ចាប់ពីពេលនេះ អ្នកក្រុងព្រះសីហនុ កាន់តែមានភាពងាយស្រួល និងសុវត្ថិភាពមួយកម្រិតទៀត ក្នុងការទិញទំនិញនានា ក្រោយពី foodpanda បានពង្រីកហាងលក់ទំនិញអនឡាញ pandamart របស់ខ្លួនដល់ដែនសមុទ្រនេះ ហើយ បន្ទាប់ពីបានចាប់ផ្តើមដំណើរមុខងារថ្មីនេះលើកម្មវិធី App តែមួយរបស់ខ្លួន នៅភ្នំពេញ កាលពីខែកញ្ញា។ ការពង្រីកហាង pandamart មួយនេះ ក៏មានគោលបំណងក្នុងការឆ្លើយតបទៅនឹងការរស់នៅតាមរបត់ថ្មីរបស់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុនិងផ្តល់ភាពងាយស្រួលមួយកម្រិតទៀតផងដែរ ក្នុងការជាវទំនិញនានា ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត...
រីយ៉ូ៖ ចំនួនអ្នកស្លាប់ដោយសារការបាក់ដី និងទឹកជំនន់ ដែលបានកើតឡើងកាលពីថ្ងៃអង្គារនៅក្នុងទីក្រុង Petropolis ក្នុងរដ្ឋរីយ៉ូ របស់ប្រទេសប្រេស៊ីល បានកើនឡើងដល់ ១៤៦នាក់ ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានអូសបន្លាយដល់ថ្ងៃទី៥ ។ ក្រសួងការពារជនស៊ីវិលបានឲ្យដឹងថា ចំនួនអ្នកបាត់ខ្លួនមានចំនួន ១៩១ នាក់ ដោយមានមនុស្ស ២៤ នាក់ត្រូវបានជួយសង្គ្រោះចាប់តាំងពីថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការប៉ុនប៉ងស្វែងរកអ្នករស់រានមានជីវិតនៅក្រោមភ្នំនៃភក់ ដែលបានហូរកាត់សង្កាត់ទីប្រជុំជនកាលពីថ្ងៃអង្គារត្រូវបានផ្អាកជាបណ្តោះអាសន្ននៅថ្ងៃសៅរ៍ ដោយសារតែភ្លៀងកាន់តែច្រើន...
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលស្រុកវាលវែង កាលពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២២ នេះ បានឃាត់ខ្លួន បុរសសង្ស័យម្នាក់ ពាក់ព័ន្ធករណី ហិង្សារដោយចេតនា ដោយយកកាំបិតផ្គាក់ កាប់ប្រហារ ទៅលើយុវជន ក្នុងជម្លោះពាក្យសម្ដី បណ្តាលឲ្យរងរបួសធ្ងន់ ប្រព្រឹត្ត ត្រង់ចំណុចចម្ការចេក ស្ថិតក្នុងភូមិចម្ការចេក ឃុំក្រពើពីរ...
ភ្នំពេញ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២១ ខែ កុម្ភៈឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍របស់យុវជនជាប់ចោទចំនួន ៤ នាក់ ជាប់ពាក់ព័ន្ធនឹងកាតជិះម៉ូតូ តាមឆក់កាបូក ពីស្ត្រីម្នាក់ បណ្តាលឲ្យជនរងគ្រោះ ត្រូវដួលម៉ូតូស្លាប់ ប្រព្រឹត្តនៅចំណុចដីឡូតិ៍ លេខ២ ផ្លូវលេខ៤៣០ ក្រុមទី៣៤...
“គិតមកទល់បច្ចុប្បន្ននេះ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានក្លាយជាការប្រកួតកីឡាអូឡាំពិករដូវរងាដែលមានទូរទស្សនិកជនច្រើនបំផុតក្នុងប្រវិត្តសាស្ត្រ! ” នៅថ្ងៃទី ១៦ ខែកុម្ភៈ ដំណឹងនេះដែលចេញផ្សាយដោយគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិនិងគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានធ្វើឱ្យពិភពលោកទាំងមូលចាប់អារម្មណ៍និងពិភាក្សាយ៉ាងច្រើន ។ នៅពេលមុននេះ ក្រុមហ៊ុនសេវាផ្សាយបន្តផ្ទាល់កីឡាអូឡាំពិកបានអះអាងថា ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានទទួលការចាប់អារម្មណ៍ពីសំណាក់មនុស្សចំនួនលើសពី ២ ពាន់លាននាក់នៅលើបណ្តាញទំនាក់ទំនងសង្គមជាសកល ។ សូមបញ្ជាក់ថា ចំនួនទូរទស្សនិកជននៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដែលបានបំបែកកំណត់ត្រាថ្មី មិនត្រឹមតែទម្លុះទាំងស្រុងនូវអ្វីដែលហៅថា ការប៉ាន់ប្រមាណរបស់ប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួនដែលថា ចំនួនទូរទស្សនិកជននៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងលើកនេះតិចតួចប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញយ៉ាងពេញលេញពីភាពក្លៀវក្លា ភាពសប្បាយរីករាយនិងចំណងមិត្តភាពដែលនាំមកដោយកីឡាព្រិលទឹកកក អាចចែករំលែកគ្នាជាមួយប្រជាជនទូទាំងពិភពលោក ក៏ដូចជាសាមគ្គីភាព កិច្ចសហប្រតិបត្តិការនិងក្តីសង្ឃឹមដែលបង្ហាញឱ្យឃើញដោយការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងអាចបំពេញបន្ថែមនូវជំនឿចិត្តនិងកម្លាំងទៅក្នុងបណ្តាប្រទេសនានាលើពិភពលោកផងដែរ ។ បើប្រៀបធៀបនឹងកាប្រកួតកីឡាអូឡាំពិករដូវក្តៅ កម្រិតយកចិត្តទុកដាក់ជាសកលចំពោះការប្រកួតកីឡាអូឡាំពិករដូវរងាគឺទាបបង្គួរ ។ តើហេតុអ្វីបានជាការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងអាចបំផុសនូវការចាប់អារម្មណ៍របស់ទូរទស្សនិកជននៅទូទាំងពិភពលោក ? មូលហេតុសំខាន់បំផុតមួយ គឺ វាបានឆ្លុះបញ្ចាំងពីការស្វែងរករួមរបស់មនុស្សជាតិទាំងមូលចំពោះស្មារតីអូឡាំពិក”កាន់តែលឿន កាន់តែខ្ពស់ កាន់តែខ្លាំងក្លានិងកាន់តែសាមគ្គីភាព” ក៏ដូចជានាំមកនូវកម្លាំងនិងភាពស្រស់ស្អាតជូនដល់ពិភពលោកទាំងមូលក្នុងគ្រាដ៏លំបាកនិងប្រមូលផ្តុំនូវកម្លាំងសាមគ្គីរបស់មនុស្សជាតិទាំងមូល ។ អ្នកផងទាំងពួងបានមើលឃើញថា នៅលើសង្វៀនប្រកួតនៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងមានរឿងរ៉ាវគួរឱ្យរំភើបចិត្តកាន់តែច្រើន ។ រឿងរ៉ាវទាំងនេះដែលតំណាងឱ្យការខិតខំយ៉ាងស្វិតស្វាញ ការតស៊ូព្យាយាមនិងចំណងមិត្តភាពរបស់មនុស្សជាតិត្រូវបានបញ្ជូនទៅកាន់តំបន់នានានៅទូទាំងពិភពលោកគ្រប់ពេលវេលាតាមរយៈការផ្សាយបន្តផ្ទាល់ ។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានបើកបង្អួចមួយទៀតសម្រាប់ពិភពលោកដើម្បីបង្ហាញពីភាពអស្ចារ្យនិងកម្លាំងទាក់ទាញរបស់ចិន ។ ខណៈពេលអ្នកផងទាំងពួងបានទស្សនាពិធីបើកការប្រកួតកីឡាអូឡាំពិកក្រុងប៉េកាំងដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាឌីជីថលនិងការច្នៃប្រឌិតថ្មីខាងសោភ័ណភាព ខណៈពេលអត្តពលិកមកពីបណ្តាប្រទេសនានាបានមើលឃើញវិធានការបង្ការជំងឺកូវីដ ១៩ ប្រកបដោយសុក្រឹតភាពក្នុងកីឡដ្ឋានកីឡាអូឡាំពិករដូវរងា និងកោតសរសើរមនុស្សយន្តក្នុង”ភោជនីយដ្ឋានវៃឆ្លាត”អាចបញ្ជូនម្ហូបទៅដល់មុខអ្នកហៅម្ហូបតាមរយៈប្រព័ន្ធបញ្ជូនម្ហូប ខណៈពេលអត្តពលិកអាមេរិកមានទឹកចិត្តរំភើបស្ទើរស្រក់ទឹកភ្នែកដោយសារភាពរាក់ទាក់កក់ក្តៅរបស់អ្នកស្ម័គ្រចិត្ដចិន ។ល។ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានបង្ហាញពីរូបភាពរបស់ចិនតាមរបៀបពិតប្រាកដនិងជាក់ស្តែងដែលមានភាពខុសប្លែកពីអ្វីដែលប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួនបានរៀបរាប់ ។ អាចប៉ាន់ប្រមាណថា ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងមុខជានឹងចារជាប្រវតិ្តសាស្ត្រដ៏មហិមាក្នុងប្រវត្តិសាស្ត្រអូឡាំពិករយៈពេលជាង ១០០ ឆ្នាំជាក់ជាមិនខាន ។ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដែលប្រកបដោយស្មារតីសាមគ្គីភាពមិនត្រឹមតែនឹងក្លាយជាអនុស្សាវរីយ៍ដ៏ល្អបវរសម្រាប់អ្នកផងទាំងពួងប៉ុណ្ណោះទេ ថែមទាំងក៏នឹងក្លាយជាកម្លាំងចលករនៃការវិវឌ្ឍរីកចម្រើនទៅមុខ ក្នុងន័យលើកទឹកចិត្តឱ្យពិភពលោកទាំងមូលរួមគ្នាឆ្ពោះទៅអនាគត !
