សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ នៅថ្ងៃសៅរ៍នេះឲ្យដឹងថា ប្រទេសកូរ៉េខាងជើង នឹងកោះប្រជុំសភាប្រជាជនជាន់ខ្ពស់ SPA នៅចុងខែមករា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ SPA ជាធម្មតាជួបគ្នាម្តងក្នុងមួយឆ្នាំក្នុងខែមេសា ដើម្បីធ្វើការសម្រេចចិត្តបោះត្រាកៅស៊ូ ដោយគណបក្សពលករ ដែលកំពុងកាន់អំណាច។ កូរ៉េខាងជើង ក៏បានប្រើវគ្គ SPA ជាវេទិកាធំមួយដើម្បីបង្ហាញ អំពីការផ្លាស់ប្តូរគោលនយោបាយឬសារគោលនយោបាយសំខាន់ៗរបស់ខ្លួនផងដែរ។ ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េ (KCNA) បានឲ្យដឹងថា“...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅពេលថ្មីៗនេះ បានបញ្ជាឲ្យកងទ័ពស្ទើរតែទាំងអស់ដកចេញ ពីប្រទេសសូម៉ាលី ហើយនោះគឺជាផ្នែកនៃដកកងទ័ពសកលធ្វើឡើង ដោយលោកប្រធានាធិបតីសាធារណរដ្ឋរូបនេះ នៅមុនពេលលោកចាកចេញពីតំណែង នៅខែក្រោយ។ មន្ទីរបញ្ចកោណបាននិយាយថា “ស្របពេលមានការផ្លាស់ប្តូរក្នុងគោលជំហរកងកម្លាំងនោះ សកម្មភាពនេះ មិនមែនជាការផ្លាស់ប្តូរក្នុងគោលនយោបាយសហរដ្ឋអាមេរិកទេ។ អាមេរិកនឹងរក្សាសមត្ថភាពធ្វើប្រតិបត្តិការ ប្រឆាំងអំពើភេរវកម្មគោលដៅ នៅក្នុងប្រទេសសូម៉ាលី និងប្រមូលព័ត៌មានព្រមានជាមុននិងអ្នកឲ្យការណ៍ ពាក់ព័ន្ធការគម្រាមកំហែងដល់មាតុភូមិ”។ គួរបញ្ជាក់ថា...
បរទេស៖ ការលាតត្រដាងនេះអាចជួយពន្យល់ អំពីការកើនឡើងនូវកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់នៅចុងទសវត្សឆ្នាំ ២០០០ ក៏ដូចជាផ្តល់នូវបរិបទបន្ថែមទៀត នៅពីក្រោយការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ឈានមុខគេលោក Mohsen Fakhrizadeh ដែលការស្លាប់នេះមិនទាន់ត្រូវបានគេសន្និដ្ឋាននៅឡើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានចុះផ្សាយរបាយការណ៍ដែលអះអាងថា អតីតនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Ehud Olmert...
ភ្នំពេញ ៖ ក្រោយរកឃើញស្ត្រីឈ្មោះ ឆែម សូនីតា ដែលជាកូនស្រីលោក ឆែម សាវុធ អគ្គនាយកដ្ឋានពន្ធនាគារ និងបុរសម្នាក់ទៀតឈ្មោះតាំង សេវិនអាប់ ដែលអាចជាអ្នកឆ្លងមុនគេបង្អស់ នៃព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០នេះ នៅព្រលប់ថ្ងៃដដែលនេះ ក្រសួងសុខាភិបាលបានសម្រេចបញ្ចេញរូបភាពពួកគេហើយ ដើម្បីឲ្យសាធារណណៈជនដឹងលឺនិងអ្នកពាក់ព័ន្ធដោយផ្ទាល់មកធ្វើតេស្តរកកូវីដ១៩៕
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអោយដឹងថា គិតត្រឹមម៉ោង១៨:០០នាទីនៃថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានមនុស្សស្លាប់៥នាក់ក្នុងចំណោមអ្នករងគ្រោះ១១៥នាក់ ករណីសង្ស័យពុលស្រាសនៅខេត្តកំពង់ឆ្នាំង ។ លោកស្រីឲ្យដឹងបន្ថែមថាបេីយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ករណីសង្ស័យពុលស្រាស នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានកេីតឡេីងនៅឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានដូចតទៅ៖១....
ភ្នំពេញ ៖ ខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រុមគ្រួសារ សម្ដេច និងអ្នកពាក់ព័ន្ធនៅតែបន្តធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្តេច ស ខេង នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងទៀតថា យោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល សម្ដេច...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យ រដ្ឋមន្ត្រី និងអភិបាលរាជធានី-ខេត្ត មានបិទផ្នែកខ្លះនៃក្រសួង ឬបិទក្រសួង និងសាលារៀន ពិសេសបិទអាហារដ្ឋាន ភោជនីយដ្ឋាន ឬទីតាំងមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធជាមួយ ភរិយាអគ្គនាយកពន្ធនាគារ ដើម្បីទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ-១៩។ ក្នុងសារសំឡេង សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំបន្ទាន់មួយ ស្តីពីការបញ្ចប់ឆ្នាំសិក្សា ២០១៩-២០២០ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ នៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រសួងអប់រំ សូមណែនាំ ដល់ប្រធានអប់រំរាជធានីខេត្ត និងគណៈគ្រប់គ្រងគ្រឹះស្ថានសាធារណៈទាំងអស់ដូចជាខាងក្រោម៖...
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីអំពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាឯកជន ជាបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍។ ក្រសួងបញ្ជាក់ថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រសួងអប់រំយុវជននិងកីឡា សម្រេចរផ្អាកដំណើរការគ្រឹះស្ថានសិក្សាឯកជន ជាបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយបន្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច លើកលែងតែថ្នាក់ទី១២ ដែលត្រូវបន្តសិក្សាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖...
BBC៖ រដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក នឹងចាប់ផ្តើមបម្រាមគោចរនៅពេលយប់នៅថ្ងៃសៅរ៍ ដែលជាពេលវេលានៅអាមេរិក ក្នុងគោលបំណងដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លងវីរុសកូវីដ១៩ ។ បើតាមសារព័ត៌មាន Los Angeles Times បានផ្សាយថា តួលេខចុងក្រោយបង្អស់របស់រដ្ឋខាងលិចនេះ គឺអាក្រក់ដល់កំពូលកាលពីខែសីហាទៅទៀត។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា នៅទូទាំងសហរដ្ឋអាមេរិក ចំនួនអ្នកស្លាប់ប្រចាំថ្ងៃដែលជាប់ទាក់ទងនឹងជំងឺកូវីដ១៩...