ភ្នំពេញ៖ ម្ចាស់មេដាយមាសផ្នែកប៉េតង់ឆ្នើមបស់កម្ពុជាកីឡាការិនីកែ ឡេងបា នប្រកាសស្នើឲ្យដកវីដេអូមួយដែលប៉ះពាល់នឹងកិត្តិយសរបស់ខ្លួនពាក់ព័ន្ធនឹងនយោបាយ។ ក្នុងសារលិខិតមួយចែកចាយតាមបណ្តាញសង្គម នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វីរៈកីឡាការិនីប៉េតង់ឆ្នើមកម្ពុជា កែ ឡេង ម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ បានស្នើឱ្យអង្គការតម្លាភាព ដកវីដេអូដែលសម្ភាសន៍លោកស្រីចេញពីកម្មវិធី «ស្រ្តីដែលមានឥទ្ធិពលនៅប្រទេសកម្ពុជាឆ្នាំ២០២១» ដោយសារភ្ជាប់ទៅនឹងរឿងនយោបាយ។ លិខិតរបស់ លោកស្រី កែ ឡេង ចុះថ្ងៃទី០៩ ខែមីនា...
តូក្យូ៖ ប្រទេសជប៉ុន នៅថ្ងៃសុក្រនេះបានប្រារព្ធខួបលើកទី១១ នៃការរញ្ជួយដី រលកយក្សស៊ូណាមិ និងគ្រោះមហន្តរាយនុយក្លេអ៊ែរ ដែលបានបំផ្លិចបំផ្លាញតំបន់ភាគឦសានរបស់ប្រទេសក្នុងឆ្នាំ២០១១ និងបានធ្វើឱ្យមនុស្សជាង ១៥០០០ នាក់បានស្លាប់។ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ ដែលរងគ្រោះខ្លាំងត្រូវបានសាងសង់ឡើងវិញយ៉ាងទូលំទូលាយ ប៉ុន្តែមនុស្សប្រហែល ៣៨០០០នាក់ នៅតែត្រូវផ្លាស់ទីលំនៅច្រើនជាងមួយ ទសវត្សរ៍បន្ទាប់ពីការរញ្ជួយដីកម្រិត ៩រ៉ិចទ័រ និងធានាថារលកយក្សស៊ូណាមិបានបំផ្លិចបំផ្លាញតំបន់នេះ និងបង្កឱ្យមានការរលាយនៅបរិវេណនុយក្លេអ៊ែរ Fukushima Daiichi ។...
ភ្នំពេញ ៖ ធនាគារពិភពលោក (WB) បានអនុម័តហិរញ្ញប្បទានថ្មីមួយទៀត មានទឹកប្រាក់ចំនួន ១១៣លានដុល្លារសម្រាប់ជួយលើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំសុខភាពមានគុណភាពនៅកម្ពុជា ជាពិសេសសម្រាប់ក្រុមប្រជាជនងាយរងគ្រោះបំផុត ដើម្បីជួយគាំទ្រដល់ការឆ្លើយតបមានប្រសិទ្ធភាព ទៅនឹងវិបត្តិផ្នែកសុខភាពនានាអាចកើតមាន។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ WB នាថ្ងៃទី១០ មីនា បានឲ្យដឹងថា ហិរញ្ញប្បទាននេះ គឺជាដំណាក់កាលទី២ នៃគម្រោង ការលើកកម្ពស់សមធម៌ និងគុណភាពនៃការ ថែទាំសុខភាព (H-EQIP-2)...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា បានប្តេជ្ញាបន្តជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសខិតខំប្រឹងប្រែងស្តារឡើងវិញលើគ្រប់វិស័យ ក្រោយវិបត្តិជំងឺកូវីដ-១៩។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងជំនួបពិភាក្សាការងាររវាងលោក ប៉ាន សូរស័ក្តិ និងលោក...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម បន្តរៀបចំកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាអំពីការបន្តការរៀបចំយន្តការដេញថ្លៃ នាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា។ យោងតាមលិខិតទីស្ដីការគណៈរដ្ឋមន្ដ្រី នាពេលថ្មីៗនេះ បានឲ្យដឹងថា «រាជរដ្ឋាភិបាល ឯកភាពបន្តរៀបចំកិច្ចប្រជុំអន្តរក្រសួងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ឲ្យបានឆាប់ ដើម្បីពិនិត្យនិងពិភាក្សាអំពីការបន្តការរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ ផ្គត់ផ្គង់មកប្រទេសកម្ពុជា»។ សូមរំលឹកថា នាពេលថ្មីៗ...
