បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាសហភាពអ៊ឺរ៉ុបឬ EU និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចការងារពិភាក្សាគ្នាជាលើកដំបូងមិន ធ្លាប់មានអស់រយៈពេល៧ឆ្នាំចុងក្រោយនេះ។ កិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃអង្គារម្សិលមិញនេះបានកើតឡើងនៅក្នុងពេលដែលលោកប្រធានាធិបតីអាមេរិក Joe Biden បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅក្រៅប្រទេសជាលើក ដំបូងចាប់តាំងតែពីបានឡើងកាន់តំណែង។ នៅកិច្ចប្រជុំដែលបានធ្វើឡើងនៅក្នុងទីក្រុងប្រ៊ូសែលប្រទេសប៊ែលហ្ស៊ិកលោក Biden បានជួបជាមួយនឹងប្រធានក្រុមប្រឹក្សា សហភាពអ៊ឺរ៉ុបលោក Charles Michel និងប្រធានគណកម្មការសហភាពអ៊ឺរ៉ុបលោក Ursula von der...
បរទេស៖ កងកម្លាំងនាវាជើងទឹកនៃប្រទេសរុស្សីនៅសប្តាហ៍នេះ បានដំណើរការសមយុទ្ធយោធាដ៏ធំបំផុតមួយនៅក្នុងតំបន់ ប៉ាស៊ីហ្វិកមិនធ្លាប់មាន ឡើយគិតចាប់តាំងតែពីសម័យ បញ្ចប់សង្គ្រាមត្រជាក់។ ប្រភពដដែលបានឲ្យដឹងថាសមយុទ្ធយោធាជើងទឹកនេះ បានធ្វើឡើងនៅចន្លោះចំងាយប្រមាណជា៣០០ ទៅ៥០០ ម៉ាលពីភាគខាងលិចនៃ កោះហាវ៉ៃហើយវាបានកើតឡើងនៅមុនបន្តិចនៃកិច្ច ប្រជុំរវាងលោកប្រធានាធិបតីអាមេរិក Joe Biden និងលោកប្រធានាធិបតីរុស្សីលោក Vladimir Putin ។ ការធ្វើសមយុទ្ធយោធាលើកនេះ ត្រូវបានគេមើលឃើញថា មានការចូលរួមពីសំណាក់កងកម្លាំងបច្ចេកទេស និងសព្វាវុធទំនើបៗដូចជានាវាប្រយុទ្ធលើ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងជលផលទាំងឡាយនៃបណ្តាប្រទេស ជាសមាជិករបស់សហភាពអ៊ឺរ៉ុបកាលពីថ្ងៃអង្គារ ម្សិលមិញនេះ បានឈានទៅដល់កិច្ចព្រមព្រៀង មួយក្នុងការអនុវត្តន៍គោលការណ៍ថ្មីមួយចំនួន។ កិច្ចព្រមព្រៀងដែលត្រូវបានគេដឹងថាធ្វើឡើងនៅក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅក្នុងទីក្រុង Lisbon ប្រទេសប៉ទុយហ្គាល់និង ត្រូវបានយល់ព្រមដោយប្រធានាធិបតី នៃប្រទេសប៉ទុយហ្គាល់ និងក៏ជាប្រធាននៃក្រុមប្រឹក្សាសភាពអ៊ឺរ៉ុបផងដែរ។ លោក Ricardo Santos រដ្ឋមន្ត្រីកសិកម្មរបស់ប៉ទុយហ្គាល់បាននិយាយដែរថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនេះក៏បានធ្វើឡើងដើម្បីពីភាក្សាគ្នាអំពីអនាគតនៃគោលនយោបាយ កសិកម្មទូទៅសម្រាប់ឆ្នាំ២០២៣-២០២៧ផងដែរ។ ដោយឡែករដ្ឋមន្ត្រី កសិកម្មរបស់ប្រទេសអេស្បាញបាននិយាយដែរថា៖ សហគមន៍អ៊ឺរ៉ុបត្រូវតែរក្សាវិស័យជលផលប្រកបដោយ និរន្តរភាពនិងការប្រកួតប្រជែងដែលវានឹងអាចផ្តល់នូវប្រាក់...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយសម្របសម្រួលដល់ធុរជន និងវិនិយោគិនបារាំងដែលមានបំណងពង្រីកប្រតិបត្តិការពាណិជ្ជកម្ម ជាពិសេសលើវិស័យកែច្នៃចំណីអាហារ ផលិតផលកសិកម្ម (ផ្លែឈើស្រស់) និងទេសចរណ៍ ជាដើម។ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Eva NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចូលរួមបុណ្យសពឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ ដែលបានរៀបចំឡើងនៅនាយកដ្ឋានទស្សនីយភាព នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា មរណភាពរបស់ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ គឺជាការបាត់បង់នូវមរតកមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យខ្មែរ ។...
