បរទេស៖ ប្រភពរដ្ឋាភិបាលអាល្លឺម៉ង់ បានប្រាប់ទស្សនាវដ្ដី Der Spiegel ថា ប្រទេសអាល្លឺម៉ង់មានការស្ទាក់ស្ទើរក្នុងការបញ្ជូនរថក្រោះទៅកាន់អ៊ុយក្រែន ដើម្បីទប់ទល់នឹងកងកម្លាំងរុស្ស៊ី ដោយសារតែ “ហេតុផលប្រវត្តិសាស្ត្រ” ។ ទីក្រុងប៊ែរឡាំង តាមសេចក្តីរាយការណ៍ មានការយឺតយ៉ាវក្នុងការបញ្ជូនសព្វាវុធទៅអ៊ុយក្រែន ដោយសារតែការបារម្ភថា ជោគជ័យផ្នែកយោធា អាចជំរុញឱ្យប្រទេសអ៊ុយក្រែន វាយប្រហាររុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា...
៊វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ការដកឈ្មោះភេរវករបរទេសនៃកងឆ្មាំបដិវត្តន៍ឥស្លាម គឺជាបញ្ហាដែលមិនទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ ដោយនិយាយផ្តាច់មុខទៅកាន់ The National ទីប្រឹក្សាក្រសួងការបរទេសលោក Derek Chollet បានលើកឡើងថា “ការផ្តល់ជូនច្បាស់លាស់” ត្រូវបានធ្វើឡើងចំពោះប្រជាជនអ៊ីរ៉ង់ “បន្ទាប់ពីការចរចាដ៏លំបាកជាច្រើនសប្តាហ៍” ។ លោកបានបន្ថែមថា “បាល់គឺស្ថិតនៅក្នុងដៃតុលាការរបស់ប្រទេសអ៊ីរ៉ង់ឥឡូវនេះ”។ ទោះបីជាយ៉ាងណាក៏ដោយ ប្រជាជនអ៊ីរ៉ង់...
ឡុងដ៌៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អងគ្លេសលោក Dominic Raab បានប្រកាសថា ចក្រភពអង់គ្លេស នឹងផ្តល់ក្រុមជំនាញផ្នែកច្បាប់ និងប៉ូលីស ដើម្បីជួយដល់ប្រធានរដ្ឋអាជ្ញាក្នុងការស៊ើបអង្កេតការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ការគាំទ្រនឹងត្រូវបានផ្តល់ជូន សម្រាប់ការស៊ើបអង្កេតឯករាជ្យ លើសពីការផ្តល់មូលនិធិចំនួន ១លានផោន (១,២៥លានដុល្លារ) ដែលផ្តល់ដោយរដ្ឋាភិបាលចក្រភពអង់គ្លេសរួចហើយ លោក Raab ដែលជាឧបនាយករដ្ឋមន្ត្រីផងដែរនោះនឹងប្រកាសនៅថ្ងៃចន្ទ។ ជំនួយនឹងរួមបញ្ចូលមន្រ្តីប៉ូលីស Metropolitan ដែលឈរជើងនៅទីក្រុងឡាអេ ដោយផ្តល់ឲ្យ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងព្រះរាជអាជ្ញា...
ឡុងដ៌៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេសលោក Ben Wallace បានប្រកាសថា ចក្រភពអង់គ្លេស នឹងផ្តល់ប្រព័ន្ធរ៉ុក្កែតច្រើនគ្រាប់ ដល់អ៊ុយក្រែន ដើម្បីជួយការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ប្រព័ន្ធអាវុធ M270 ដែលអាចវាយប្រហារគោលដៅបានចម្ងាយរហូតដល់ ៨០គីឡូម៉ែត្រជាមួយនឹងភាពត្រឹមត្រូវច្បាស់លាស់នឹងផ្តល់ឱ្យកងកម្លាំងអ៊ុយក្រែននូវការជំរុញដ៏សំខាន់មួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ត្រូវបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់នូវ High Mobility Artillery Rocket System (Himars)...
