ភ្នំពេញ ៖ កម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨៨១នាក់ទៀត ជាសះស្បើយចំនួន៥៣២នាក់ និងស្លាប់ចំនួន១៥នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៨១៦នាក់ និងអ្នកដំណើរពីបរទេសចំនួន៦៥នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងសរុបចំនួន១១១ ៦៧៣នាក់ អ្នកជាសះស្បើយចំនួន១០២ ២២២នាក់ និងអ្នកស្លាប់ចំនួន ២ ៣០២នាក់៕
ប៉េកាំង៖ លោក Chen Xi ប្រធានសាលាបក្សនៃបក្សកុម្មុយនិស្តចិន (CPC) បានលើកឡើងថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងការរៀនសូត្របទពិសោធន៍គ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងគណបក្ស និងប្រទេស ជាមួយវៀតណាម។ លោក Chen ក៏ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាល CPC ផងដែរបានធ្វើការកត់សម្គាល់នៅពេលថ្លែងសុន្ទរកថាតាមអ៊ិនធឺណិតរវាង CPC និងបក្សកុម្មុយនិស្តវៀតណាម (CPV) ។ ដោយដកស្រង់ពីប្រវត្តិ ១០០...
សិង្ហបុរី៖ សិង្ហបុរីបានរាយការណ៍ពីករណីថ្មីចំនួន ២,២៣៦ នៃករណីជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ ៩១,៧៧៥ ករណី។ នេះជាលើកទីមួយហើយ ដែលប្រទេសសិង្ហបុរីមើលឃើញចំនួនករណីឆ្លងជំងឺកូវីដ-១៩ ថ្មីលើសពី ២,០០០ ករណីក្នុងរយៈពេលមួយថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីថ្មីចំនួន ១៧១១ករណី ស្ថិតនៅក្នុងសហគមន៍ ៥១៥ ករណីស្ថិតនៅក្នុងអន្តេវាសិកដ្ឋានចំណាកស្រុកនិង ១០ ករណីទៀតត្រូវបាននាំចូល។ ក្រសួងសុខាភិបាលបានឲ្យដឹងថា...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលផ្លូវការរបស់កូរ៉េបានរាយការណ៍នៅថ្ងៃពុធនេះថាកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងមុន Hwasong-8 នេះបើ យោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ របាយការណ៍នេះបានឲ្យដឹងថា មីស៊ីលថ្មីនេះត្រូវបានអភិវឌ្ឍថ្មី និងបាញ់សាកល្បងដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិកូរ៉េខាងជើង។ របាយការណ៍នេះបានឲ្យដឹងថា“ នៅក្នុងការបាញ់បង្ហោះលើកដំបូងអ្នកវិទ្យាសាស្ត្រការពារជាតិបានបញ្ជាក់ពីការត្រួតពិនិត្យនាវាចរណ៍ និងស្ថេរភាពនៃមីស៊ីល នៅក្នុងផ្នែកសកម្មព្រមទាំងលក្ខណៈបច្ចេកទេសរបស់វា រួមទាំងភាពបត់បែនដឹកនាំ និងលក្ខណៈនៃការហោះហើររបស់ក្បាលគ្រាប់រំកិល ដែលមានល្បឿនលឿនជាងមុន” ។ KCNA បានចុះផ្សាយថា វាក៏បានបញ្ជាក់ពីស្ថេរភាពរបស់ម៉ាស៊ីន ក៏ដូចជាអំភ្លីប្រេងមីស៊ីល...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ត្រូវរៀបចំវិធានបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ទុកឲ្យហើយ ក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន៣ថ្ងៃ នាពេលខាងមុខ ព្រោះ ប្រជាពលរដ្ឋចល័តពីតំបន់មួយ ទៅមួយទៀត។ ថ្មីៗនេះ រាជរដ្ឋាភិបាល ប្រកាសឲ្យឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន៣ថ្ងៃ ប្រជាពលរដ្ឋ មន្ត្រីរាជការទាំងអស់...
កូឡាឡំាពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នំា២០២១ថាលោក Ismail Mohamed Said អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា បុគ្គលជាង៥១.០០០នាក់ រួមទាំងអ្នកទោសបុគ្គលិកពន្ធនាគារ និងសមាជិកគ្រួសាររបស់ពួកគេបានឆ្លងជំងឺកូវីដ-១៩ ចាប់តាំងពីឆ្នាំមុន ។ ថ្លែងនៅក្នុងសភានៅថ្ងៃអង្គារទី ២៨ ខែកញ្ញានេះ លោកវេជ្ជបណ្ឌិត...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២0២១ថា ចំនួនមនុស្សដែលឆ្លងជំងឺគ្រុនឈាមបានកើនឡើងដល់ជិត១៩.០០០នាក់នៅក្នុងប្រទេសស្រីល័ង្កា គិតមកដល់ឆ្នាំនេះ ហើយមេរោគនេះបានបណ្តាលឲ្យ មនុស្សចំនួន១០នាក់ស្លាប់ ។ បច្ចុប្បន្ននេះ ពួកគេបានរាយការណ៍ថា មានករណីជំងឺគ្រុនឈាមជាង១.០០០ករណី ហើយក្នុងចំណោមនោះមានជាង ១០០ករណីនៅក្រុងកូឡុំបូ ។ មន្រ្តីសុខាភិបាលក៏បានលើកឡើងផងដែរថា មានការកើនឡើងចំនួនសត្វមូស ហើយបានព្រមានអំពីហានិភ័យនៃជំងឺគ្រុនឈាមដែលរីករាលដាលបន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ ជាពិសេសនៅតំបន់ទីក្រុង និងពាក់កណ្តាលទីក្រុង។ មន្រ្តីបានបញ្ជាក់ថា...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២១ តែក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធនៅឡើយ។ អគ្គនាយកដ្ឋានពន្ធដារបន្ដថា អនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមានកាតព្វកិច្ចប្រកាសបង់ពន្ធយ៉ាងយឺតផុតត្រឹមថ្ងៃទី៣០...
បន្ទាយមានជ័យ៖ ពលករខ្មែរចំនួន ៨នាក់ បម្រុងនិងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ ត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ សហការជាមួយកម្លាំងប៉ូលិស ៨១៥ ធ្វេីការឃាត់ខ្លួន។ នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការ វរសេនាតូចថ្មេីរជេីងលេខ ៥១៣ បានចាត់តាំងកម្លាំងនៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែនខ្មែរ-ថៃ នៅទិសម៉ាឡៃ (ស្រុកម៉ាឡៃ) សហការជាមួយកម្លាំងប៉ូលិសព្រំដែន៨១៥ និង...
បន្ទាយមានជ័យ៖ ជនជាតិចិន ចំនួន៤នាក់ បំរុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃត្រូវបានឃាត់ខ្លួនដោយកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ វេលា ម៉ោង ២០:៣០នាយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិកេាះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ លោក ឧត្តមសេនីយ៍ ត្រី ជឹម...