ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ស្វាគមន៍ការពង្រីកទំនាក់ទំនងឥតឈប់ឈ រជាមួយបណ្តាប្រទេសអាស៊ីកណ្តាល ទាំងអស់

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានលើកឡើងថា ក្រុងតេអេរ៉ង់ស្វាគមន៍ការពង្រីកទំនាក់ទំនងឥតឈប់ឈរជាមួយបណ្តាប្រទេសអាស៊ីកណ្តាលទាំងអស់ ជាពិសេសប្រទេសអ៊ូសបេគីស្ថាន។

លោក Raisi បានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ឧបនាយករដ្ឋមន្ត្រី Uzbek លោក Sardor Umurzakov នេះបើយោងតាមគេហទំព័ររបស់ប្រធានាធិបតីអ៊ីរ៉ង់។

លោកបានលើកឡើងថា ភាគីទាំងពីរមានឆន្ទៈក្នុងការអភិវឌ្ឍ និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅថែមទៀត ដោយលោកបានបន្ថែមថា “យើងប្តេជ្ញាចាត់វិធានការយ៉ាងធំធេងឆ្ពោះទៅរកភាពរុងរឿង និងការអភិវឌ្ឍន៍របស់ប្រទេសអ៊ីរ៉ង់ និងអ៊ូសបេគីស្ថាន ដោយការធ្វើឱ្យសកម្ម និងប្រើប្រាស់គ្រប់សមត្ថភាព”។

លោក Umurzakov ដែលជារដ្ឋមន្ត្រីក្រសួងវិនិយោគ និងពាណិជ្ជកម្មបរទេសរបស់អ៊ូសបេគីស្ថាន ផងដែរនោះ បានលើកឡើងថា ដំណើរទស្សនៈកិច្ចរបស់លោកទៅកាន់ទីក្រុងតេអេរ៉ង់ គឺមានបំណងស្វែងរកមធ្យោបាយ ដើម្បីអភិវឌ្ឍទំនាក់ទំនងទាំងអស់។

លោកក៏បានបង្ហាញពីការតាំងចិត្តរបស់ ទីក្រុង Tashkent ក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទីក្រុងតេអេរ៉ង់ ក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ ការដឹកជញ្ជូន ការឆ្លងកាត់ និងវប្បធម៌៕ដោយ ឈូក បូរ៉ា

To Top