ភ្នំពេញ៖ កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ គោលដៅ ដឹព្រេមៀ សែនសុខ បានឃាត់ខ្លួននារីម្នាក់រួមជាមួយថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៤០គ្រាប់ (សង្ស័យជាសារធាតុញៀន) បំពង់កែវចំនួន១ ខណៈជនសង្ស័យ បានយកមកផ្ញើប្តីដែលកំពុងកំដរម្តាយជាអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាល កាលពីល្ងាច ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។ យោងតាមហ្វេសប៊ុកអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៧ កក្កដានេះ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ គង់...
បរទេស៖ ក្រុមអ្នកជួយសង្គ្រោះបានបង្ហាញក្តីសង្ឃឹមថា នឹងរកឃើញមនុស្សយ៉ាងតិច ៦៤ នាក់ ដែលត្រូវបានកប់នៅក្រោមភក់និងបំណែក នៅក្នុងទីប្រជុំជនថ្ងៃឈប់សម្រាករបស់ជប៉ុន ដែលត្រូវបានវាយប្រហារដោយការរអិលបាក់ដីដ៏មហន្តរាយជាមួយនឹងក្រុមដែលគ្រោងនឹងបន្តការរុករកអ្នករស់រានមានជីវិតនៅថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន msn ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ទាហាននិងបុគ្គលិកសង្គ្រោះបន្ទាន់ បានប្រើបង្គោលកាន់ដៃ និង ម៉ាស៊ីនសម្រាប់ជីកមេកានិច ដើម្បីរែងយកកំទេចកំទីភក់ចេញ ពីរថ្ងៃបន្ទាប់ពីមានទឹកជំនន់បង្កជាការបាក់ដីពីលើភ្នំ និងតាមរយៈផ្នែកខ្លះនៃរមណីយដ្ឋាននៅរដូវក្តៅ Atami...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ជំហររបស់អ៊ីរ៉ង់លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងការដកទណ្ឌកម្ម នឹងមិនផ្លាស់ប្តូរជាមួយនឹងការផ្លាស់ប្តូររដ្ឋាភិបាលថ្មីនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោក Saeed Khatibzadeh បានលើកឡើងថា“ រដ្ឋាភិបាលរបស់ (ប្រធានាធិបតីជាប់ឆ្នោតថ្មី) ក៏នឹងប្តេជ្ញាចំពោះវាផងដែរពីព្រោះការប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត និងការសន្យាតែងតែជាគោលការណ៍ សម្រាប់សាធារណរដ្ឋអ៊ីស្លាម” ។ លោក Khatibzadeh បានបន្ថែមថាការរីកចម្រើនត្រូវបានធ្វើឡើងនៅក្នុងកិច្ចចរចានុយក្លេអ៊ែរនៅរដ្ឋធានីវីយ៉ែននៃប្រទេសអូទ្រីសហើយវាត្រូវបានទទួលស្គាល់ដោយគ្រប់ភាគីទាំងអស់នៅក្នុងការចរចានេះ។ ទោះយ៉ាងណាក៏ដោយនៅតែមានបញ្ហាសំខាន់ៗដែលភាគច្រើនត្រូវសម្រេចចិត្តដោយភាគីផ្សេងទៀត ជាពិសេសសហរដ្ឋអាមេរិក...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៩នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន១១ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ។ ក្នុងនោះរួមមាន៖ ១- ក្រុងព្រៃវែង ចំនួន ៦នាក់២- ស្រុកពាមរក៍ ចំនួន ១៩នាក់៣-ស្រុកស្វាយអន្ទរ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦០នាក់ថ្មី ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៥៣នាក់ និងជាពលករមកពីប្រទេសថៃចំនួន៧នាក់ និងមានករណីជាសះស្បើយ ចំនួន៥នាក់ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២៨៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៦៣៥នាក់...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់សហភាពមីយ៉ានម៉ា Than Lwin Khet News បានចុះផ្សាយថា កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលយោធា បានបាញ់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់របស់ប្រទេសនេះឥតត្រាប្រណី ក្នុងយុទ្ធនាការបង្ក្រាបនៅទូទាំងប្រទេសទៅលើក្រុមបាតុករដែលគាំទ្ររដ្ឋាភិបាលស្រមោល ឬរដ្ឋាភិបាលរួបរួមជាតិ ។ Than Lwin Khet News បានអោយដឹងថា នៅថ្ងៃអង្គារ ទី៦ ខែកក្កដានេះ កងកម្លាំងយោធារបស់របបសឹក...