ភ្នំពេញ៖សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានសហការជាមួយក្លិបកីឡា Cambodia Country Club ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២0២២ បានរៀបចំព្រឹត្តិការណ៍ការប្រកួតជិះសេះផ្លោះរបារ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២0២១របស់ខ្លួនរយៈពេលពេញមួយថ្ងៃនៅក្លិបកីឡា Cambodia Country Club ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឳកាសពិធីបិទការប្រកួតជាផ្លូវការដោយមានការយោងចូលរួម ពីអ្នកអង្គម្ចាស់ នរោត្តម ណានដាទេវី...
កំពង់ឆ្នាំង៖ ដោយសារទទួលបានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ និងវិនិយោគិនជាតិ បានធ្វើឲ្យអ្នកវិនិយោគដីឡូត៍លំហែរ ភូមិចំការដូងរីសតស ម្រេចបើកសម្ភោធលក់ គំរោងដំណាក់កាលទី៤ របស់ខ្លួនជាផ្លូវការ។ ភូមិចំការដូងរីសត ស្ថិតនៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ លោក ហ៊ិន រស់ អគ្គនាយកគំរោងដីឡូត៍លំហែរភូមិចំការដូងរីសត ដែលបានតស៊ូពីបាតដៃទទេ រហូតក្លាយជាម្ចាស់គម្រោងដីឡូត៍ដដ៏ធំបានមានប្រសាសន៍៍ ក្នុងពិធីសម្ភោធបើកលក់គំរោងទី៤របស់ខ្លួននាព្រឹកថ្ងៃទី២០ កុម្ភៈកន្លងមកដោយបានថ្លែងអំណរគុណដល់ភ្ញៀវជាតិ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដូសទី៣ ឬដូសជំរុញ សម្រាប់គ្រប់ក្រុមអាយុចាប់ពី ៣ឆ្នាំឡើងទៅ៕
តេអេរ៉ង់៖ សមាជិកសភាអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលមិនគួរវាយប្រហារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយបណ្តាប្រទេសលោកខាងលិចនោះទេ លុះត្រាតែពួកគេធានាមិនដកខ្លួនចេញពីវា នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA បានរាយការណ៍។ សេចក្តីថ្លែងការណ៍ដែលបានចុះហត្ថលេខាដោយសមាជិកសភាចំនួន ២៥០នាក់ បានឲ្យដឹងទៅកាន់ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ហើយអានសារនៅក្នុងសម័យប្រជុំបើកចំហរនៃសភាបានអំពាវនាវឱ្យប្រធានាធិបតីអ៊ីរ៉ង់ និងក្រុមចរចាយកផលប្រយោជន៍ប្រជាជនជាខ្សែបន្ទាត់ក្រហមនៅក្នុងកិច្ចពិភាក្សានៅទីក្រុងវីយែន ហើយបដិសេធពីការប្តេជ្ញាចិត្តខ្លួនឯង ចំពោះកិច្ចព្រមព្រៀងណាមួយជាមួយលើអ្នកបំពានពាក្យសម្បថ របស់លោកខាងលិចដោយមិនទទួលបានការធានា។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការចរចារបស់អ៊ីរ៉ង់លើការដកទណ្ឌកម្មបានឈានដល់ដំណាក់កាលសំខាន់ និងរសើប...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានលើកឡើងថា ក្រុងតេអេរ៉ង់ស្វាគមន៍ការពង្រីកទំនាក់ទំនងឥតឈប់ឈរជាមួយបណ្តាប្រទេសអាស៊ីកណ្តាលទាំងអស់ ជាពិសេសប្រទេសអ៊ូសបេគីស្ថាន។ លោក Raisi បានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ឧបនាយករដ្ឋមន្ត្រី Uzbek លោក Sardor Umurzakov នេះបើយោងតាមគេហទំព័ររបស់ប្រធានាធិបតីអ៊ីរ៉ង់។ លោកបានលើកឡើងថា ភាគីទាំងពីរមានឆន្ទៈក្នុងការអភិវឌ្ឍ និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅថែមទៀត ដោយលោកបានបន្ថែមថា “យើងប្តេជ្ញាចាត់វិធានការយ៉ាងធំធេងឆ្ពោះទៅរកភាពរុងរឿង និងការអភិវឌ្ឍន៍របស់ប្រទេសអ៊ីរ៉ង់ និងអ៊ូសបេគីស្ថាន...