បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន បាននិយាយប្រាប់មេដឹកនាំប្រទេសហ្សកហ្ស៊ីនៅថ្ងៃសុក្រនេះ មិនឲ្យធ្វើចំណាត់ការបង្ខិតបង្ខំមិនសមស្រប ទៅលើអតីតប្រធានាធិបតីហ្សកហ្ស៊ី លោក Mikheil Saakashvili ដែលកាន់សញ្ជាតិអ៊ុយក្រែន ដែលលោកទទួលបានក្នុងខណៈភៀសខ្លួន។ លោក Saakashvili ដែលកាន់តំណែងជាប្រធានាធិបតីនៃប្រទេសហ្សកហ្ស៊ីរយៈពេល៩ឆ្នំា រហូតដល់ឆ្នាំ២០១៣ គឺត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០១ ខែតុលា បន្ទាប់ពីវិលត្រឡប់ទៅប្រទេសកំណើតលោកវិញ ដើម្បីប្រមូលផ្តុំធ្វើការប្រឆាំង នៅមុនការបោះឆ្នោតក្រុង។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានណែនាំក្រុមការងារគណបក្ស និងអាជ្ញាធរ បន្តរួមកម្លាំងសាមគ្គីគ្នា បំពេញភារកិច្ចបំរើជាតិ និងប្រជាជន ពិសេស ត្រូវចេញធ្វើសកម្មភាពភ្លាមៗ នៅពេលប្រជាពលរដ្ឋជួបការលំបាកអ្វីមួយ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ខេត្តបាត់ដំបង តាមប្រព័ន្ធវីដេអូ...
បរទេស៖ ក្រសួងការបរទេសអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃព្រហស្បតិ៍នៅសប្ដាហ៍នេះថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសកេនយ៉ា ប្រទេសនីហ្សេរីយ៉ា និងប្រទេសសេនីហ្គាល់ នាថ្ងៃទី១៥ដល់ថ្ងៃទី២០ ខែវិច្ឆិកា។ នៅក្នុងទីក្រុង Nairobi លោក Antony Blinken នឹងជួបជាមួយប្រធានាធិបតីនៃប្រទេសកេនយ៉ា គឺលោក Uhuru Kenyatta...
បរទេស៖បុគ្គលិកសន្តិសុខយេម៉ែនរបស់រដ្ឋាភិបាលអាមេរិក ត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុងសាណាអា ដោយស្ថានទូតសហរដ្ឋអាមេរិក ត្រូវបានបំពានដោយកងកម្លាំងពួកហូធីគាំទ្រដោយប្រទេសអ៊ីរ៉ង់ ដែលបានដណ្ដើមកាន់កាប់ប្រទេសយេម៉ែនភាគច្រើន នៅក្នុងឆ្នាំ២០១៤ នេះបើយោងតាមក្រសួងការបរទេសអាមេរិក។ មន្ត្រីនំាពាក្យក្រសួងការបរទេសអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា បុគ្គលិកស្ថានទូតអាមេរិកភាគច្រើន ដែលត្រូវឃាត់ខ្លួននោះ គឺបានដោះលែងវិញហើយ និងថា ទីក្រុងវ៉ាស៊ីនតោន កំពុងតែចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងការទូតឥតឈប់ឈរ ដើម្បីឲ្យដោះលែងបុគ្គលិកសន្តិសុខ ដែលនៅតែជាប់ឃុំនៅឡើយ។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Washington Post នៅថ្ងៃទី១២...
បរទេស៖ ក្រោយការចាប់ខ្លួនបុគ្គលិកអង្គការសហប្រជាជាតិជាច្រើននាក់ ពាក់ព័ន្ធបទល្មើសមិនជាក់លាក់នោះ រដ្ឋាភិបាលអេត្យូពីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា បុគ្គលិកអេត្យូពី ដែលធ្វើការងារឲ្យអង្គការសហប្រជាជាតិ ឬក៏សហភាពអាហ្វ្រិក មិនរស់នៅក្នុងដែនកំណត់ ហើយនឹងត្រូវដាក់ពិន័យ សម្រាប់ការបំពានច្បាប់ណាមួយ។ ប្រទេសអេត្យូពី បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន កាលពីថ្ងៃទី០២ ខែវិច្ឆិកា ក្រោយកងកម្លាំងបះបោរពីតំបន់ Tigray និងសម្ពន្ធមិត្តពួកគេ បានការដណ្ដើមទឹកដី និងបានគម្រាមធ្វើការក្បួនដង្ហែរ នៅតាមរដ្ឋធានី។ ចាប់តាំងពីពេលនោះមក ប្រជាជនតំបន់...
លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា ប្រទេសចិននឹងពង្រីកការបើកទូលាយដោយមិនងារេកទេ ដើម្បីចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍របស់ប្រទេសចិនជាមួយសមាជិកអង្គារអាស៊ីប៉ាស៊ីហ្វិកនិងពិភពលោក យប់ថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីក (APEC) លើកទី ២៨ តាមប្រព័ន្ធវីដេអូ។ លោក Xi Jinping បានថ្លែងថា ឆ្នាំនេះជាខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន។ការធ្វើឱ្យប្រជាជនចិនជាង១៤០០លាននាក់មានជីវភាពរស់នៅកាន់តែល្អប្រសើរឡើង និងជំរុញសន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិគឺជាគោលដៅតស៊ូហើយមិនងារេកនៃបក្សកុម្មុយនិស្តចិន។បច្ចុប្បន្ននេះ ប្រទេសចិនបានចាប់ផ្តើមដំណើរថ្មីដែលកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។ ដំណើរថ្មីមួយទៅកាន់ប្រទេសទំនើប។ ប្រទេសចិននឹងពង្រីកការបើកទូលាយដោយមិនងារេកទេ ដើម្បីចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍របស់ប្រទេសចិនជាមួយសមាជិកអង្គារអាស៊ីប៉ាស៊ីហ្វិកនិងពិភពលោក ៕
ពេលថ្មីៗកន្លងទៅនេះ ខណៈពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងថា សហរដ្ឋអាមេរិកមានពាក្យសន្យាស្តីពីការធានាឱ្យតំបន់តៃវ៉ាន់មានសមត្ថភាពការពារខ្លួនឯង ព្រមទាំងបានថ្លែងទៀតថា មានប្រទេសជាច្រើនបានចាត់ទុកការបំផ្លាញសភាពការណ៍បច្ចុប្បន្នដោយប្រើកម្លាំងអាវុធជាឯកតោភាគី ជាការគំរាមកំហែងយ៉ាងខ្លាំងចំពោះសុខសន្តិភាព ។ ប៉ុន្តែ ប្រសាសន៍ផ្ទាល់ខ្លួនរបស់លោកក្នុងជំនួបពិភាក្សារវាងថ្នាក់ដឹកនាំជាន់ខ្ពស់ចិននិងអាមេរិកកាលពីចុងខែមុន បែរជាបានថ្លែងថា ភាគីអាមេរិកនឹងបន្តប្រកាន់ខ្ជាប់គោលនយោបាយប្រទេសចិនតែមួយជាបន្តបន្ទាប់ ។ លោកនិយាយក្រឡាស់ភ្លាមៗបែបនេះ សាកសមនឹងឋានៈរបស់លោកដែលជាប្រមុខការទូតរបស់សហរដ្ឋអាមេរិកទេ? មួយរយៈពេលកន្លងទៅនេះ ស្ថានការណ៍ដ៏តានតឹងនៃតំបន់ច្រកសមុទ្រតៃវ៉ាន់បានឡើងកម្តៅជាបន្តបន្ទាប់ មូលហេតុគឺដោយមកពី មួយផ្នែក អាជ្ញាធរតៃវ៉ាន់ប៉ុនប៉ងវាយទម្លុះក្របខ័ណ្ឌនៃគោលការណ៍ចិនតែមួយជាច្រើនលើក ហើយប៉ុនប៉ងពង្រីកលំហធ្វើសកម្មភាពរបស់ពួកចង់ឱ្យតៃវ៉ាន់ឯករាជ្យ មួយផ្នែកទៀតគឺអ្នកនយោបាយអាមេរិកបានបណ្តែតបណ្តោយញុះញង់និងផ្តល់ការគាំទ្រដល់ពួកចង់ឱ្យតៃវ៉ាន់ឯករាជ្យ ។ សេចក្តីប្រកាសនៃកិច្ចប្រជុំពេញអង្គលើកទី៦នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី១៩ដែលប្រកាសកាលពីថ្ងៃទី១១ខែវិចិ្ឆកាបានបង្ហាញយ៉ាងច្បាស់លាស់ថា ប្រទេសចិនប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយនិង “មតិឯកភាពគ្នានៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់នៅឆ្នាំ១៩៩២” ប្រឆាំងទង្វើបំបែកបំបាក់នៃពួកចង់ឱ្យតំបន់តៃវ៉ាន់ឯករាជ្យយ៉ាងដាច់ខាត និងប្រឆាំងកម្លាំងខាងក្រៅធ្វើការជ្រៀតជ្រែកយ៉ាងដាច់ខាត ។ សេចក្តីប្រកាសនេះបានអធិប្បាយយ៉ាងច្បាស់លាស់នូវកាបេ្តជ្ញាចិត្តយ៉ាងមុតមាំនិងគោលជំហរយ៉ាងម៉ឺងម៉ាត់របស់ភាគីចិនក្នុងការគាំពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសជាតិ ។ អ្នកនយោបាយអាមេរិកមួយចំនួនប៉ុនប៉ងយកបញ្ហាតំបន់តៃវ៉ាន់ធ្វើជាលេសដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ចិន នេះជាការវិនិច្ឆ័យដ៏ខុសឆ្គងយ៉ាងធ្ងន់ធ្ងរចំពោះស្ថានការណ៍ ។ សូមបញ្ជាក់ថា ភាគីចិនបានព្រមានម្តងហើយម្តងទៀតថា បញ្ហាតៃវ៉ាន់ជាបញ្ហាសំខាន់បំផុតនិងរសើបបំផុតក្នុងទំនាក់ទំនងរវាងចិននិងអាមេរិក ។ លក្ខខណ្ឌសសម្រាប់ឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកវិលត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍ប្រកបដោយសិ្ថរភាពនិងនិរន្តរភាព គឺភាគីអាមេរិកចាំបាច់ត្រូវបញ្ឈប់ទំនាក់ទំនងផ្លូវការជាមួយអាជ្ញាធរតំបន់តៃវ៉ាន់ភ្លាមទោះតាមទម្រង់ណាក៏ដោយ មិនបញ្ចេញសញ្ញាខុសឆ្គងណាទៅកាន់ពួកបំបែកបំបាក់ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ព្រមទាំងបញ្ឈប់ឧបាយកលដែលនិយាយផ្សេងធ្វើផ្សឹង ។ បច្ចុប្បន្ននេះ មហាដីគោកចិនបានក្តាប់ជាប់សិទ្ធិណែនាំនិងសិទ្ធិម្ចាស់ការក្នុងទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់រួចហើយ ការបង្រួបបង្រួមរបស់ប្រទេសចិនជាចរន្តប្រវត្តិសាស្ត្រដែលមិនអាចរារាំងបានទេ ។ សូមដាស់តឿនភាគីអាមេរិកកុំមើលស្រាលចំពោះការប្តេជ្ញាចិត្តដ៏មុតមាំ ឆន្ទៈដ៏មោះមុតនិងសមត្ថភាពដ៏ខ្លាំងក្លារបស់ប្រជាជនចិនក្នុងការគាំពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីនោះឡើយ ។ ទង្វើណាដែលចង់បង្ករឿងហេតុចំពោះគោលការណ៍ចិនតែមួយនិងប៉ុនប៉ងរារាំងនិន្នាការបង្រួបបង្រួមរបស់ប្រជាជាតិចិន មុខជានឹងទទួលបរាជ័យជាក់ជាមិនខាន!
ព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍និងមានអត្ថន័យធំធេងមួយសម្រាប់ប្រទេសចិន បានចាប់ផ្ដើមពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា នារដ្ឋធានីប៉េកាំង នោះគឺកិច្ចប្រជុំពេញអង្គលើកទី៦នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិនអាណត្តិទី១៩ ក្រោមអធិបតីភាពលោក ស៊ី ជីនភីង ប្រធានរដ្ឋចិននិងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន។ ឆ្នាំ២០២១នេះ គឺជាឆ្នាំដែលមានលក្ខណៈពិសេសនៃប្រទេសចិន គឺជាឆ្នាំនៃការចាប់ផ្ដើមផែនការ៥ឆ្នាំទី១៤ ជាឆ្នាំចាប់ផ្ដើមនៃដំណើរថ្មីនៃទំនើបកម្ម ហើយក៏ជាឆ្នាំគម្រប់ខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនផងដែរ។ អ្វីដែលបានបង្ហាញជូនក្នុងកិច្ចប្រជុំពេញអង្គលើកទី៦នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិនអាណត្តិទី១៩ នេះ គឺការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម បានរាយការណ៍និងបូកសរុបនូវសមិទ្ធិផលសំខាន់ៗ និងបទពិសោធន៍ជាប្រវត្តិសាស្ត្រនៃការតស៊ូយ៉ាងស្វិតស្វាញរបស់បក្សរយៈពេល១០០ឆ្នាំមកនេះ។ តាមរយៈសមិទ្ធផលដ៏មហិមាទាំងនេះបានឆ្លុងបញ្ចាំងឱ្យឃើញថា ចាប់តាំងពីបក្សកុម្មុយនិស្តចិនត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២១...
បរទេស៖ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 (CCSA) បានឱ្យដឹងថា កន្លែងកម្សាន្តពេលយប់ទូទាំងប្រទេសថៃ គឺនៅតែបិទរហូតដល់ពាក់កណ្តាលខែមករា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Taweesilp Visanuyothin មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 ថា កិច្ចប្រជុំ CCSA ដឹកនាំដោយនាយករដ្ឋមន្ត្រី...
ថៃ៖ ប្រធានការិយាល័យស៊ើបអង្កេតកណ្តាល (CIB) បាននិយាយកាលពីថ្ងៃសុក្រថា ព្រះរាជអាជ្ញាសាធារណៈបានសម្រេចចោទប្រកាន់ប៉ូលីសចំនួនប្រាំពីរនាក់ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើឱ្យថប់ដង្ហើមជនសង្ស័យគ្រឿងញៀនម្នាក់រហូតដល់ស្លាប់ ដោយរុំក្បាលជាមួយនឹងថង់ប្លាស្ទិក លើការចោទប្រកាន់ទាំងអស់ដែលត្រូវបានណែនាំដោយអ្នកស៊ើបអង្កេត។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ Jirabhop Bhuridej បាននិយាយថា ការិយាល័យអគ្គព្រះរាជអាជ្ញា (OAG) បានយល់ព្រមកាត់ទោសលោក...