ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រីកលូប្រឡាយបង្ហូរទឹកពីតូចទៅធំ ដំឡើងស្ថានីយបូមទឹកឲ្យកាន់តែធំជាងមុន និងតំឡើងស្ថានីយបូមទឹកថ្មីថែមទៀត ដើម្បីបញ្ចៀសការជន់លិច ដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ស្របពេលប្រជាពលរដ្ឋ រស់នៅភ្នំពេញមានភាពស៊ីវិល័យ។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោកដឹកនាំកិច្ចប្រជុំ រៀបចំផែនការវិនិយោគ ហេដ្ឋារចនាសម័្ពន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្រ្តរាជធានីភ្នំពេញ ជាមួយអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ...
បរទេស៖ រដ្ឋមន្ត្រី នៃក្រសួងការពារជាតិរុស្សីលោក Sergey Shoigu កាលពីថ្ងៃម្សិលមិញនេះបាននិយាយថា កងកម្លាំងយោធារុស្សី មានចំនួនគ្រប់គ្រាន់ដែលអាចប្រតិបត្តិការបាននៅក្នុងប្រទេសអ៊ុយក្រែន ហើយអរគុណដល់ពលរដ្ឋស្ម័គ្រចិត្តដែលចូលបម្រើយោធាទាំងឡាយផងដែរ។ យោងតាមការចេញផ្សាយរបស់ RT លោករដ្ឋមន្ត្រីបានបន្ថែមដែរថាទោះបីជាយ៉ាងណាក្តីកងកម្លាំងទ័ពរុស្សីមិនមានផែនការថ្មីក្នុងការចល័តទ័ពបន្ថែមនោះទេ។ លោកបានសង្កត់ធ្ងន់ថា មូលហេតុមួយក្នុងចំណោមហេតុផលទាំងនោះគឺ ជំហរស្នេហាជាតិដ៏រឹងមាំរបស់ប្រជាពលរដ្ឋយើង ដែលចូលរួមយ៉ាងសកម្មក្នុងជួរអ្នកការពារមាតុភូមិ។លោក Shoigu បាននិយាយថា នៅខែកញ្ញាប៉ុណ្ណោះ មានពលរដ្ឋជាង ៥០០០០នាក់បានចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់ការបម្រើយោធា។ យោងតាមការបញ្ជាក់ដោយលោករដ្ឋមន្ត្រី...
តៃប៉ិ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ថា កោះតៃវ៉ាន់បានចេញសេចក្តីជូនដំណឹងស្តីពីអាកាសធាតុនៅថ្ងៃអង្គារនេះ ខណៈដែលព្យុះទីហ្វុង Koinu កំពុងខិតជិតមកដល់ ហើយអាចនឹងបោកបក់នៅចុងសប្តាហ៍នេះ ដោយនាំមកនូវខ្យល់ព្យុះ និងភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងដល់ផ្នែកជាច្រើននៅភាគអាគ្នេយ៍នៃដែនកោះនេះ ។ ការិយាល័យអាកាសធាតុបានចេញការព្រមាននៅថ្ងៃអង្គារនេះ បន្ទាប់ពីបានចេញការប្រកាសអាសន្នលើដែនសមុទ្រកាលពីល្ងាចថ្ងៃចន្ទ ។ ព្យុះ Koinu កំពុងរំកិលខ្លួនទៅភាគពាយ័ព្យ ជាមួយនឹងខ្យល់បក់បោកក្នុងល្បឿន១៦២គីឡូម៉ែត្រក្នុង១ម៉ោង ។...
រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយកាលពីរាត្រីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងអន្តោប្រវេសន៍ និងប្រជាជនបានប្រកាសកាលពីថ្ងៃចន្ទថា ចំនួនប្រជាជនរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានប៉ាន់ប្រមាណថា មានចំនួន៥៦,២ លាននាក់ ក្នុងនោះមានបុរសចំនួន២៦,៨លាននាក់ និងស្ត្រី២៩,៤លាននាក់ ។ ក្រសួងខាងលើបានឲ្យដឹងថា ចំនួនប្រជាជនដែលបានប៉ាន់ស្មាននៅក្នុងឆ្នាំ២០២៣នេះត្រូវបានចេញផ្សាយដោយផ្អែកលើជំរឿនប្រជាជនមីយ៉ាន់ម៉ា និងលំនៅដ្ឋានឆ្នាំ២០១៤ ។ ប្រជាជនមីយ៉ាន់ម៉ាមានចំនួនជាង៥១លាននាក់នៅក្នុងជំរឿន២០១៤ ។ យោងតាមតួលេខនេះ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែតុលានេះ បានអនុញ្ញាតឲ្យលោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោក ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
ភ្នំពេញ ៖ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានពន្លយសារអប់រំមួយហាក់ផ្តល់ចំៗ ដល់គ្រប់អ្នកសារព័ត៌មាន គួរពិចារណា និងរៀនសូត្រ ត្រង់ត្រាប នូវវិជ្ជាជីវៈរបស់ខ្លួន ក្រោយពីមានហេតុការណ៍បាញ់ប្រហារដ៏ឃោរឃៅមួយ កើតឡើងនៅកណ្តាទីក្រុងបាងកក ប្រទេសថៃ ប៉ុន្តែសារព័ត៌មានថៃ ហាក់មិនមានការសម្រុកចុះផ្សាយព្រោងព្រាតពីហេតុការណ៍នេះប៉ុន្មានឡើយ ពោលត្រឹមជាសេចក្តីរាយការណ៍ខ្លីៗ ជាដំណឹងសម្រាប់ពលរដ្ឋខ្លួនប៉ុណ្ណោះ ។ មុននឹង លើកយកសំណេររបស់...
បរទេស៖ ឧត្តមសេនីយ Archayon Kraithong អ្នកនាំពាក្យនៃនគរបាលភូមិន្ទថៃ បានអំពាវនាវដល់សាធារណជន ជៀសវាងការចែករំលែករូបភាព និងវីដេអូឃ្លីប ដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុហឹង្សាពាក់ព័ន្ធនឹងអនីតិជន។ ការស្នើសុំនេះធ្វើឡើងនៅក្នុងព្រឹត្តិការណ៍សោកនាដកម្មកាលពីម្សិលមិញនៅផ្សារទំនើប Siam Paragon កណ្តាលទីក្រុង បាងកក ប្រទេសថៃ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ នេះ បានអនុញ្ញាតឲ្យលោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរដ្ឋទូតនៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ៕
ភ្នំពេញ ៖ តាមសំណេរចំហររបស់លោក សយ សុភាព ជាអគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាអ្នកចូលចិត្តតាមដានបញ្ហាសង្គម បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃ៤ តុលា នេះ ដោយកោតសរសើរលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលបានចេញវិធានការឲ្យអាជ្ញាធរមានសមត្ថកិច្ច នៅតាមព្រំដែនពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែន ។ សំណេរចំហររបស់លោក សយ សុភាព មានខ្លឹមសារថា “ខ្ញុំសូមគោរពថ្លែងអំណរគុណ...