ព័ត៌មានអន្តរជាតិ

ចក្រភព​អង់គ្លេស​ នឹង​បញ្ជូន​ក្រុម​អ្នកច្បាប់ និង​ប៉ូលិស​ទៅ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​នៅ សង្គ្រាម​អ៊ុយក្រែន

ឡុងដ៌៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អងគ្លេសលោក Dominic Raab បានប្រកាសថា ចក្រភពអង់គ្លេស នឹងផ្តល់ក្រុមជំនាញផ្នែកច្បាប់ និងប៉ូលីស ដើម្បីជួយដល់ប្រធានរដ្ឋអាជ្ញាក្នុងការស៊ើបអង្កេតការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ការគាំទ្រនឹងត្រូវបានផ្តល់ជូន សម្រាប់ការស៊ើបអង្កេតឯករាជ្យ លើសពីការផ្តល់មូលនិធិចំនួន ១លានផោន (១,២៥លានដុល្លារ) ដែលផ្តល់ដោយរដ្ឋាភិបាលចក្រភពអង់គ្លេសរួចហើយ លោក Raab ដែលជាឧបនាយករដ្ឋមន្ត្រីផងដែរនោះនឹងប្រកាសនៅថ្ងៃចន្ទ។

ជំនួយនឹងរួមបញ្ចូលមន្រ្តីប៉ូលីស Metropolitan ដែលឈរជើងនៅទីក្រុងឡាអេ ដោយផ្តល់ឲ្យ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងព្រះរាជអាជ្ញា Karim Khan ជាមួយនឹងការចូលប្រើប្រាស់យ៉ាងរហ័សដល់ប៉ូលីស និងជំនាញយោធាអង់គ្លេសបន្ថែមទៀត។

ចក្រភពអង់គ្លេស ក៏កំពុងផ្តល់សេវាកម្មមេធាវី ៨នាក់ដែលមានបទពិសោធន៍ក្នុងច្បាប់ព្រហ្មទណ្ឌអន្តរជាតិ ដើម្បីជួយស្វែងរកភស្តុតាង និងកាត់ទោសអ្នក ដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម។

តុលាការ ICC បានចាប់ផ្តើមការស៊ើបអង្កេត ដែលអាចផ្តោតលើមន្ត្រីជាន់ខ្ពស់ដែលគេជឿថា ជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬអំពើប្រល័យពូជសាសន៍ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។

អំពើឃោរឃៅត្រូវបានគេរកឃើញនៅក្នុងតំបន់ជាច្រើនរួមទាំងទីក្រុង Bucha នៅខាងក្រៅរដ្ឋធានីនៃប្រទេសអ៊ុយក្រែន ជាកន្លែងដែលសាកសពជនស៊ីវិល ដែលត្រូវបានចងភ្ជាប់ និងរុំព័ទ្ធត្រូវបានគេរកឃើញនៅតាមដងផ្លូវ បន្ទាប់ពីពួកគេត្រូវបានប្រហារជីវិត៕ប្រែសម្រួល ឈូក បូរ៉ា

To Top