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) លោក យង់ សាំងកុមារ បានស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា គួរជួយពន្យល់ក្នុងករណីភាគីថៃកំពុងចម្លង ឬសាងសង់ប្រាសាទយកលំនាំតាមប្រាសាទអង្គរខ្មែរ។ ការស្នើរបស់លោកនេះបានធ្វើឡើងតាមបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ៦ កក្កដា ។ ថ្មីៗនេះ មានការបង្ហោះព្រោងព្រាតតាមបណ្តាញសង្គមបង្ហាញពីថៃ មានគម្រោងសាងសង់ប្រាសាទអង្គរវត្តទី២ ឬប្រាសាទដែលគេប្រសិទ្ធនាមថា ប្រាសាទសីហនគរនេះ ។ ប្រាសាទអង្គរវត្តទី២ បានប្រារព្ធពិធីបុកគ្រឹះលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥...
ភ្នំពេញ៖ ក្រោយលេចលឺព័ត៌មាន តាមបណ្ដាញសង្គមជាបន្តបន្ទាប់ ថាប្រទេសថៃគ្រោងសាងសង់ប្រាសាទដូចយកគំរូតាមប្រាសាទអង្គរវត្តដែលជាទ្រព្យសម្បត្តិរបស់ដូនតាខ្មែរនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ចេញប្រតិកម្មធ្ងន់ៗនិងប្រកាសដាច់អហង្ការថា យើងជាខ្មែរ គឺមិនអនុញ្ញាតឲ្យអ្នកលួចចម្លងទ្រព្យសម្បត្តិដូនតាយើងនោះឡើយ។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី៦ ខែ កក្កដា នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានបញ្ចេញប្រតិកម្មថា”សៀមមិនចោលមាយាទអាក្រក់ យួនមិនចោលស្នៀតចង់លេបកេរ្តិ៍ខ្មែរ សៀមគួរខ្មាស់អស់មនុស្សក្នុងពិភពលោកផងពីព្រោះថាពិភពលោកស្គាល់ច្បាស់ណាស់អំពីកេរ្តិ៍របស់ខ្មែរ ដោយសារដូនតាខ្មែរខ្លាំងរហូតវ៉ៃសៀមខ្ទិចម្តងជាពីរដងហើយក្នុងប្រវត្តិសាស្រ្តដូច្នេះសៀមឈប់ដេកស្រម៉ៃលួចកេរ្តិ៍ខ្មែរទៀតទៅ...
បរទេស៖ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា នឹងស្នាក់នៅផ្ទះមួយសប្តាហ៍ បន្ទាប់ពីលោកបានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សម្នាក់ ដែលពេលក្រោយមកបានធ្វើតេស្ត៍វិជ្ជមានមេរោគកូវីដ១៩ ក្នុងកំឡុងព្រឹត្តិការណ៍ដែលប្រារព្ធធ្វើដើម្បីកត់សម្គាល់ការបើកឡើងវិញនូវកោះភូកេត ដើម្បីទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងបង្ការរោគរួច។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃចន្ទថា លោកនាយករដ្ឋមន្រ្តីដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញជាមួយថ្នាំវ៉ាក់សាំង...
បរទេស៖ ទីក្រុងចិនមួយនៅជិតព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា បានដាក់ចេញនូវការបិទខ្ទប់ និងបានចាប់ផ្តើមធ្វើតេស្តិ៍រកវីរុសទ្រង់ទ្រាយធំ បន្ទាប់ពីមានករណីឆ្លងវីរុសចំនួន ៣ នាក់ ត្រូវបានគេរាយការណ៍កាលពីថ្ងៃច័ន្ទ ដោយមន្រ្តីបានប្រញាប់ប្រញាល់ទប់ស្កាត់ការផ្ទុះឡើងមួយផ្សេងទៀត។ យោងតាមសារព័ត៌មាន MSN ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា នេះជាលើកទី ២ ហើយក្នុងរយៈពេល ៤ ខែ ដែលទីក្រុង Ruili...