វ៉ាស៊ីនតោន៖ ការសិក្សាការធ្វើតេស្តអង្គបដិប្រាណថ្មីមួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារទី ១៥ ខែមិថុនា បានរកឃើញភស្តុតាងបន្ថែមទៀតដែលបង្ហាញថា វីរុសនេះមានវត្តមាននៅក្នុងសហរដ្ឋអាមេរិក ចាប់ពីយ៉ាងហោចណាស់ខែធ្នូ ឆ្នាំ ២០១៩ ដែលមានរយៈពេលជាច្រើនសប្តាហ៍មុនករណីដែលត្រូវបានបញ្ជាក់ដំបូងត្រូវបានប្រកាសនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរីបានឲ្យដឹងថា ការសិក្សារបស់វិទ្យាស្ថានសុខភាពជាតិ បានវិភាគសំណាកឈាមចំនួន ២៤.០០០នាក់ដោយអ្នកស្ម័គ្រចិត្តនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ១៨ ខែមីនា...
ការ៉ាកាស៖ រដ្ឋមន្រ្តីស្បៀងអាហារវេណេស៊ុយអេឡា កាលពីថ្ងៃអង្គារបានថ្កោលទោសសហរដ្ឋអាមេរិក នៅឯអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ពីបទរំលោភសិទ្ធិរបស់ប្រជាជនវេណេស៊ុយអេឡា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Carlos Leal Telleria បានប្រាប់សម័យប្រជុំលើកទី ៤២ នៃសន្និសិទរបស់អង្គការ FAO តាមរយៈទូរគមនាគមន៍ថា“ មានយុទ្ធនាការមួយ ដែលត្រូវបានលើកកម្ពស់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីរំលោភលើសិទ្ធិរបស់ប្រជាជនវេណេស៊ុយអេឡាលើសន្ដិសុខស្បៀងអាហារ”។ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្គាល់ថា មូលហេតុចម្បងនៃតម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជានៅតែបន្ដជួបប្រទះបញ្ហាប្រឈម មិនទាន់អាចដោះស្រាយបាននៅឡើយ។ ការជួបប្រទះនេះ ដោយមូលហេតុសំខាន់ៗ ដូចជា ៖ ការថមថយផលត្រីពីធម្មជាតិ ,ការប្រកួតប្រជែងទីផ្សារក្នុងស្រុក ,មានបដិបក្ខក្នុងការគ្រប់គ្រងទីផ្សារត្រីនៅកម្ពុជា ,ការប្រកួតប្រជែងទីផ្សារក្នុងស្រុក ,យន្ដការត្រួតពិនិត្យនៃការនាំចូលមានភាពស្មុគស្មាញ ,វិស័យវិនិយោគឯកជនលើការធ្វើវារីវប្បកម្មនៅខ្វះទុន ។ ការលើកឡើងរបស់ ក្រសួងកសិកម្ម...
ភ្នំពេញ៖ស្ថានីយ៍ទូរទស្សន៍ CNC សហការជាមួយនឹងសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រកាសកម្មវិធីប្រដាល់ថ្មីមួយទៀតដែលមានឈ្មោះថា “មីស៊ីលថាមពលអ្នកប្រយុទ្ធគុនខ្មែរ” នឹងត្រូវចាប់ផ្តើមសកម្មភាពរបស់ខ្លួនហើយនៅសង្វៀន CNC ឬស្សីកែវ ហើយកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរមួយនេះបានបង្កើតឡើងជំនួសកម្មវិធីចាស់ដែលតែងតែប្រព្រិត្តធ្វើឡើងនៅរៀងរាល់ថ្ងៃអាទិត្យចាប់ពីវេលាម៉ោង ១១:០០ ដល់ម៉ោង ១៣:០០ រសៀល។ បើតាមអ្នកចាត់ចែងកម្មវិធីប្រដាល់របស់ CBS លោក ម៉ា ស៊ីថេត បានថ្លែងឲ្យដឹងថា កម្មវិធីប្រកួត “មីស៊ីលថាមពលអ្នកប្រយុទ្ធគុនខ្មែរ” នឹងជ្រើសរើសគូប្រកួតដែលជាកីឡាករគុនខ្មែរល្អៗ យកមកប្រកួតគ្រប់កម្រិតប្រភេទទម្ងន់មិនថា...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារសារាចរណែនាំ ស្តីពីការរៀបចំក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យ កាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យស្ម័គ្រចិត្តតាមរយៈប្រព័ន្ធវីដេអូ Zoom។ ឱកាសនោះ លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ...