បរទេស៖ ក្រោយមានការលើកឡើងពី សម្ព័ន្ធមិត្តអាមេរិក ដូចជា ប្រទេសកូរ៉េខាងត្បូង ជាដើមថា ជំនួយថ្នាំវ៉ាក់សាំង ឬក៏ជំនួយដទៃទៀត អាចលើកកម្ពស់ សហប្រតិបត្តិការនោះ អ្នកស្រាវជ្រាវកូរ៉េខាងជើងមួយរូបបាននិយាយថា ជំនួយមនុស្សធម៌អាមេរិក គឺជាគម្រោងការណ៍នយោបាយដ៏គួរឲ្យខ្លាច ដើម្បីដាក់សម្ពាធ លើប្រទេសដទៃទៀត។ លោក Kang Hyon Chol ដែលគេស្គាល់ថា ជាអ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូប នៅសមាគមលើកម្ពស់ការដោះដូរសេដ្ឋកិច្ចនិងបច្ចេកវិទ្យាអន្តរជាតិ...
បរទេស៖ ប្រទេសថៃ នៅថ្ងៃចន្ទនេះ បានប្រកាសដាក់រឹតបន្តឹង ច្បាប់គ្រប់គ្រងវិរុសឆ្លងយ៉ាងតានតឹងបំផុតមិនធ្លាប់មានអស់រយៈ ពេលជាង១ឆ្នាំ ចុងក្រោយនេះទៅក្នុងតំបន់ជុំវិញក្រុងបាងកកនិងខេត្តមួយចំនួនទៀតដើម្បី អាចទប់ស្កាត់ការរីករាលដាល នៃវិរុសកូវីដសាជាថ្មី។ អជ្ញាធរបានធ្វើការប្រកាសអំពាវនាវឲ្យពលរដ្ឋក្នុង ក្រុងបាងកកព្រមទាំងនៅក្បែរខាងក្រុងបាងកកដើម្បីឲ្យពួកគេចាប់ផ្តើមធ្វើការងារ ពីចំងាយឬពីផ្ទះជំនួសវិញហើយ ក៏បានរៀបចំកន្លែងត្រួតពិនិត្យ ចំនួន១៤៥ ផងដែរនៅក្នុងខេត្តដែលកំពុងទទួល រងនូវការកម្រិតប្រកាស អាសន្នចំនួន១០ដែលក្នុងនោះមាន៨៨ កន្លែងនៅ ក្នុងរដ្ឋធានីក្រុងបាងកក។ ការរឹតបន្តឹងមួយនេះនឹងត្រូវធ្វើឡើងក្នុងរយៈពេល២ សប្តាហ៍ក្នុងគោលបំណងសំខាន់ទប់ស្កាត់និងបន្ថយល្បឿននៃការរីករាលដាលវិរុសកូវីដ ហើយជាពិសេសអជ្ញាធរក៏...
បរទេស៖ ជើងហោះហើររាប់រយជើងត្រូវបានលុបចោលនៅទីក្រុងប៉េកាំង ខណៈសាលារៀននិងតំបន់ទេសចរណ៍នានា ត្រូវបានបិទ ដោយសារមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោក នៅថ្ងៃច័ន្ទ។ យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អាជ្ញាធរក្រុងបានចេញការព្រមានដល់ប្រជាជនឱ្យស្នាក់នៅផ្ទះ ខណៈដែលរដ្ឋធានីចិន ប្រឈមមុខនឹងព្យុះធំបំផុតនៅឆ្នាំនេះ។ ភ្លៀងធ្លាក់ក្នុងកម្រិត ១០០ មីល្លីម៉ែត្រ ត្រូវបានគេព្យាករណ៍ពេញមួយថ្ងៃនៅក្នុងតំបន់ខ្លះ ហើយអ្នកតាមដានអាកាសចរណ៍...
បរទេស៖ ប្រជាជនគុយបារាប់ពាន់នាក់ បានចូលរួមក្នុងការតវ៉ាដ៏កម្រមួយ កាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងរដ្ឋាភិបាលកុម្មុយនិស្ត ដោយដើរដង្ហែតាមទីក្រុង ដោយនាំគ្នាស្រែកថា “ ទម្លាក់របបផ្តាច់ការ” និង“ យើងចង់បានសេរីភាព” ។ យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ការតវ៉ានៅ San Antonio...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ កក្កដា តាមរយៈលិខិតមួយច្បាប់ បានណែនាំដល់ប្រធាន ឬតំណាងក្រុមហ៊ុន សម្បទានដី សេដ្ឋកិច្ចឲ្យផ្អាក ការធ្វើដំណើរចេញ-ចូលកម្ពុជា ជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករ ជនជាតិវៀតណាមទាំងអស់ ក្នុងកាលៈទេសៈ នៃការរីករាលដាល...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញកំពុងដាក់ដំណើរការនីតិវិធីឲ្យអ្នកជំងឺកូវីដ១៩កម្រិតស្រាល ឬគ្មានរោគសញ្ញាព្យាបាលនៅតាមផ្ទះ ខណៈកុមារតូចៗមិនត្រូវបានអនុញ្ញាតឲ្យព្យាបាលនៅផ្ទះនោះទេ។ ការមិនអនុញ្ញាតឲ្យព្យាបាលនៅផ្ទះនេះ ព្រោះក្មេងតូចៗបានចាប់ចូលជាប្រភេទអ្នកជំងឺដែលត្រូវការថែទាំងដិតដល់ និងមានហានិភ័យ។ នេះបើតាមការឲ្យដឹងពីលោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលក្នុងសន្និសីទសារព័ត៌មាន ស្ដីពីគោលបំណងផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១...
កំពង់ចាម ៖ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល រួមជាមួយអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងក្រុមការងារ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យសិក្សាលើគម្រោងផ្លូវ ៤ គន្លង ដែលមានប្រវែងជាង ៤០គីឡូម៉ែត្រ ពីទីប្រជុំជនស្គន់...
បរទេស៖ ប្រទេសអូស្រ្តាលីបានរាយការណ៍អំពីករណីផ្ទុះការឆ្លងថ្មីនៃជំងឺវីរុសកូរ៉ូណា នៅថ្ងៃច័ន្ទ ដោយសារតែការបិទខ្ទប់នៅក្នុងទីក្រុងស៊ីដនី ដែលជាទីក្រុងធំបំផុតរបស់ប្រទេសនេះ បានបរាជ័យក្នុងការបញ្ឈប់ការរីករាលដាលនៃករណីឆ្លងយ៉ាងឆាប់រហ័ស។ យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អាជ្ញាធរសុខាភិបាលបានរាយការណ៍ថា មានករណីឆ្លងចំនួន ១១២ ករណី នៅស៊ីដនីក្នុ ងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាកំណត់ត្រាមួយសម្រាប់រលកនៃការឆ្លងនេះ...
បរទេស៖ វ៉ាក់សាំងវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Moderna ចំនួន ២ លានដូស ដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិកតាមរយៈកម្មវិធី Covax បានមកដល់ទីក្រុងហាណូយកាលពីព្រឹកថ្ងៃសៅរ៍។ ទាំងនេះគឺជាផ្នែកមួយនៃវ៉ាក់សាំងចំនួន ៨០ លានដូសដែលប្រធានាធិបតីអាមេរិក Joe Biden បានសន្យាបរិច្ចាគទៅប្រទេសផ្សេងៗ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១០ ខែកក្កដា...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេស នៃរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិកតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១២ កក្កដា បានឲ្យដឹងថា ការចូលរួមកិច្ចប្រជុំពិសេសនេះតាមការអញ្ជើញរបស់លោករដ្ឋមន្រី្តការបរទេសឡាវជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន ។...