កណ្ដាល ៖ រដ្ឋបាលស្រុកខ្សាច់កណ្ដាល បានជូនដំណឹងស្ដីពីការរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ សោភ័ណ្ឌភាព អនាម័យបរិស្ថាន និងការកកស្ទះចរាចរណ៍ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិ រដ្ឋបាលស្រុកខ្សាច់កណ្ដាល...
ភ្នំពេញ ៖ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរត្រឡប់មកកាន់ ប្រទេសកម្ពុជាវិញប្រកប ដោយសុវត្ថិភាព បន្ទាប់ពីបាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព”...
បរទេស៖រដ្ឋមន្ត្រីក្រសួងការពារជាតិ Sebastien Lecornu កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថាប្រទេសបារាំង នឹងបន្តបង្កើនអាយុនៃក្រុមកងទ័ពបម្រុងរហូតទៅដល់អាយុ៧០ឆ្នាំ ខណៈដែលទ័ពជំនាញនឹងទៅដល់៧២ឆ្នាំមុនពួកគេលែងជាប់កាតព្វកិច្ច។ ក្នុងពេលបច្ចុប្បន្ននេះអាយុកំណត់របស់កងទ័ព ដែលអាចផុតកាតព្វកិច្ចបាន គឺមានត្រឹមតែ៦០ឆ្នាំនិង៦៥ឆ្នាំសម្រាប់ អ្នកមានជំនាញពិសេសហើយការសម្រេចចិត្តបង្កើន ទ័ពបម្រុងនេះបានធ្វើឡើងដោយសារតែបារាំង កំពុងដាក់ផែនការ បង្កើន កងកម្លាំងទ័ពបម្រុងឲ្យបានពី៤០០០០នាក់ ទៅដល់៨០០០០នាក់។ កងទ័ពបម្រុងដែលមានន័យថាពួកគេនឹងត្រូវរៀប ចំខ្លួនរួចជាស្រេចគ្រប់ពេលដែលបារាំងនឹងកោះហៅពួកគេឲ្យមក ចូលរួមករណីចាំបាច់ណាមួយដែលវាក៏នឹងធ្វើឲ្យការ ចំណាយយោធារបស់ខ្លួនប្រទេសមានការកើនឡើងពីជិត៤៤ ពាន់លានអឺរ៉ូទៅដល់៦៩ពាន់លានអឺរ៉ូ រៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០៣០។...
ភ្នំពេញ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអះអាងថា ការធ្វើសមយុទ្ធរួមគ្នា រវាងកងទ័ពកម្ពុជា និងចិននាពេលនេះ គឺបានបង្ហាញដល់ពិភពលោកឲ្យឃេីញកាន់តែច្បាស់បន្ថែម ទៀតពីភាពជា «មិត្តដែកថែប» រវាងកម្ពុជា-ចិន មិនអាចបំបែកបំបាក់បាននោះឡើយ។ សមយុទ្ធកងទ័ព កម្ពុជា-ចិន ធ្វើឡើងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែជិតស្និទថែមទៀត សម្រាប់គាំទ្រដល់សន្តិសុខក្នុងតំបន់ និងសកលលោក ផងដែរ។ ក្នុងពិធីបិទសមយុទ្ធនាគមាសកម្ពុជា-ចិន...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ទូតអង់គ្លេសថា ការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន កម្ពុជាតែឯងមិនអាចធ្វើបាននោះទេ គឺទាមទារកិច្ចសហប្រតិបត្តិការ ទាំងក្នុងតំបន់ និងសកលលោក។ នាឱកាសអនុញ្ញាតជូនលោក Dominic William ឯកអគ្គរាជទូតចក្រភពអង់គ្លេស ទើបតែងតាំងថ្មី ប្រចាំកម្ពុជា ចូលជួប សម្ដែងការគួរសម នាថ្ងៃទី៥...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ជាយុវជន យុវនារី សិស្ស និស្សិត និងកម្មករ កម្មការិនីទាំងអស់ នូវ៤ចំណុច ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ។ ការអំពាវនាវ៤ចំណុចរបស់រដ្ឋបាលរាជធានីភ្នំពេញរួមមាន៖ ១...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន ជំរុញឱ្យភាគីសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវរបាយការណ៍ប្រចាំឆ្នាំរបស់ទីក្រុងហុងកុង និងបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការហុងកុង និងកិច្ចការផ្ទៃក្នុងផ្សេងទៀតរបស់ប្រទេសចិន។ អ្នកនាំពាក្យលោកស្រី Mao Ning បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ច្បាប់ គោលនយោបាយ ហុងកុង ដែលចេញដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។ លោកស្រីបានលើកឡើងថា ហុងកុងគឺជាតំបន់រដ្ឋបាលពិសេសរបស់ចិន ហើយកិច្ចការហុងកុងគឺជាកិច្ចការ ផ្ទៃក្នុងរបស់ចិន សុទ្ធសាធ ដែលមិនមានការជ្រៀតជ្រែកពីបរទេស ដោយបន្ថែមថា...
ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ ក្នុងពិធីប្រកាសបើកការដ្ឋានលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ ៣៧៧A នៅក្នុងខេត្តក្រចេះ នាថ្ងៃទី៤ ខែមេសា...
ភ្នំពេញ ៖ ដើម្បីជាការអបអរដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរាជទូតអូស្ត្រាលី និងបុគ្គលិកស្ថានទូតអូស្ត្រាលីប្រចាំទីក្រុងភ្នំពេញ បានចូលរួមប្រកួតបាល់ទាត់មិត្តភាព ជាមួយក្លិបបាល់ទាត់បឹងកេត នៅកីឡដ្ឋាន ខេមបូឌា អ៊ែរវ៉។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតអូស្ដ្រាលី នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍កេសរកូល ដើម្បីអបអរសាទរ វេទិកាកេសរកូលជាតិលើកទី៣ និងការ ប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅមគ្គទេសក៍ ស្តីពីបន្លែនៅប្រទេសកម្ពុជា ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី៧-៩ ខែមេសា ឆ្នាំ២០២៣ នៅផ្សារទំនើប Aeon I រាជធានីភ្នំពេញ។ ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោក សាយ...