ព័ត៌មានអន្តរជាតិ

អង់គ្លេស ផ្ដល់ប្រព័ន្ធរ៉ុក្កែត ជាច្រើនដល់អ៊ុយក្រែន ហើយអាចបាញ់បានចម្ងាយ ៨០គីឡូម៉ែត្រ

ឡុងដ៌៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេសលោក Ben Wallace បានប្រកាសថា ចក្រភពអង់គ្លេស នឹងផ្តល់ប្រព័ន្ធរ៉ុក្កែតច្រើនគ្រាប់ ដល់អ៊ុយក្រែន ដើម្បីជួយការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

ប្រព័ន្ធអាវុធ M270 ដែលអាចវាយប្រហារគោលដៅបានចម្ងាយរហូតដល់ ៨០គីឡូម៉ែត្រជាមួយនឹងភាពត្រឹមត្រូវច្បាស់លាស់នឹងផ្តល់ឱ្យកងកម្លាំងអ៊ុយក្រែននូវការជំរុញដ៏សំខាន់មួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។

ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ត្រូវបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់នូវ High Mobility Artillery Rocket System (Himars) ឬហៅកាត់ថា MLRS ។

នៅក្នុងនោះដែរ ចក្រភព​អង់​គ្លេស​ក៏​នឹង​ផ្គត់​ផ្គង់​គ្រាប់​រំសេវ M31A1 ក្នុង​បរិមាណ​ដ៏​ច្រើន​ផង​ដែរ។ ការសម្រេចចិត្តដោយ លោក Wallace ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណើរបស់កងកម្លាំងអ៊ុយក្រែនសម្រាប់អាវុធច្បាស់លាស់រយៈចម្ងាយឆ្ងាយ ដើម្បីការពារខ្លួនពីកាំភ្លើងធំធុនធ្ងន់របស់រុស្ស៊ី ដែលត្រូវបានប្រើដើម្បីឥទ្ធិពលបំផ្លិចបំផ្លាញនៅក្នុងតំបន់ដុនបាស ភាគខាងកើតអ៊ុយក្រែន។

លោក Wallace បានលើកឡើងថា “ចក្រភពអង់គ្លេសឈរជាមួយអ៊ុយក្រែនក្នុងការប្រយុទ្ធនេះហើយកំពុងដើរតួនាទីឈានមុខគេក្នុងការផ្គត់ផ្គង់ទាហានវីរភាពរបស់ខ្លួនជាមួយនឹងអាវុធសំខាន់ៗដែលពួកគេត្រូវការដើម្បីការពារប្រទេសរបស់ពួកគេពីការឈ្លានពាន ដែលមិនបង្កហេតុ”៕ប្រែសម្រួល ឈូក បូរ៉ា

To Top