នាពេលថ្មីៗកន្លងទៅនេះ ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា ក្នុងប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន រុស្ស៊ីបានរកឃើញផែនការយោធាជីវសាស្ត្រនៅក្នុងដែនអ៊ុយក្រែនដែលបានផ្តល់ប្រាក់ទុននិងអនុវត្តដោយសហរដ្ឋអាមេរិក ។ យ៉ាងណាមិញ នៅចុងខែកុម្ភៈ ឆ្នាំនេះ ស្ថានទូតអាមេរិកប្រចាំនៅអ៊ុយក្រែនបានលុបចោលជាបន្ទាន់នូវព័ត៌មានពាក់ព័ន្ធនឹងផែនការយោធាជីវសាស្ត្រ ។ ទង្វើបែបនេះគួឱ្យមានការងឿងឆ្ងល់នោះគឺ តើអាមេរិកខ្លាចអ្វី ? ក្នុងមន្ទីរពិសោធន៍ជីវសាស្ត្ររបស់អាមេរិកនៅបរទេសរាប់រយកន្លែងដែលមានទីតាំងនៅប្រទេសជាច្រើន ដូចជា អ៊ុយក្រែនជាដើម តើមានអាថ៌កំបាំងអ្វីខ្លះដែលមិនអាចបើកចំហ ? យោងតាមទិន្នន័យដែលចេញផ្សាយដោយសហរដ្ឋអាមេរិកផ្ទាល់បានឱ្យដឹងថា អាមេរិកមានមន្ទីរពិសោធន៍ជីវសាស្ត្រចំនួន ២៦ កន្លែងនៅប្រទេសអ៊ុយក្រែន ហើយក្រសួងការពារជាតិអាមេរិកមានសិទ្ធិគ្រប់គ្រងទាំងស្រុង ។ ដោយឡែកយោងតាមការផ្សាយដំណឹងរបស់រុស្ស៊ីដោយបានអះអាងថា បន្ទាប់ពីបានផ្ទុះការប៉ះទង្គិចផ្នែកយោធារវាងរុស្ស៊ីនិងអ៊ុយក្រែន ក៏ក្រសួងសុខាភិបាលអ៊ុយក្រែនធ្លាប់ចេញបញ្ជាទៅកាន់មន្ទីរពិសោធន៍ជីវសាស្រ្តទាំងអស់ដោយបានតម្រូវឱ្យពួកគេបោសសម្អាតជាបន្ទាន់នូវវត្ថុមានគ្រោះថ្នាក់ទាំងអស់ដើម្បីបិទបាំងដានរបស់អគារបញ្ចកោណដែលបានផ្តល់ប្រាក់ទុន ។ គួររំលឹកថា យោងតាមការទម្លាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានបានឱ្យដឹងថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សហរដ្ឋអាមេរិកបានគ្រប់គ្រងមន្ទីរពិសោធន៍ជីវសាស្រ្តចំនួន ៣៣៦ កន្លែងក្នុងប្រទេសចំនួន ៣០ នៅទូទាំងពិភពលោក ។ លោក Stephen Kinzer អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីកិច្ចការអន្តរជាតិនិងសាធារណៈ Watson នៃសាកលវិទ្យាល័យ Brown អាមេរិកធ្លាប់ចេញផ្សាយអត្ថបទលើកាសែត《The Boston Globe》នៃអាមេរិកដោយបានលើកឡើងថា មន្ទីរពិសោធន៍ជីវសាស្ត្រ Fort Detrick របស់អាមេរិកមិនត្រឹមតែមានប្រវត្តិសិក្សាស្រាវជ្រាវក្នុងរយៈពេលយូរមកហើយអំពីសារធាតុបង្ករោគដ៏កាចសាហាវប៉ុណ្ណោះទេ ថែមទាំងក៏បានផលិតអាវុធជីវសាស្ត្រនិងសារជាតិពុលគ្រប់ប្រភេទផងដែរដែលវាធ្លាប់ត្រូវគេចោទប្រកាន់ថា ”គ្រោងផែនការគ្រោះទុរិ្ភក្សនិងជំងឺ” ។ លើសពីនេះទៅទៀត អ្វីដែលគួឱ្យមានការងឿងឆ្ងល់នោះ គឺ តើហេតុអ្វីបានជាមន្ទីរពិសោធន៍ជីវសាស្ត្រ Fort Detrick ស្រាប់តែត្រូវបិទទ្វារកាលពីខែកក្កដា ឆ្នាំ ២០១៩ ? តើហេតុអ្វីបានជាស្របពេលជាមួយគ្នានេះ តំបន់ខាងជើងនៃរដ្ឋ Virginia អាមេរិកបានរកឃើញករណីជំងឺផ្លូវដង្ហើមដែលមិនបានដឹងមូលហេតុ ? ខណៈពេលរដ្ឋ Wisconsin បានផ្ទុះ ”ករណីជំងឺបារីអេឡិចត្រូនិក”ក្នុងទ្រង់ទ្រាយធំ ហេតុអ្វីបានជារោគសញ្ញានៃ”សួតស”របស់អ្នកជំងឺប្រហាក់ប្រហែលគ្នានឹងរោគសញ្ញានៃជំងឺកូវីដ ១៩ ? គិតមកទល់បច្ចុប្បន្ននេះ រដ្ឋាភិបាលអាមេរិកនៅតែមិនបានធ្វើការបកស្រាយចំពោះបញ្ហាទាំងនេះទេ។ សូមបញ្ជាក់ថា មានភស្តុតាងជាច្រើនបានបង្ហាញថា ក្រសួងការពារជាតិអាមេរិកបានគ្រប់គ្រងមន្ទីរពិសោធន៍ជីវសាស្ត្រចំនួន ៣៣៦ កន្លែងក្នុងប្រទេសចំនួន ៣០ នៅទូទាំងពិភពលោកដោយយក”កិច្ចសហប្រតិបត្តិការកាត់បន្ថយហានិភ័យនៃសុវត្ថិភាពជីវសាស្ត្រ”និង”បង្កើនសុខភាពសាធារណៈជាសកល”ជាដើមធ្វើជាលេស ។ តើអ្វីជាចេតនាពិតរបស់សហរដ្ឋអាមេរិក ? តើអាមេរិកបានធ្វើអ្វីខ្លះ ? ទាក់ទិននឹងបញ្ហាទាំងនេះ សហគមន៍អន្តរជាតិមានការសង្ស័យជាប់រហូត ។ បច្ចុប្បន្ននេះ មានភស្តុតាងកាន់តែច្រើនឡើងៗបានបង្ហាញឱ្យឃើញថា ទង្វើរបស់អាមេរិកបែបនេះបានល្មើសនឹង《អនុសញ្ញាស្តីពីហាមឃាត់មិនឱ្យប្រើប្រាស់អាវុធជីវសាស្រ្ត》 ហើយចាំបាច់ត្រូវទទួលការសួរដេញដោលនិងពិនិត្យផ្ទៀងផ្ទាត់ពីសំណាក់សហគមន៍អន្តរជាតិ ។ ដើម្បីធានាបាននូវសុខភាពនិងសុវត្ថិភាពរបស់ប្រជាជននៅអ៊ុយក្រែននិងតំបន់ជុំវិញ ភាគីអាមេរិកគួរតែធ្វើការស្រាយបំភ្លឺដោយគ្រប់ជ្រុងជ្រោយអំពីសកម្មភាពយោធាជីវសាស្ត្ររបស់ខ្លួនទាំងក្នុងស្រុកនិងនៅបរទេសក្នុងពេលឆាប់ៗ តែមិនមែនធ្វើគធ្វើថ្លង់និងបដិសេធមិនទទួលយកនោះទេ ៕
នៅថ្ងៃទី៤ និងទី៥ ខែមីនា ឆ្នាំ២០២២នេះ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានបើកសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួន ដែលជាទូទៅត្រូវគេហៅថា មហាសន្និបាតទាំងពីរ ។ មហាសន្និបាតទាំងពីរ គឺជាព្រឹត្តិការណ៍នយោបាយប្រចាំឆ្នាំធំជាងគេបំផុតនៅក្នុងប្រទេសចិន ដោយអ្នកតំណាងប្រជាជនប្រហែល៣០០០នាក់ និងអ្នកពិគ្រោះយោបល់នយោបាយប្រហែល២០០០នាក់ ធ្វើដំណើរមកពីគ្រប់តំបន់នៅក្នុងប្រទេសចិន មកកាន់ទីក្រុងប៉េកាំងដើម្បីចូលរួមសម័យប្រជុំទាំងពីរអង្គនេះ។ សភាតំណាងប្រជាជនទូទាំងប្រទេសចិន មានចរិតលក្ខណៈដូចជាសភាជាន់ខ្ពស់នៅក្នុងប្រទេសដទៃ ចំណែកឯសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បំពេញតួនាទីដូចជាសភាជាន់ទាប ដោយដើរតួនាទីដ៏សំខាន់ក្នុងការពង្រឹងកិច្ចដំណើរការប្រជាធិបតេយ្យបែបសង្គមនិយម តាមរយៈការផ្ដល់យោបល់ជូនដល់ស្ថាប័ននីតិប្រតិបត្តិ ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ថា មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ការសាកល្បងគ្រាប់មីស៊ីលថ្មីៗចំនួន២ដែលធ្វើឡើងដោយប្រទេសកូរ៉េខាងជើង គឺជាប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីប ហៅកាត់ (ICBM) ដែលបង្ហាញពី “ការកើនឡើងយ៉ាងធ្ងន់ធ្ងរ” ដោយទីក្រុងព្យុងយ៉ាង ដែលនឹងត្រូវទទួលទណ្ឌកម្មថ្មីបន្ថែមទៀត ។យោងតាមប្រទេសកូរ៉េខាងជើង ការធ្វើតេស្តនៅថ្ងៃទី២៦ ខែកុម្ភៈ និងថ្ងៃទី៤ ខែមីនា...
ញូវយ៉ក៖ តម្លៃប្រេងបានធ្លាក់ចុះបន្ដិចកាលពីថ្ងៃព្រហស្បតិ៍ ខណៈការជួញដូរមិនទាន់ប្រែប្រួលនៅតែ បន្តចំពេល មានហានិភ័យភូមិសាស្ត្រនយោបាយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate សម្រាប់ការចែកចាយខែមេសាបានបាត់បង់ ២,៦៨ ដុល្លារអាមេរិកឬ ២,៥ភាគរយដើម្បីទូទាត់នៅតម្លៃ ១០៦,០២ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange ។ ប្រេងឆៅប្រភេទ...
បរទេស៖ ទីបំផុតប្រធានាធិបតីបារាំងលោក Emmanuel Macron បានចេញមកធ្វើសេចក្តីថ្លែងការណ៍ បង្ហាញពីជំហរបស់គាត់ជុំវិញ បញ្ហាស្នើសុំសមាជិកភាពដោយអ៊ុយក្រែន នៅក្នុងសហភាពអឺរ៉ុប ហើយថាក្នុងស្ថានភាពដែលកំពុងមានជម្លោះជាមួយនឹងរុស្សី បែបនេះ។ មេដឹកនាំបារាំងរូបនេះបានសម្រេចចិត្តប្រឆាំង ទៅនឹងដំណើរការស្នើសុំជាសមាជិកភាពពីប្រទេសអ៊ុយក្រែន ដោយបញ្ជាក់ថាកិច្ចការងារ ទាំងនោះមិនគួរសូម្បីតែយកមកពិចារណា ឡើយក្នុងកាលៈទេសៈបែបនេះ។ លោក Macron បានថ្លែងបែបនេះថា៖តើយើងគួរតែរៀបចំការងារដំណើរការ ការបញ្ជូលសមាជិកភាពនៃប្រទេសមួយដែលកំពុងកើតសង្គ្រាម ទៅរួចបានយ៉ាងណា?ខ្ញុំគិតថាវាមិនមែនជារឿង ដែលអាចទៅរួចនោះទេ។ រំលឹកថាកាលពីសប្តាហ៍មុនប្រធានាធិបតីអ៊ុយក្រែនលោក...