ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានឃាត់ខ្លួនស្រ្តីវ័យចំណាស់ម្នាក់ ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្ម ដោយចាក់អសកុល ដុតសម្លាប់ប្តីវ័យអាយុជាង ៨០ឆ្នាំ ខណៈពេលដែលជនរងគ្រោះ កំពុងតែដេកលង់លក់ក្នុងដំណេក បណ្តាលអោយ ឆេះស្លាប់យ៉ាងអាណោចអាធ័ម ជាទីបំផុត នៅក្នុងបន្ទប់ ។ អំពីឃាតកម្មនេះ...
មូស្គូ៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការខលទូរស័ព្ទទៅកាន់ប្រធានាធិបតីបារាំងលោក Emmanuel Macron និងបានពិភាក្សាគ្នាទៅលើប្រធានបទសំខាន់ៗមួយចំនួនដូចជា បញ្ហាជនអន្តោប្រវេសនៅ ព្រំដែនបេឡារូសនិងអ៊ឺរ៉ុបព្រមទាំងស្ថានភាព នៅអ៊ុយក្រែនផងដែរ។ យោងតាមការបញ្ជាក់ដោយវិមានក្រមឡាំងលោក Putin បានលើកឡើងថាការគ្រប់គ្រងជនអន្តោប្រវេសដោយកងកម្លាំង ការពារព្រំដែនប៉ូឡូញគឺពិតជាមានភាព ឃោរឃៅពេកហើយហើយលោក Putin ក៏បានអះអាងដែរលោកបានពិភាក្សាបញ្ហានេះរួចរាល់ហើយជាមួយនឹងប្រធានាធិបតីនៃប្រទេសបេឡារូស Alexander Lukashenko ។ លើសពីនេះផងដែរមេដឹកនាំរុស្សីរូបនេះ...
តូក្យូ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានយល់ព្រមចាប់ផ្តើមការចរចារដើម្បីដោះស្រាយជម្លោះជុំវិញការដំឡើងពន្ធខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោន លើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដែលត្រូវបានដាក់ដោយរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ជំនួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo នៅទីក្រុងតូក្យូ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម Koichi Hagiuda បានអំពាវនាវឱ្យលុបចោលពន្ធបន្ថែមលើផលិតផលទាំងនោះពីប្រទេសជប៉ុន។ កិច្ចប្រជុំដែលមានរយៈពេលប្រហែល ១ ម៉ោង...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានរៀបចំសាងសង់វិមានឯករាជ្យ ស្ថិតនៅក្នុង ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដើម្បីទុកជាសម្បត្ដិវប្បធម៌ទេសចរណ៍ប្រវត្តិសាស្រ្ត ។ នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ២០២១ ខណៈពេលចុះពិនិត្យទីតាំងសម្រាប់សាងសង់វិមានឯករាជ្យនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រាសាសន៍ថា...
ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងនាមរដ្ឋបាលខេត្ត បានបន្តគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជនទាំងអស់ នៅក្នុងខេត្តស្វាយរៀង ដែលវិនិយោគវិស័យអចលនទ្រព្យ ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាឱកាសមួយ សម្រាប់អ្នកវិនិយោគទុនទាំងអស់ មកបណ្តាក់ទុនរកស៊ី ហើយខេត្តក៏មានទីតាំងដីអំណោយផលជាច្រើន សម្រាប់អ្នកវិនិយោគផងដែរ។ លោកអភិបាលខេត្តស្វាយរៀង បានថ្លែង នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤៨នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន៤៥នាក់ និងស្លាប់ចំនួន៤នាក់ ដោយ២នាក់មិនបានចាក់វ៉ាក់សាំង ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៣៧នាក់ និងអ្នកដំណើរពីបរទេសចំនួន១១នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៩ ៦៣៦នាក់ អ្នកជាសះស្បើយចំនួន...
