ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា បានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ នូវការប្រកាសលក់ដីធ្លី ក្នុងតំបន់រមណីយ ដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។ យោងតាមគេហទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ដើម្បីអនុវត្តគោលការណ៍ច្បាប់ ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរា សូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ នូវការប្រកាសលក់ដីធ្លី ក្នុងតំបន់រមណីយ ដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក»។ អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា...
បរទេស៖ ប៉ូលីសនៅសហរដ្ឋអាមេរិកបានចាប់ខ្លួនបុរសម្នាក់ដែលជាជនសង្ស័យ ថាបានវាយប្រហារទៅលើស្ត្រីជនជាតិអាមេរិកកាំងដើមកំណើតអាស៊ី នៅទីក្រុង ញូវយ៉ក ដោយទាត់ទៅលើស្រ្តីខាងលើចំពោះម្តងហើយម្តងទៀត ខណៈដែលអ្នក ដែលបានឃើញហេតុការណ៍ បានត្រឹមឈរមើល។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ត្រីរងគ្រោះវ័យ ៦៥ ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយរងរបួសធ្ងន់ធ្ងរ។ វីដេអូពី CCTV នៅថ្ងៃច័ន្ទ...
ភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្តីពីការបង្កើតច្រកទ្វារ អ៊ីនធឺណិតជាតិ (National Internet Gateway) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សង្កេតឃើញថា មានប្រតិកម្មមួយចំនួនពីសំណាក់អង្គការ ក្រៅរដ្ឋាភិបាលដែលលើកឡើងថា រាជរដ្ឋាភិបាលមានគោលបំណង ចាប់យកទិន្នន័យ ស្តាប់ការសន្ទនារបស់អ្នកប្រើប្រាស់ រឹតត្បិតសេរីភាពនៃការបញ្ចេញមតិ និងយកតាមគំរូរបស់ប្រទេសចិន ។ តាមការផ្សព្វផ្សាយរបស់វិទ្យុអាស៊ី នៅថ្ងៃ១៧ កុម្ភៈ...
ភ្នំពេញ៖ អ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺ និងជាកូនប្រុសពៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ានី បានលើកឡើងថា កម្ពុជា ពីប្រទេសដែលមជ្ឈដ្ឋានអន្តរជាតិ មានការព្រួយបារម្ភពីសុវត្ថិភាព និងសេ្ថរភាព ក្លាយជាប្រទេសដែលទទួល បានជំនឿទុកចិត្ត និងការទទួលស្គាល់ឱ្យធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល និងអន្តរជាតិធំៗជាបន្តបន្ទាប់។ លោក ហ៊ុន...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមប្រឆាំងនៃរដ្ឋប្រហារ យោធាមីយ៉ាន់ម៉ា បានអំពាវនាវឱ្យមាន ការធ្វើបាតុកម្មទ្រង់ទ្រាយធំ បន្ថែមទៀតនៅថ្ងៃពុធនេះ ដើម្បីបង្ហាញថា ការទាមទាររបស់កងទ័ពដែលគាំទ្រជាទូទៅចំពោះ ការផ្តួលរំលំមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី និងការបោះឆ្នោតថ្មី គឺមិនពិតនោះទេ ។...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ក្រុមជំនាញអន្តរជាតិ ស្តីពីបេសកកម្មស្វែងរកប្រភពដើមនៃវីរុសកូវីដ- ១៩ នៅក្នុងទីក្រុងវូហាន គឺ“ ឯករាជ្យ” និងមិនមានទំនាក់ទំនងគ្នានោះទេ។ លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការ សុខភាពពិភពលោក បានប្រាប់សន្និសីទកាសែតនិម្មិតពីទីក្រុងហ្សឺណែវថា“ ច្រើនដងហើយដែលខ្ញុំលឺថា នេះជាការសិក្សា ឬការស៊ើបអង្កេត របស់អង្គការសុខភាពពិភពលោក...
បរទេស៖ នៅព្រឹកថ្ងៃចន្ទ កងកម្លាំងប្រដាប់អាវុធរបស់ ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ពួកគេគ្មានជំរើសក្រៅពីការ ដណ្តើមអំណាចនៅក្នុងប្រទេស ដោយទទូចថាវាមិនមែនជារដ្ឋប្រហារទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Chen Hai ឯកអគ្គរដ្ឋទូតចិនប្រចាំនៅមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃអង្គារថា ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនមែនជាអ្វីដែលចិន ចង់ឃើញនោះទេ។...
បរទេស៖ ការវាយប្រហារដោយគ្រាប់រ៉ុកកែតមួយ ទៅលើកងកម្លាំងដឹក នាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង បានសម្លាប់ អ្នកម៉ៅការស៊ីវិលមួយរូប នៅថ្ងៃចន្ទសប្ដាហ៍នេះ និងធ្វើឲ្យរបួសសមាជិក សេវាកម្មសហរដ្ឋអាមេរិកមួយរូប នេះបើតាមសម្តីកងកម្លាំង ចម្រុះអាមេរិកប្រចាំនៅអ៊ីរ៉ាក់។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា គ្រាប់រ៉ុកកែតទាំងនោះ បានធ្លាក់នៅ...
បរទេស៖ អាជ្ញាធរឱសថរបស់ប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារនេះ បានអនុម័តឲ្យ ប្រើប្រាស់ថ្នាំវ៉ាក់សាំងកូវីដ១៩ ដែលអភិវឌ្ឍផលិតឡើងដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford University ស្របពេលដែលប្រទេសគ្រោង ចាប់ផ្តើមចាក់ថ្នាំវ៉ាក់សាំងជូនប្រជាពលរដ្ឋខ្លួន ប្រឆំាងមេរោគកូរ៉ូណា នៅសប្ដាហ៍ក្រោយ។ តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលផ្នែកឱសថបានចេញសេចក្តីប្រកាសនៅថ្ងៃអង្គារនេះថា...
បរទេស៖ កាសែតបាងកកប៉ុស្តី៍ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាប្រទេស សិង្ហបុរីបានបង្ហាញ ជំហមិនគាំទ្រឡើយទៅរាល់ចំណាត់ ការណាមួយ ដែលនឹងអាចឈានទៅដល់ការដាក់ ទណ្ឌកម្មប្រឆាំងទៅនឹងប្រទេសមីយ៉ាន់ម៉ា នៅក្នុងពេលនេះ។ លោករដ្ឋមន្រ្តីក្រសួងការបទេស របស់ប្រទេសសិង្ហបុរីនៅថ្ងៃនេះ បាននិយាយថា ស្ថានភាពបច្ចុប្បន្នរបស់មីយ់ាន់ម៉ា ពិតជាគួរឲ្យព្រួយបារម្ភពិតមែន នៅក្រោយការធ្វើ រដ្ឋប្រហារប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក មិនបានគាំទ្រដល់ការដាក់ទណ្ឌកម្មណា មួយប្រឆាំងនឹងមីយ៉ាន់ម៉ា ឡើយពីព្រោះថាវា នឹងអាចធ្វើឲ្យប៉ះពាល់ និងឈឺចាប់សម្រាប់ប្រជាពលរដ្ឋទូទៅច្រើនជាង។...