ព័ត៌មានអន្តរជាតិ

បារាំង កំណត់អាយុទ័ពបម្រុង រហូតទៅដល់៧០ឆ្នាំ

បរទេស៖រដ្ឋមន្ត្រីក្រសួងការពារជាតិ Sebastien Lecornu កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថាប្រទេសបារាំង នឹងបន្តបង្កើនអាយុនៃក្រុមកងទ័ពបម្រុងរហូតទៅដល់អាយុ៧០ឆ្នាំ ខណៈដែលទ័ពជំនាញនឹងទៅដល់៧២ឆ្នាំមុនពួកគេលែងជាប់កាតព្វកិច្ច។

ក្នុងពេលបច្ចុប្បន្ននេះអាយុកំណត់របស់កងទ័ព ដែលអាចផុតកាតព្វកិច្ចបាន គឺមានត្រឹមតែ៦០ឆ្នាំនិង៦៥ឆ្នាំសម្រាប់ អ្នកមានជំនាញពិសេសហើយការសម្រេចចិត្តបង្កើន ទ័ពបម្រុងនេះបានធ្វើឡើងដោយសារតែបារាំង កំពុងដាក់ផែនការ បង្កើន កងកម្លាំងទ័ពបម្រុងឲ្យបានពី៤០០០០នាក់ ទៅដល់៨០០០០នាក់។

កងទ័ពបម្រុងដែលមានន័យថាពួកគេនឹងត្រូវរៀប ចំខ្លួនរួចជាស្រេចគ្រប់ពេលដែលបារាំងនឹងកោះហៅពួកគេឲ្យមក ចូលរួមករណីចាំបាច់ណាមួយដែលវាក៏នឹងធ្វើឲ្យការ ចំណាយយោធារបស់ខ្លួនប្រទេសមានការកើនឡើងពីជិត៤៤ ពាន់លានអឺរ៉ូទៅដល់៦៩ពាន់លានអឺរ៉ូ រៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០៣០។

គួរឲ្យដឹងដែរថាការប្រកាសបង្កើនអាយុចូល និវត្តរបស់យោធាបម្រុងនេះ បានធ្វើឡើងនៅចំពេលដែលបារាំងក៏កំពុង ធ្វើកំណែទំរង់បង្កើនអាយុ ចូលនិវត្តរបស់ពលរដ្ឋពី៦២ ទៅដល់៦៤ឆ្នាំ ផងដែរនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top