ព្រុចសែល៖ ជាមួយនឹងអឺរ៉ុបឥឡូវនេះជាចំណុចកណ្តាលនៃជំងឺរាតត្បាតកូវីដ-១៩ បណ្តាប្រទេសនៅអឺរ៉ុបកំពុងដាក់ចេញនូវវិធានការថ្មី ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងនោះ គឺការរឹតបន្តឹងលើអ្នកដែលមិនបានទទួលថ្នាំបង្ការ។ ទីក្រុងបឺលីន បានឲ្យដឹងកាលពីថ្ងៃពុធសប្តាហ៍មុនថា ចាប់ពីថ្ងៃច័ន្ទ រដ្ឋធានីប៊ែរឡាំងរបស់ប្រទេសអាល្លឺម៉ង់ នឹងហាមឃាត់អ្នក ដែលមិនបានទទួលថ្នាំបង្ការពីភោជនីយដ្ឋាន បារ រោងកុន និងកន្លែងកម្សាន្តផ្សេងៗទៀត។ លើសពីនេះទៅទៀត ព្រឹត្តិការណ៍ក្រៅផ្ទះដែលមានមនុស្សច្រើនជាង ២០០០នាក់ក៏នឹងមិនមានដែនកំណត់ ចំពោះមនុស្សពេញវ័យ ដែលមិនបានចាក់វ៉ាក់សាំងផងដែរ។ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់...
តើរបបប្រជាធិបតេយ្យ របស់ប្រទេសមួយល្អឬមិនល្អ ? បញ្ហាគន្លឹះគឺនៅត្រង់ តើប្រជាជនអាចធ្វើជាម្ចាស់ផ្ទះប្រទេសជាតិ ឬអត់ជាការធ្វើតេស្តចំពោះរបបប្រជាធិបតេយ្យ ។ “ប្រជាធិបតេយ្យបែបលោកខាងលិចកំពុងស្ថិតក្នុងវិបត្តិ ”។ វេបសាយកាសែត《EL PAÍS》នៃប្រទេសអេស្ប៉ាញបានចេញផ្សាយអត្ថបទនាពេលថ្មីៗ កន្លងទៅនេះដោយបានលើកឡើងថា ទោះបីជាក្នុងសង្គមលោកខាងលិចនាពេលបច្ចុប្បន្ននេះ ពលរដ្ឋមានសិទ្ធិនយោបាយជាច្រើន ដូចជា សិទ្ធិបោះឆ្នោតជាដើមក៏ដោយ ក៏ប៉ុន្តែប្រការទាំងនេះមិនអាចធានាឱ្យពួកគេទទួលបានសិទ្ធិអំណាច ដែលអាចជះឥទ្ធិពលដល់សេចកី្តសម្រេចចិត្តខាងនយោបាយនោះទេ ផ្ទុយទៅវិញ មានផ្លូវកាត់ច្រើនពេកសម្រាប់ឱ្យអ្នកមានសិទ្ធិអំណាចអាចធ្វើសេចក្តីសម្រេចចិត្តខាង នយោបាយនៅក្រៅពីការគិតគូររបស់សាធារណជន ។ ការវិភាគទាំងនេះបាន លាតត្រដាងដោយចំគោលដៅនូវគុណវិបត្តិរបស់ប្រជាធិបតេយ្យបែបលោកខាងលិច ហើយធ្វើឱ្យពិភពលោកឃើញច្បាស់ថា ”ប្រជាធិបតេយ្យបោះឆ្នោត”ដែលត្រូវប្រទេស លោកខាងលិចមួយចំនួនចាត់ទុកជាមោទនភាព នោះតាមការពិតគឺជា”កលល្បិច” សម្រាប់អ្នកមាន តែមិនមែនជាប្រជាធិបតេយ្យដ៏ពិតប្រាកដនោះទេ ។ នោះ តើអ្វីជាប្រជាធិបតេយ្យដ៏ពិតប្រាកដ ? សេចកី្តប្រកាសនៃកិច្ចប្រជុំពេញអង្គលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណតិ្តទី ១៩ ដែលបានចេញផ្សាយនាពេលកន្លងទៅនេះបានបូកសរុប នូវការអនុវត្តជាក់ស្តែងក្នុងកិច្ចការកសាងនយោបាយប្រជាធិបតេយ្យរបស់ប្រទេសចិន ដោយសង្កត់ធ្ងន់នូវប្រជាធិបតេយ្យប្រជាជនក្នុងដំណើរអភិវឌ្ឍន៍ទាំងមូលនិងធានាឱ្ យប្រជាជនធ្វើជាម្ចាស់ផ្ទះ ។ នេះមិនត្រឹមតែធ្វើឱ្យប្រជាធិបតេយ្យ ត្រឡប់ទៅរកអត្ថន័យដើមប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើឱ្យសហគមន៍អន្តរជាតិមានការរិះគត់និងស្វែង យល់កាន់តែស៊ីជម្រៅចំពោះរូបមន្តប្រជាធិបតេយ្យរបស់ប្រទេសចិនផងដែរ ។ បើនិយាយចំពោះសង្គមចិន ប្រជាធិបតេយ្យមិនមែនជារបស់ដែលមកពីបរទេសទាំស្រុងនោះទេ។ ដើមឡើយ ប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏យូរលង់របស់ប្រទេសចិនក៏បានបណ្តុះបណ្តាលនិងពូនជ្រំនូវគំនិតប្រជាធិបតេយ្យដ៏សាមញ្ញផងដែរ ។ តាំងពីបានបង្កើតឡើងមក បក្សកុម្មុយនិស្តចិនបានក្រេបយកជាបន្តបន្ទាប់នូវសមិទ្ធផលដ៏ឆ្នើមនៃអរិយធម៌នយោបាយរបស់ប្រទេសខ្លួននិងពិភពលោក ហើយបានប្រកាន់ខ្ជាប់នូវការធ្វើឱ្យប្រជាជនធ្វើជាម្ចាស់ផ្ទះ ។ តើប្រទេសមួយមានប្រជាធិបតេយ្យឬអត់ ប្រជាជននៃប្រទេសខ្លួនមានសិទ្ធិបញ្ចេញមតិយោបល់បំផុត ។ យោងតាមលទ្ធផលនៃការស្ទង់ប្រជាមតិថ្មីបំផុតដែលចេញផ្សាយដោយស្ថាប័នស្ទង់ប្រជាមតិនៃអាមេរិក បានបង្ហាញឱ្យឃើញថា អត្រាពេញចិត្តរបស់ប្រជាជនចិនចំពោះបក្សកាន់អំណាច និងរដ្ឋាភិបាលនៃប្រទេសចិនគឺឡើងដល់ ៩៥ ភាគរយនិង ៩៨ ភាគរយដោយឡែកពីគ្នា ។ នេះគឺជាចម្លើយដ៏ល្អបំផុតរបស់ប្រជាជនចិនចំពោះសិទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ។ អ្នកនយោបាយលោកខាងលិចទាំងនោះដែលតែងតែនិយាយ បានតែមាត់ពី”ប្រជាធិបតេយ្យ” ក៏គួរតែមើលទិន្នន័យនៃការស្ទង់ប្រជាមតិមួយក្រុមទៀតដែរ ពោលគឺ យោងតាមលទ្ធផលនៃការស្ទង់ប្រជាមតិដែល...
វ៉ាស៊ីនតោន៖ ជាមួយបប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់ ស្តីពីច្បាប់ហេដ្ឋារចនាសម្ព័ន្ធទ្វេភាគីតម្លៃ ១ទ្រីលានដុល្លារបន្ទាប់ពីការពន្យារពេលជាច្រើនខែ ចំពេលមានការប៉ះទង្គិចគ្នាពីគណបក្សប្រជាធិបតេយ្យជុំវិញកញ្ចប់ចំណាយសង្គម។ លោក បៃដិន បានឲ្យដឹងនៅក្នុងពិធីចុះហត្ថលេខានៅសេតវិមាន ដែលចូលរួមដោយសមាជិកសភា អភិបាល និងអភិបាលក្រុងថា “នៅទីនេះនៅទីក្រុងវ៉ាស៊ីនតោន យើងបានឮសុន្ទរកថា និងការសន្យាជាច្រើនរាប់មិនអស់ ឯកសារសពីអ្នកជំនាញ ប៉ុន្តែថ្ងៃនេះយើងសម្រេចបាននូវរឿងនេះ” ។ លោកបានលើកឡើងថា “ដូច្នេះសាររបស់ខ្ញុំទៅកាន់ប្រជាជនអាមេរិកគឺនេះ...
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បាន ដឹកនាំប្រជុំពេញអង្ គរបស់គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ដើម្បីពិភាក្សាលទ្ធផលការងារ សម្រេចបាន ប្រចាំឆ្នាំ២០២០-២០២១ តាមប្រព័ន្ធវីដេអូ Zoom។ ផ្នែកតាមរបាយការណ៍របស់ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ...