បរទេស៖ទូរទស្សន៍BBCចេញផ្សាយ នៅថ្ងៃចន្ទទី១៣ខែមេសានេះ បានឲ្យដឹងថាព្យុះដ៏ខ្លាំងក្លាមួយដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់១៤នាក់និងបំផ្លាសញអគារ រាប់រយនៅភាគខាងត្បូងសហរដ្ឋអាមេរិកនោះគឺ ត្រូវបានគេមើលឃើញថា មិនទាន់បានរលត់ទៅវិញនៅឡើយហើយកំពុងធ្វើដំណើរ ទៅកានភាគខាងជើង។ តាមរយៈការព្រមានពីសំណាក់អជ្ញាធរ និងអ្នកជំនាញអាកាសធាតុបាន បញ្ជាក់ថាមនុស្សប្រមាណជា១៥០លានផោននៅភាគខាងជើងគឺ កំពុងស្ថិតនៅក្នុងកម្រិតហនិភ័យ។កាលពីថ្ងៃអាទិត្យម្សិលមិញរដ្ឋMississipiគឺជារដ្ឋដែលរងការវាយប្រហារ ធ្ងន់ធ្ងរបំផុតដោយមនុស្ស៧នាក់បានស្លាប់នៅទីនោះ ហើយតំបន់ដល់ទៅ ១០កន្លែងដែលរងការបំផ្លាញធ្ងន់ធ្ងរ។ ក្នុងនោះផងដែរក្រុមមន្រ្តីទទួល បន្ទុកកិច្ចការងារប្រកាស អាសន្នបានផ្តល់យោបល់ដល់ប្រជាជនថាការជ្រកកោនដើម្បី សុវត្ថិភាពពីព្យុះបានផ្តល់អាទិភាពពីលើ គោលការណ៍ណែនាំផ្នែកសង្គមនៅក្នុងកន្លែងដើម្បីកាត់បន្ថយ ការរីករាលដាលនៃវីរុសកូវីដ១៩៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ មិនបានចូលរួមកិច្ចប្រជុំលើកទី៣របស់រដ្ឋសភានោះទេ ប៉ុន្តែមន្ត្រីជាន់ខ្ពស់នានា រួមមានលោក Ri Son Gwon ផងនោះ ត្រូវបានតែងតាំងឲ្យកាន់តំណែង ការទូតសំខាន់ៗ។ លោក Moon Sung-mook ជាអ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូប នៅវិទ្យាស្ថានស្រាវជ្រាវកូរ៉េសម្រាប់យុទ្ធសាស្ត្រជាតិនៅក្នុង ទីក្រុងសេអ៊ូល បានមានប្រសាសន៍ថា មេដឹកនាំកូរ៉េខាងជើងរូបនេះ...
បរទេស៖ មន្ត្រីសុខាភិបាលបាននិយាយថា ប្រទេសថៃបានរាយការណ៍ ពីការឆ្លងមេរោគវីរុសកូរ៉ូណាចំនួន ៣៤ នាក់ ថែមទៀត នៅថ្ងៃអង្គារ ដែលនាំឱ្យករណីឆ្លងសរុប នៅប្រទេសនេះមានចំនួន ២.៦១៣ ករណី។ មានអ្នកស្លាប់ម្នាក់ទៀត គឺអ្នកបើករថយន្ដក្រុង បាងកក ដែលធ្លាប់បានផឹកស៊ីជាមួយអ្នក ផ្ទុកវីរុសកូរ៉ូណា ឬកូវីដ១៩ ដែល ធ្វើឲ្យ ចំនួនអ្នកស្លាប់ដល់ទៅ ៤១...
បរទេស៖ថ្ងៃអាទិត្យទី១២ខែមេសានេះ អតីតទាហានដែលធ្លាប់ ហ្វឹកហាត់ផ្នែកជំនាញពេទ្យប្រមាណជាជាង២៥០០០នាក់ ហើយដែលត្រូវបានរដ្ឋាភិបាល អាមេរិកកោះហៅមកវិញដើម្បីចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំង ទៅនឹងវិរុស កូរ៉ូណាក្រោយពេលដែល ស្ថានភាពឆ្លងរាតត្បាតហាក់កាន់តែអាក្រក់ឡើង ក្នុងប្រទេសនេះ។ កងកម្លាំងទាំងនេះត្រូវបានអនុញ្ញាតិឲ្យមានឈ្មោះចូល និវត្តន៍និងដកឈ្មោះចេញពីទាហានជំនាញប៉ុន្តែត្រូវបានរដ្ឋាភិបាល ប្រកាសកោះហៅមក វិញតាមរបៀបស្ម័គ្រចិត្ត និងបំពាក់ឯកសណ្ឋានឡើងវិញនិងត្រូវបន្ត បញ្ជូនទៅកាន់តំបន់ ដែលកំពុងរងការវាយ ប្រហារដោយការឆ្លងធ្ងន់ធ្ងរនៅក្នុងប្រទេស។ គួរបញ្ជាក់ថាចំនួនទាហានជំនាញពេទ្យ ទាំងនោះមានប្រមាណជ ៨០០០០០នាក់ដែលនេះមានន័យថាមានតែ៣ភាគរយប៉ុណ្ណោះ ដែលបានស្ម័គ្រចិត្តត្រឡប់មកវិញ តាមការកោះហៅលើកនេះ៕...
បរទេស៖ព្រំដែនភាគឦសានរបស់ប្រទេស ចិនជាប់នឹងប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បានក្លាយជាសមរភូមិជួរមុខមួយ ក្នុងការប្រយុទ្ធនឹងរលកលេច ចេញជាថ្មី នៃការឆ្លងវីរុសកូរ៉ូណា ស្របពេលដែលករណីឆ្លងប្រចាំថ្ងៃ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងពេលជិត៦សប្ដាហ៍ ដោយជាង៩០ភាគរយពាក់ព័ន្ធនឹងមនុស្សដែល វិលត្រឡប់ មកពីបរទេស។ ដោយបានកម្ចាត់ការឆ្លងរីករាលដាលដ៏ធំនៃជម្ងឺនៅក្នុងស្រុក ប្រទេសចិន បានបន្ធូរបន្ថយបន្តិចម្តងៗនូវបម្រាមលើការធ្វើដំណើរ ស្របពេលប្រទេសនេះ ព្យាយាមស្តារសេដ្ឋកិច្ចខ្លួនឲ្យមានភាពប្រសើរឡើងវិញ ប៉ុន្តែនៅមានការភ័យខ្លាចថា ការកើនឡើងក្នុងករណីឆ្លងនាំចូលមកពីបរទេស អាចនឹងបង្កឲ្យមានរលកវីរុសកូវីដ១៩ជាលើកទីពីរ។ យោងតាមសេចក្តីរាយការណ៍មួយ...
ប៉េកាំង៖ កាលពីថ្ងៃច័ន្ទអាជ្ញាធរចិន បានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែង ក្នុងការបញ្ជូនអ្នកជំនាញវេជ្ជសាស្រ្ត និងធនធាន ទៅតំបន់ព្រំដែន ដើម្បីជួយប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងកូវីដ១៩ ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា សេចក្តីណែនាំនេះត្រូវបានផ្តល់ ជូននៅក្នុងកិច្ចប្រជុំ របស់ក្រុមឈានមុខនៃការឆ្លើយតបនៃការរាតត្បាតឆ្លងមេរោគកូវីដ១៩ របស់ចិនដែលដឹកនាំ ដោយលោក នាយករដ្ឋមន្រ្តី លី...
ភ្នំពេញ៖ ក្រុមហ៊ុនយូនីលីវឺរ (ខេមបូឌា) លីមីតធីត បានឧបត្ថម ផលិតផលចាំបាច់ ប្រើប្រាស់ប្រចំាថ្ងៃសំខាន់ៗ ដល់ក្រសួងសុខាភិបាល ក្នុងការគាំទ្រ ដល់កិច្ចខិតខំប្រឹង ប្រែងរបស់ ក្រសួងក្នុងការ ដោះស្រាយ បញ្ហា Covid-19 នៅកម្ពុជា។ ក្រុមហ៊ុន Unilever បានរៀបចំផលិតផល ចាំបាច់ចំនួន ៣,០០០ កញ្ចប់រួមមាន:...
បរទេស៖ក្រសួងសុខាភិបាលរបស់ ប្រទេសវៀតណាម តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីករណីវីរុសកូរ៉ូណាថ្មីចំនួន ៥ករណីបន្ថែមទៀត ធ្វើឲ្យករណី ឆ្លងវីរុសថ្មីក្នុងប្រទេសនេះ បានឡើងដល់ចំនួន២៦៥ករណី ប៉ុន្តែរហូតមកទល់ពេលនេះ មិនមានករណីស្លាប់នោះទេ។ យោងតាមប្រភពព័ត៌មាន ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ការតេស្តរកមេរោគ ជិត១២២,០០០នាក់...
តូក្យូ៖នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូអាបេបានធ្វើឲ្យមាន ការឆ្លើយតបខឹងសម្បារពីអ្នកប្រើប្រាស់បណ្តាញសង្គម Twitter មួយចំនួន បន្ទាប់ពីបានចែក រម្លែកវីដេអូអំពីខ្លួនឯងអង្គុយនៅលើសាឡុងជាមួយ ឆ្កែរបស់លោក ដោយមាន ការផឹកតែ និងអាន ដោយមានសារប្រាប់ប្រជាជនឲ្យនៅផ្ទះយោងតាម ការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ “តើអ្នកគិតថាអ្នកជានរណា?” ក្លាយជានិន្នាការកំពូលនៅលើ បណ្តាញសង្គម Twitter ដោយអ្នកប្រើប្រាស់បាននិយាយថា សាររបស់លោកអាបេមិនអើពើនឹងស្ថានភាពលំបាករបស់អ្នកដែលកំពុងរកលុយក្នុងកំឡុងពេលផ្ទុះជំងឺនេះ។ វីដេអូរបស់លោកអាបេ ដែលបង្ហាញពីឆ្កែចិញ្ចឹមរបស់លោក...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ទោះបីពិភពលោកទាំងមូល កំពុងស្ថិតក្រោមការ គំរាមកំហែង ពីការឆ្លងរាតត្បាតនៃជំងឺ កូវីដ-១៩ ក៏ដោយ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាបញ្ហាអាទិភាព ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈដឹកជញ្ជូន។ ក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពី...