វ៉ាស៊ីនតោន៖ យន្តហោះដឹកទាហានអាមេរិក បានចុះចតនៅភាគខាងត្បូង ប្រទេសប៉ូឡូញ តាមការបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងការពង្រាយទាហានអាមេរិកបន្ថែម ទៅកាន់ប៉ូឡូញ រូម៉ានី និងអាល្លឺម៉ង់ ក្នុងសប្តាហ៍នេះ ចំពេលមានភាពតានតឹងកើនឡើង រវាងរុស្ស៊ី និងអ៊ុយក្រែន។ យោងតាមក្រសួងការពារជាតិប៉ូឡូញ បានឱ្យដឹងថា ទាហានអាមេរិកចំនួន ១៧០០នាក់ ដែលត្រូវបានបញ្ជូនទៅប្រទេសប៉ូឡូញ នឹងធ្វើប្រតិបត្តិការ...
វ៉ាស៊ីនតោន៖ ការិយាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ ជុំវិញបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងបញ្ហាអន្តរជាតិផ្សេងៗទៀត។ មេដឹកនាំទាំងពីរបានពិភាក្សាអំពី “បញ្ហាប្រឈមក្នុងតំបន់” និងជាពិសេស “ការឈ្លានពានរបស់អ៊ីរ៉ង់ ដែលកំពុងកើនឡើង និងជំហានដើម្បីរារាំងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Bennett បានអបអរសាទរលោក បៃដិន...
បរទេស៖ ប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានបញ្ជូនយន្តហោះ ទំលាក់គ្រាប់បែកចំនួន២ ដែលអាចបំពាក់អាវុធនុយក្លេអ៊ែរចំងាយវែង ក្នុងការហោះត្រួតពិនិត្យ ពីលើដែនអាកាសប្រទេស សម្ព័ន្ធមិត្តរបស់ខ្លួនបេឡារូស ក្នុងពេលដែលភាពតានតឹង នៅតែបន្តកើតមានឡើង ជាមួយនឹងអ៊ុយក្រែននៅឡើយ។ ក្រសួងការពារជាតិរបស់រុស្ស៊ី បានបញ្ជាក់ថាយន្តហោះ ទំលាក់គ្រាប់បែក២ របស់រុស្សី ប្រភេទ Tu-22M3 ពិតជាបានធ្វើការចល័តខ្លួនពិតមែន នៅក្នុងផ្នែកមួយ នៃសមយុទ្ធអនុវត្តការងារជា មួយនឹង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសប្ដូរផ្ដាច់ ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឲ្យបាននៅឆ្នាំនេះ ព្រោះខកខានចូលឆ្នាំរាំលេងសប្បាយ ២ឆ្នាំមកហើយ ដោយសារតែបញ្ហាកូវីដ១៩មកលុកលុយ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៧ នៅខេត្តក្រចេះ នាថ្ងៃទី៧ ខែកុម្ភៈនេះ សម្តេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា «ទី១ យើងត្រូវនាំចូលបន្ត...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ចេញប្រតិកម្ម នឹងការប្រើពាក្យពេជន៍ មិនសមរម្យរបស់អ្នកវិភាគ នៅសហរដ្ឋអាមេរិក គឺលោក សុខ សុគន្ធ ឬហៅជេម សុខ ពាក់ព័ន្ធនឹងថា បើមានសង្គ្រាមរវាងកម្ពុជា និងអាមេរិក សុខចិត្តកាន់អាវុធ មកវាយប្រហារខ្មែរ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៧...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា តំបន់ការពារធម្មជាតិ នៅប្រទេសកម្ពុជា ជាជម្រកដ៏ប្រសើរសម្រាប់ការរស់នៅ នៃប្រភេទសត្វជិតផុតពូជ និងរងគ្រោះថ្នាក់ជាសាកល។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងបរិស្ថាន បានបញ្ជាក់ថា «តំបន់ការពារធម្មជាតិនៅកម្ពុជា ជាជម្រកដ៏ប្រសើរសម្រាប់ការរស់នៅនៃប្រភេទសត្វជិតផុតពូជ និងរងគ្រោះថ្នាក់ជាសកល ហើយប្រើសស្បូវ (ឈ្មោះអង់គ្លេស៖ Sambar ឈ្មោះវិទ្យាសាស្រ្ត...
ភ្នំពេញ ៖ ក្រោយមានការតវ៉ា ពីសំណាក់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងសម័យប្រឡង ២៧ ធ្នូ ២០២១ដែលមិនសុខចិត្តចំពោះលទ្ធផល ក្រសួងអប់រំ យុវជន និងកីឡា បានដោះស្រាយតាមសំណូមដោយបានបង្កើត «គណៈកម្មការកោសលវិច័យ» ដើម្បីពិនិត្យ និងដោះស្រាយដើម្បីធ្វើយ៉ាងណាឲ្យបេក្ខជន មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនជឿទុកចិត្ត។ ជាលទ្ធផល បន្ទាប់ពីទទួលដោះស្រាយ អស់រយៈពេលជាច្រើនថ្ងៃកន្លងមក...
កំពង់ចាម ៖ ក្នុងឱកាសចូលឆ្នាំចិន ឆ្នាំនេះ មានពលរដ្ឋមកលេងឆ្នេរខ្សាច់កោះប៉ែនច្រេីនជាងឆ្នាំមុន នេះបើតាមការឲ្យដឹងពីម្ចាស់វិនិយោគកោះប៉ែន លោក ប៊ុន ដារ៉ា នារសៀលថ្ងៃទី ២ ខែគុម្ភ: ឆ្នាំ២០២២ ។ ទន្ទឹមនិងប្រជាពលរដ្ឋ មកកម្សាន្តយ៉ាងច្រើនកុះករលើឆ្នេរកោះប៉ែននេះ នាល្ងាចថ្ងៃដដែលនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អមដំណើរដោយអភិបាលរងខេត្ត...
ភ្នំពេញ៖ភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ បានបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១៨ខ្នង ក្នុងនោះខូចខាតធ្ងន់ចំនួន ៨ខ្នងផ្ទះ និងស្រាលចំនួន ១០ខ្នងផ្ទះ ស្ថិតនៅក្នុង ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។នេះបើយោងតាមគេហទំព័រយោធភូមិភាគទី៥។ ក្រោមបញ្ជា លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ បានចាត់តាំង លោក...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២បានស្តេចយាងចូលរួមពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។ ពិធីបើកជាផ្លូវការនៃការប្រកួត កីឡាអូឡាំពិក រដូវរងាលើកទី២៤ នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃ៤ កុម្ភៈ ស្អែកនេះ ក្នុងទីក្រុងប៉េកាំង ។...