ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីដើមឆ្នាំ២០១៩ ក្រុមហ៊ុន Google បានសម្រេចដកមុខងារត្រីវិស័យចេញពីកម្មវិធីផែនទី (Google Maps) ដោយសារតែ ពួកគេគិតថាមុខងារនេះគឺមិនមានសារៈសំខាន់ ហើយនាំឲ្យរញ៉េរញ៉ៃក្នុងការប្រើកម្មវិធីផែនទី ប៉ុន្តែអ្វីដែលមិនសមកើតមានឡើងនោះ គឺក្រុមហ៊ុននៅតែបន្តដាក់ឲ្យប្រើមុខងារនេះជាមួយនឹងកម្មវិធី Google Maps សម្រាប់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS ទៅវិញ។ បន្ទាប់ពីក្រុមហ៊ុនបានដកមុខងារត្រីវិស័យនោះមក អ្នកប្រើប្រាស់ជាច្រើនបានសំដែង...
ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្ន ដំណើរការអាហារដ្ឋានម្លប់ស្បូវ ម្ហូបខ្មែរសៀមរាប ស្ថិតនៅផ្លូវលេខ៨២០ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌល ចត្តាឡីស័ក បន្ទាប់ពីមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ។ យោងតាមលិខិតរបស់ រដ្ឋបាលខេត្តព្រះសីហនុ ផ្ញើទៅកាន់ម្ចាស់អាហារដ្ឋានខាងលើ នៅថ្ងៃទី២ មេសា បានឲ្យដឹងថា ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្ត...
ភ្នំពេញ ៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ កញ្ញា ពេជ្រ សោភាតារាចម្រៀង ដ៏ល្បីប្រចាំផលិតកម្មហង្សមាស បានប្រកាសពីលទ្ធផលនៃការ ធ្វើតេស្តរកមេរោគកូវីដ១៩ចំនួន៣ដង គឺបង្ហាញថា កញ្ញាគ្មានជំងឺកូវីដ១៩នោះទេ ។ កញ្ញាក៏បានផ្ញើសារទៅប្រជាពលរដ្ឋថា បើសង្ស័យ ខ្លួនមានផ្ទុកជំងឺកូវីដ១៩ ត្រូវទៅធ្វើតេស្តរក មេរោគភ្លាមៗ ដើម្បីជៀសវាងការចម្លងទៅអ្នកផ្សេង។ តារាមួយចំនួនរបស់ផលិតកម្មហង្សមាសបានផ្ទុកជំងឺវីដ១៩ ក្នុងនោះអ្នកនាង...
ហាវ៉ាណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសគុយបា បានរាយការណ៍ឲ្យដឹងនៅថ្ងៃពុធថា អ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀតមានចំនួន១.០៥១នាក់ គិតក្នុងរយៈពេល០១ថ្ងៃប៉ុណ្ណោះ ដែលជាចំនួនខ្ពស់បំផុតប្រចាំថ្ងៃដែលមាននៅក្នុងកំណត់ត្រា រួមទាំងមានអ្នកស្លាប់០៣នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៧៥.២៦៣នាក់ និងស្លាប់កើនដល់៤២៤នាក់ ។ លោក Francisco Duran នាយកផ្នែកជំងឺឆ្លង និងអនាម័យជាតិ នៃក្រសួងខាងលើបាន ធ្វើការកត់សម្គាល់ថា...
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១-១៥ខែមេសា ឆ្នាំ២០២១ តម្លៃប្រេងសាំងធម្មតា ចាប់ពីថ្ងៃទី០១-១៥ ខែមេសា គឺ៣៧០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូត ៣២៥០រៀលក្នុងមួយលីត្រ ។ បើប្រៀបធៀបតម្លៃ កាលពីថ្ងៃទី១៦-៣១ ខែមីនា គឺសាំងធម្មតាចុះ៥០រៀល និងម៉ាស៊ូតចុះ១០០រៀល៕
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញក្នុងកិច្ចប្រជុំនាថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ បានជម្រុញបន្ថែម ឲ្យខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធ ពិនិត្យតាមដាន ចំពោះទីតាំងមួយចំនួនដែល បានផ្អាកជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩នោះ ធ្វើយ៉ាងណាកុំឲ្យមានការលួចលាក់បើកដំណើរ ការដែលលជាហេតុនាំឲ្យមានហានិភ័យ នៃការចម្លងកាន់តែខ្ពស់ក្នុងមូលដ្ឋាន ។ ក្រោយកិច្ចប្រជុំ រយៈពេលប្រមាណ...
បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅក្នុងកិច្ចសន្ទនា គ្នាតាមទូរស័ព្ទមួយជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba នៅថ្ងៃពុធ សប្ដាហ៍នេះ បានបញ្ជាក់ពីការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះបូរណភាពទឹកដីនៃប្រទេស អ៊ុយក្រែន ក្នុងទីចំពោះមុខនៃភាពគឃ្លើនកំពុងកើតមានរបស់រុស្ស៊ី។ ប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ី បានធ្លាក់ក្នុងជម្លោះ ចាប់តាំងពីរុស្ស៊ីដាក់តំបន់ គ្រីមាឲ្យចូលជាឧបសម្ព័ន្ធខ្លួនកាលពីឆ្នាំ២០១៤ និងជុំវិញការគាំទ្ររបស់រុស្ស៊ីចំពោះពួកបះបោរ ដែលកំពុងតែប្រយុទ្ធនៅក្នុងតំបន់ Donbass...
បរទេស៖ ប្រេសិតពិសេសអង្គការសហប្រជាជាតិប្រចាំមីយ៉ានម៉ា លោកស្រី Christine Schraner Burgener បាននិយាយប្រាប់អង្គប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍ នេះថា ការសម្លាប់រង្គាល់នឹងជិតកើតមានខ្លាំងណាស់ ព្រោះតែមានការបង្ក្រាបខ្លាំងឡើងរបស់យោធា លើក្រុមបាតុករប្រឆាំងរដ្ឋប្រហារ។ យោងតាមការថ្លែងដែលគេចែករំលែកឲ្យដល់អ្នកសារព័ត៌មានបានឲ្យដឹងថា លោកស្រី Christine Schraner Burgener បាននិយាយប្រាប់អង្គប្រជុំសម្ងាត់របស់ ក្រុមប្រឹក្សាមានសមាជិក១៥ ប្រទេសនោះថា យោធាដែលដណ្ដើមអំណាចនៅមីយ៉ានម៉ាកាលពីថ្ងៃទី០១ ខែកុម្ភៈនោះ...
បរទេស៖ អ្នកជំនាញខាងសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃពុធ បន្ទាប់ពីការពិនិត្យឡើង វិញនូវទិន្នន័យមួយផ្នែកដោយផ្តល់នូវ សក្តានុពលដល់បណ្តាប្រទេសពីអូស្រ្តាលីទៅអឺរ៉ុប ដែលកំពុងពុះពារដើម្បី ចាក់វ៉ាក់សាំងឱ្យបានលឿន ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២របស់ប្រទេសចិន គឺមានប្រសិទ្ធិភាព និង សុវត្ថិភាព។ យោងតាមសារព័ត៌មាន Medical Express ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សតិចជាង...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេល៣ខែ ឆ្នាំ២០២១នេះ កម្ពុជានាំស្រូវចេញទៅក្រៅប្រទេស ចំនួន១ ៨៧៣ ៧៧៩តោន និងអង្ករ ចំនួន១៥៣ ៦៨៨តោន។ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ លោក វេង សាខុន...