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំពិសេសបន្ទាន់មួយ ដើម្បីបូកសរុបការងារបោះឆ្នោត និង លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ កិច្ចប្រជុំសម្រេចបាន រួមមាន៖១. របាយការណ៍ទូទាំងរាជធានី-ខេត្ត គឺមានសាមគ្គីភាពផ្ទៃក្នុង បំរើការងារជូនគណបក្សយ៉ាងល្អបំផុត ។២.បន្តពង្រឹងការងារទូទៅគណបក្ស៖...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ កម្ពុជា បានចាប់ផ្ដេីមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣ រសៀលថ្ងៃដដែល។ គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦.០៩២នាក់ ស្ត្រី ២៧.៨១៣នាក់។...
បរទេស៖អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Wendy Sherman កាលពីថ្ងៃសុក្រម្សិលមិញនេះ តាមរយៈវិដេអូជាមួយនឹងក្រុមអ្នកកាសែតបានថ្លែងថា ប្រជាជាតិអឺរ៉ុបត្រូវតែចូលរួមជាមួយនឹង អាមេរិកក្នុងការប្រឈមមុខគ្នាចំពោះ បញ្ហាកើនឡើងនៃការកើនឡើងឥទ្ធិពលចិន នៅលើពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។ លោកស្រី Wendy បានបញ្ជាក់ទៀតថា ការប្រឈមមុខទៅនឹងឥទ្ធិពលចិនគឺំជាកិច្ចការងារ ដ៏សំខាន់ក្នុងការថែរក្សាសុខសណ្តាប់ធ្នាប់ របស់ពិភពលោកហើយនេះ គឺជាអ្វីដែលជីវិតរស់នៅរបស់អឺរ៉ុបបច្ចុប្បន្ន កំពុងបន្តរស់នៅ។ មុននេះបន្តិចរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនបានហៅចិនថា គឺជាប្រជាជាតិតែមួយគត់ដែលអាចមាន សមត្ថភាពក្នុងការថែរក្សាសណ្តាប់ធ្នាប់របៀបរៀបរយរបស់ ពិភពលោកផងនិង ក៏អាចបង្កបញញជាគម្រាមកំហែង...
តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ 57A ផ្លូវ 480...
បរទេស៖យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាទំហំជំនួញនិងពាណិជ្ជកម្មរវាងប្រទេសចិននិងប្រទេសរុស្សីត្រូវបានគេរំពឹងទុកថា នឹងកើនឡើងទៅដល់២០០ពាន់លានដុល្លារគិតនៅត្រឹមចុងឆ្នាំខាងមុខនេះ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់ លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Igor Morgulov បានបញ្ជាក់ទៀតថាពួកយើងមានភាពច្បាស់លាស់ណាស់ថា នឹងអាចទទយលបាននូវលទ្ធផលធ្វើពាណិជ្ជកម្មជាមួយគ្នាដល់ទៅ២០០ពាន់លានដុល្លារ ដែលជាការកំណត់ទុកដោយមេដឹកនាំរបស់យើងទាំងពីរ។ ពួកយើងនឹងអាចទទួលបានឆាប់រហ័សជាងការគ្រោងទុកយូរបំផុតត្រឹម ចុងឆ្នាំ២០២២នេះ។ មន្ត្រីជាន់ខ្ពស់រូបនេះក៏បានសង្កត់ធ្ងន់ផងដែរ ទៅលើភាពមិនអាចញែកចេញពីគ្នា បាននៃទំនាក់ទំនងរវាងទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងប៉េកាំង និងជាពិសេសក្រោយពេលបរាជ័យនៃការប៉ុនប៉ងចុងក្រោយបំផុត របស់បណ្តាលោកខាងលិចដើម្បីព្យាយាមបំបែក រុស្សីនិងចិនឲ្យឃ្លាតឆ្ងាយពីគ្នា៕ ប្រែសម្រួល៖ស៊ុនលី