“សហរដ្ឋអាមេរិកគឺជាប្រទេសដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាសេដ្ឋី តែមិនមែនជាប្រទេសប្រជាធិបតេយ្យមួយនោះទេ ។” ពេលថ្មីៗកន្លងទៅនេះ លោក Kishore Mahbubani បញ្ញវន្តសិង្ហបុរីបានវាយតម្លៃដូចពោលខាងលើពេលផ្តល់បទសម្ភាសន៍ ។ តាមការពិត នៅសហរដ្ឋអាមេរិក “ប្រជាធិបតេយ្យ”បម្រើមហាសេដ្ឋី និងលុយកាក់បានគ្រប់គ្រងលើអំណាច វាលែងជាការសម្ងាត់ទៀតនោះទេ ។ ការពិតជាច្រើនបានបង្ហាញថា លុយកាក់ជាប្រភពធនធានរបស់នយោបាយអាមេរិក ដែលបានផ្សារភ្ជាប់ជាមួយការបោះឆ្នោត នីតិប្បញ្ញត្តិនិងការអនុវត្តគោលនយោបាយ ។ ៩១ភាគរយនៃការបោះឆ្នោតជ្រើសរើសរដ្ឋសភាអាមេរិកភាគច្រើនសុទ្ធតែជាបេក្ខជនឈរឈ្មោះដែលទទួលបានការគាំទ្រផ្នែកមូលធនច្រើនបំផុតបានជាប់ឆ្នោត ។ ប្រជាធិបតេយ្យបែបអាមេរិកគឺជា “ល្បែងរបស់អ្នកមាន”ដែលបង្កើតឡើងលើមូលដ្ឋានប្រាក់ទុន ។ ពេលអ្នកនយោបាយអាមេរិកលូននៅក្រោមជើងមាសប្រាក់ នោះ អំណាចរបស់ពួកគេមុខជានឹងបម្រើដល់អ្នកមានភាគតិចដែលមានមូលធនជាក់ជាមិនខាន ហើយសំណូមពរនិងផលប្រយោជន៍របស់ប្រជាជនសាមញ្ញដ៏ច្រើនរាប់មិនអស់បែរជាត្រូវគេដាក់ទៅម្ខាង ។ នៅឆ្នាំ២០២០ របាយការណ៍មួយដែលសំដៅចំពោះប្រទេសចំនួន១៦៣បានបង្ហាញឱ្យដឹងថា ក្នុងចំណោម“សន្ទស្សន៍អភិវឌ្ឍន៍សង្គម”ក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅនេះ ត្រឹមតែប្រទេសចំនួនបីដែលរួមមានសហរដ្ឋអាមេរិកផងនោះ បានមានសភាពធ្លាក់ចុះ ហើយសន្ទស្សន៍ទូទៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះច្រើនបំផុត ។ សូម្បីតែមនុស្សវណ្ណៈកណ្តាលដែលត្រូវចាត់ទុកជាសសរទ្រូងរបស់សហរដ្ឋអាមេរិកនោះ ក៏ជួបការលំបាកកាន់តែច្រើនឡើងៗផងដែរ មិនត្រឹមតែសមាមាត្រកាន់តែតូចទៅៗប៉ុណ្ណោះទេ ថែមទាំង“ទ្រព្យសម្បត្តិក្នុងគ្រួសារអាមេរិកក៏មិនបានកើនឡើងក្នុងរយៈពេលជិត២០ឆ្នាំកន្លងមកទៀតផង” ។ គោលបំណងដើមនៃប្រជាធិបតេយ្យគឺ “អធិបតេយ្យភាពស្ថិតនៅលើប្រជាជន” ហើយធ្វើឱ្យប្រជាជនធ្វើជាម្ចាស់ផ្ទះ។ ប៉ុន្តែឋិតនៅក្រោមការគ្រប់គ្រងរបស់អ្នកនយោបាយអាមេរិកដែលបម្រើតែផលប្រយោជន៍លុយកាក់នោះ “ប្រជាធិបតេយ្យបែបអាមេរិក”ក៏ប្រៀបដូចជាទិដ្ឋភាពក្នុងភាពយន្ត Hollywood ដែលបានរៀបចំដោយចេតនា ពោលគឺ ប្រជាជនធម្មតាត្រូវបានចាត់ទុកជា “អ្នកសម្តែងទូទៅ” អ្នកនយោបាយទាំងអស់ស្រែកក្ដែងៗអំពីប្រជាជននៅមុខឆាក តែបែរជាប្រព្រឹត្តការជួញដូរអំណាចនិងលុយនៅពីក្រោយឆាកទៅវិញ ដើម្បីបម្រើ “មនុស្សភាគតិច” ។ អ្នកផងទាំងពួងមានហេតុផលចោទសួរថា តើសហរដ្ឋអាមេរិកនៅតែមានលក្ខណៈសម្បត្តិពាក់អាវ “ប្រជាធិបតេយ្យ”ទេ?តើអាមេរិកនៅមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ធ្វើជាគំរូសំរាប់ប្រទេសនានាលើពិភពលោកទៀតឬទេ?ហើយ ទស្សនាវដ្តី 《The New Yorker》 របស់អាមេរិកទ្រាំមិនបានក៏សួរត្រង់ៗថា តើប្រជាធិបតេយ្យរបស់យើងអាចបន្តទៅទៀតទេ? ក្នុងរយៈពេលជាង១០០ឆ្នាំមុន លោក Louis D.Brandeis ចៅក្រមតុលាការកំពូលរបស់អាមេរិកធ្លាប់និយាយថា “ប្រទេសនេះនឹងមានប្រជាធិបតេយ្យ ឬក៏ទ្រព្យសម្បត្តិត្រូវប្រមូលផ្តុំក្នុងកណ្តាប់ដៃមនុស្សភាគតិច ប្រការទាំងពីរនេះរើសយកបានតែមួយទេ។” ខណៈពេលនយោបាយលុយកាក់បានក្លាយជា “ដុំសាច់មហារីក”ដែលពិបាកកំចាត់ចោលនៅក្នុងសង្គមអាមេរិក រដ្ឋាភិបាលអាមេរិកបែរជាមានភាពក្លាហានរៀបចំអ្វីដែលហៅថា “កិច្ចប្រជុំកំពូលអំពីប្រជាធិបតេយ្យ”វាពិតជារឿងគួរឱ្យអស់សំណើចខ្លាំងណាស់!
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេស តួកគី បានប្រកាសពីករណីកូវីដ-១៩ថ្មីចំនួន ២០.៨៧៤ នាក់ គិតត្រឹមថ្ងៃពុធ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៨.៩៦៤.៧១១នាក់ ។ ចំនួនមនុស្សដែលបានស្លាប់ដោយសារវីរុសនៅក្នុងប្រទេសតួកគីបានកើនឡើងពី១៩២ ដល់៧៨.៤០៧នាក់ ដោយមានមនុស្ស២៩.៨៨៣នាក់ទៀតបានជាសះស្បើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ ក្រសួងបានឲ្យដឹងថា ការធ្វើតេស្តសរុបចំនួន៣៥៦.២៥៤នាក់ត្រូវបានធ្វើឡើងនៅថ្ងៃកន្លងមក ។ ប្រទេសតួកគី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឲ្យដឹងថា ក្រោយមានការជួបប្រជុំកាលពីថ្ងៃ៨ ធ្នូ ជាមួយមន្រ្តីជាន់ខ្ពស់នៅគេហដ្ឋានរបស់សម្ដេចផ្ទាល់ គឺបានសម្រេចរួចរាល់ហើយ នូវបញ្ជីគណៈរដ្ឋមន្ត្រីថ្មី ដើម្បីបំរុងទុកសម្រាប់ក្មេងជំនាន់ក្រោយ ។ ការបង្ហើបពីបញ្ជីគណៈរដ្ឋមន្រ្តីថ្មី សម្រាប់ក្មេងជំនាន់ក្រោយនេះ បន្ទាប់ពីសម្តេចបានប្រកាសជាជំហរក្នុងការគាំទ្រលោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត ។ ក្នុងឱកាស អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ថា សេនាធិការការពារជាតិឥណ្ឌា (CDS) គឺលោកឧត្តមសេនីយ៍ Bipin Rawat និងមនុស្ស១២នាក់ផ្សេងទៀត រួមទាំងប្រពន្ធរបស់គាត់ ត្រូវបានបាត់បង់ជីវិត និងម្នាក់បានរងរបួស កាលពីថ្ងៃពុធ នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រចំនួន១គ្រឿង នៅរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌា ។.លោក Rajnath...
ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១បានប្រារព្វធ្វើនៅខេត្តព្រៃវែង ប្រទេសកម្ពុជា។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងលោក Wang Tianwenឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១។ គម្រោងនេះបានចុះហត្ថលេខាក្រោមសាក្ខីភាពនៃមេដឹកនាំនៃប្រទេសចិននិងកម្ពុជា ក្នុងឆ្នាំ២០១៦ ហើយបានសាងសង់ដោយក្រុមហ៊ុនCRBC រយៈពេលសាងសង់គឺពីឆ្នាំ២០១៨ដល់ឆ្នាំ២០២១ មានប្រវែងសរុប៩៦.៤៨គីឡូម៉ែត្រ។សម្ដេចតេជោ ហ៊ុន សែនបានវាយតម្លៃខ្ពស់ចំពោះការសាងសង់គម្រោងនេះហើយបានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ថា ផ្លូវជាតិលេខ១១គឺជាសមិទ្ធផលផ្លែផ្កាមួយទៀតនៃចំណងមិត្តភាពកម្ពុជា-ចិន គម្រោងនេះមិនត្រឹមតែតភ្ជាប់ខេត្តព្រៃវែង និងខេត្ត ត្បូងឃ្មុំ ជំរុញការដឹកជញ្ជូនក្នុងខេត្តនិងឆ្លងខេត្តប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្ត និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ លោកWang Tianwen បានថ្លែងថា កម្ពុជាមានសុភាសិតមួយឃ្លាពោលថា “ទីណាមានផ្លូវទីនោះមានក្តីសង្ឃឹម”។ជនជាតិចិនក៏មានពាក្យមួយឃ្លាថា”ប្រសិនបើចង់មានបាន ត្រូវតែសាងសង់ផ្លូវជាមុនសិន”។...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ បានត្រាស់បង្គាប់ តែងតាំង លោក ប៊ុត សុទ្ធី និងលោក គ្រួច ស៊ីផាន ជាជំនួយការលោក ប៉ា សុជាតិវង្ស ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្ម...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសវៀតណាមបានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៤,៥៩៩នាក់ កាលពីថ្ងៃពុធ ក្នុងនោះមានអ្នកឆ្លងក្នុងស្រុកចំនួន១៤.៥៩៥នាក់ និងនាំចូលចំនួន៤នាក់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ខ្លួនបានឲ្យដឹងដូច្នេះ ។ ករណីសហគមន៍ភាគច្រើនត្រូវបានរាយការណ៍នៅក្នុងមូលដ្ឋានភាគខាងត្បូង រួមទាំង១.៤៧៥នាក់នៅទីក្រុងហូជីមិញ ហើយចំនួន៨៧៤នាក់នៅខេត្ត Tay Ninh និង៧៨១នាក់នៅខេត្ត Soc Trang ។ ក្រសួងបានឲ្យដឹងថា ការឆ្លងបាននាំឱ្យចំនួនសរុបរបស់ប្រទេសកើនឡើងដល់...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាគមន៍ក្រុមហ៊ុនអាមេរិក ចំពោះគោលបំណងវិនិយោគដាំឈើអាកាស្យា និងប្រេងខ្យល់ នៅប្រទេសកម្ពុជា រួចហើយបង្កើតរោងចក្រកែច្នៃជាផលិតផល សម្រាប់បម្រើឲ្យផលិតកម្មផ្សេងៗ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក វេង សាខុន នាថ្ងៃទី៨ ខែធ្នូ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ថា ឧទ្ធម្ភាគចក្រ១គ្រឿង ដែលដឹកនាំដោយនាយអគ្គសេនាធិការការពារជាតិឥណ្ឌា (CDS) លោក Bipin Rawat និងមន្ត្រីផ្សេងទៀត បានធ្លាក់នៅថ្ងៃពុធនេះ នៅរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេស ។ ឧទ្ធម្ភាគចក្របានធ្លាក់នៅតំបន់ Coonoor នៃស្រុក Nilgiris...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ថា បារាំង បានរាយការណ៍កាលពីថ្ងៃអង្គារ ថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៥៩.០១៩ នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលជាកំណត់ត្រាប្រ ចំាថ្ងៃខ្ពស់ដែលបានរាប់ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ ។ ទីភ្នាក់ងារសុខភាពសាធារណៈរបស់ប្រទេសបារាំង បានឲ្យដឹងថា ស្ថាប័នរដ្ឋាភិបាលបានរាយការណ៍ដល់ក្រសួងសុខាភិបាលបារាំង ថា អ្នកជំងឺកូវីដ-១៩ចំនួន១៦៨នាក់ បានស្លាប់...