ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៣ កីឡាករប្រដាល់គុនខ្មែរកម្ពុជា ៣ រូប បានផ្តួលកីឡាករប្រដាល់ថៃឲ្យសន្លប់ និងបោះបង់ការប្រកួតមុនបញ្ចប់ទឹកទី៥ ដូចគ្នា ក្នុងការជួបប្រកួតគ្នាជាលក្ខណ:អន្តរជាតិ ។ អ្នកប្រដាល់គុនខ្មែរ សូត្រ វាសនា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៩ ខែតុលានេះ បានជួបសំណេះសំណាលជាមួយលោក PEDRO ZWAHLEN ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅកម្ពុជា ថៃ ឡាវនៅទីស្តីការក្រសួង។ ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតស្វីសដែលបានអបអសាទរចំពោះការតែងតាំងលោកជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់អាណត្តិទី៧។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីសដែលបានជួយបណ្តុះបណ្តាលវិស័យបច្ចេកទេសដល់គ្រូឧទ្ទេស និងសិក្ខាកាមរបស់កម្ពុជាជាពិសេសការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈបៃតងនៅតាមតំបន់ភូមិភាគឦសាន្តរបស់កម្ពុជាលើជំនាញ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចំអកឱ្យក្រុមប្រឆាំងដែលវាយតម្លៃខុសថា សម្ដេចមិនហ៊ានចុះចេញពីតំណែងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈការចុះចេញពីតំណែងរបស់សម្ដេចគឺជាការលះបង់ដើម្បីប្រជាជនកម្ពុជា។ ក្នុងពិធីបិទបញ្ចប់កញ្ចក់កាំមេរ៉ាថតខ្សែភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” ដែលធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានសម្រេចតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូលកម្ពុជា និងបានផ្ទេរតែងតាំងមុខតំណែង ប្រធាន អនុប្រធាន និងចៅក្រមចំនួន៤៧រូបផ្សេងទៀតនៅតុលាការកំពូល សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី-ខេត្ត។ ការសម្រេចនេះ បានធ្វើឡើងក្នុងសម័យប្រជុំលើកទី៣៧ នាព្រឹកថ្ងៃ៩ តុលា ក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះមហាក្សត្រ កម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ យោងតាមសេក្តីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានឲ្យដឹងថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិក បានធ្វើការប្រកាសព្រមានដល់ភាគីទី៣ដាច់ខាតមិនត្រូវចូលរួមឬប៉ុនប៉ងក្នុងការធ្វើសកម្មភាពបន្ថែមពីលើជម្លោះរវាងក្រុមហាម៉ាសនៅប៉ាឡេស្ទីនជាមួយនឹងប្រទេសអ៊ីស្រាអ៊ែលឡើយ។ ការប្រកាសដែលត្រូវធ្វើឡើងជាពិសេសផ្តោតសំខាន់ទៅលើក្រុមសកម្មប្រយុទ្ធ Hezbollah ដែលមានមូលដ្ឋាននៅក្នុងប្រទេសលីបង់។រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានបញ្ជាក់ហើយថាគោលបំណងសំខាន់របស់អាមេរិកនៅពេលនេះគឺរារាំងមិនឲ្យកើតមានជម្លោះបន្ថែមទៀតណាមួយឡើយសម្រាប់អ៊ីស្រាអ៊ែល។ លោកBlinken បាននិយាយទៀតថា៖ប្រធានាធិបតី Biden បានហាមថាមិនគួរមានភាគីណាផ្សេងនៅកន្លែងណាដែលគួរព្យាយាមទាញយកប្រយោជន៍ពីស្ថានភាពជម្លោះនេះឡើយហើយច្បាស់ណាស់អាមេរិកនឹងធានាដាច់ខាតមិនមានកើតមាននូវការប្រឈមមុខគ្នានិងសមរភូមិផ្សេងទៀតឲ្យអ៊ីស្រាអ៊ែលឡើយ រួមទាំងក្រុម Hezbollahនៅប្រទេស លីបង់នោះផង។ គួរឲ្យដឹងដែរថារអាមេរិកបានទទួលស្គាល់ថាការបាញ់ផ្លោងលើទឹកដីអ៊ីស្រាអែល ដែលបានបានកើតឡើងបន្តិចក្រោយការវាយប្រហារដោយក្រុមហាម៉ាសនៅភាគខាងជើងនៃប្រទេសអ៊ីស្រាអ៊ែលនោះគឺជាសកម្មភាពរបស់ក្រុមHezbollahពិតមែនប៉ុន្តែលោក Blinken បានកត់សម្គាល់ថា...
បរទេស៖ ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន គឺជាជម្លោះយោធា និងនយោបាយដែលកំពុងបន្តនៅក្នុងតំបន់ Levant ដែលស្ថិតនៅភាគខាងកើតសមុទ្រម៉េឌីទ័ររ៉ាណេ។ ចាប់ផ្តើមនៅពាក់កណ្តាលសតវត្សទី ២០ វាគឺជាជម្លោះបន្តដ៏យូរបំផុតមួយរបស់ពិភពលោក។ ការប៉ុនប៉ងជាច្រើនត្រូវបានធ្វើឡើងដើម្បីដោះស្រាយជម្លោះដែលជាផ្នែកនៃដំណើរការសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀតដើម្បីដោះស្រាយជម្លោះអារ៉ាប់-អ៊ីស្រាអែលកាន់តែទូលំទូលាយ។ ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនមានឫសគល់នៅចុងសតវត្សទី ១៩ និងដើមសតវត្សទី ២០ ជាមួយនឹងកំណើតនៃចលនាជាតិនិយមសំខាន់ៗក្នុងចំណោមពួកជ្វីហ្វ និងក្នុងចំណោមពួកអារ៉ាប់ ដែលទាំងពីរមានបំណងឆ្ពោះទៅរកការទទួលបានអធិបតេយ្យភាពសម្រាប់ប្រជាជនរបស់ពួកគេនៅមជ្ឈិមបូព៌ា។ សេចក្តីថ្លែងការណ៍ Balfour គឺជាសេចក្តីថ្លែងការណ៍ជាសាធារណៈដែលចេញដោយរដ្ឋាភិបាលអង់គ្លេសក្នុងឆ្នាំ...
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី៩ តុលានេះ បានចេញសេចក្ដីណែនាំឲ្យអភិបាលខណ្ឌទាំង១៤ ត្រូវត្រៀមវិធានការទប់ទល់នឹងគ្រោះទឹកជំនន់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ។ជាបន្តអាននូវសេចក្តីណែនាំរបស់លោក ឃួង ស្រេង ៖
កំពង់ចាម ៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្តេជ្ញា ជំរុញឲ្យគណៈកម្មការ និងអនុគណៈកម្មការពន្លឿន ដោះស្រាយផលប៉ះពាល់ ឱ្យបានឆាប់រហ័ស ដើម្បីឲ្យក្រុមហ៊ុន ដំណើរការសាងសង់ ពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ ៧...
ភ្នំពេញ ៖ សមាជិករដ្ឋសភាកម្ពុជា បានលើកដៃអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាឯកច្ឆ័ន្ទ ដោយសំឡេងគាំទ្រចំនួន១០១រូប។ ការអនុម័តច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃ៩ តុលា ក្រោមអធិបតីភាពលោកបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ៕
ភ្នំពេញ ៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា បានប្រកាសជាសាធារណៈថា គណបក្សនឹងកោះប្រជុំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩-១០ ខែធ្នូ នៅវិមាន៧មករា ៕