គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នំា២០២២ថា ប្រទេសអ៊ុយក្រែន បានចល័តកងទ័ពប្រមាណ១០ម៉ឺននាក់ ចំពេលមានជម្លោះជាមួយរុស្ស៊ី លោក Valery Zaluzhny មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យកាលពីថ្ងៃអាទិត្យ នៅលើ Facebook ។ លោក Zaluzhny បានលើកឡើងថា ប្រហែលពាក់កណ្តាលនៃកងកម្លាំងចល័តជាកម្មសិទ្ធិរបស់កងកម្លាំងការពារទឹកដីនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ។ លោក...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT.com កាលពីយប់ថ្ងៃអាទិត្យនេះ បានឲ្យដឹងថាមេដឹកនាំ បេឡារូសបានធ្វើការអំពាវនាវសុំឲ្យលោកខាងលិច ក្នុងការអត់ធ្មត់បន្តិច ចំពោះការសម្រេចចិត្តទាំងឡាយរបស់ខ្លួន ក្នុងការបន្តដាក់ទណ្ឌកម្មនិងសំពាធទៅ លើរដ្ឋាភិបាលទីក្រុងមូស្គូ។ ប្រធានាធិបតីបេឡារូសលោក Alexander Lukashenko បានធ្វើការព្រមានថាទណ្ឌកម្មទាំងឡាយ ដោយលោកខាងលិចប្រឆាំងទៅនឹងរដ្ឋាភិបាលទីក្រុងមូស្គូនឹងអាច ក្លាយទៅជាកត្តាជម្រុញឲ្យរុស្សីចូល ទៅក្នុងសង្គ្រាមលោកលើកទី៣ជាមិនខាន។ លោកបន្តបែបនេះថា មកដល់ពេលនេះមានកិច្ចពិភាក្សាជាច្រើនដែលសុទ្ធតែចាំបាច់ ត្រូវតែធ្វើឡើងដូចជាទៅលើទណ្ឌកម្មលើវិស័យធនាគារហ្គាសប្រេងធនាគារ SWIFT ហើយទាំងនេះ កំពុងរុញច្រានឲ្យកើតឡើងជាសង្គ្រាមលោកទី៣...
បរទេស៖ក្រសួងសុខាភិបាន នៃប្រទេសអ៊ុយក្រែនបានធ្វើការចោទប្រកាន់ ជាបន្តបន្ទាប់ថាកាលពីចុងសប្តាហ៍កន្លងទៅនេះថារដ្ឋាភិបាលទីក្រុងមូស្គូបានធ្វើការ វាយប្រហារម្តងហើយ ម្តងទៀតទៅលើទីតាំងមន្ទីរពេទ្យរថយន្តសង្គ្រោះបន្ទាន់ផង នៅក្នុងអំឡុងពេល វាយប្រហារលើអ៊ុយក្រែនរយៈពេលប៉ុន្មានថ្ងៃនេះ។ ក្រសួងសុខាភិបាលក៏បានប្រកាសស្នើសុំឲ្យអង្គការសុខភាពពិភពលោកហៅកាត់ថា WHO ក្នុងការបញ្ចប់ទៅនៃកិច្ចសហប្រតិបត្តិការនានាទាំងការផ្លាស់ប្តូរព័ត៌មានចុងក្រោយនៃការវិវត្ត ទៅនៃវិរុសកូវីដផងជាមួយនឹងរដ្ឋាភិបាលនៃប្រទេសរុស្សីដោយចោទប្រកាន់ថារុស្សីកំពុងធ្វើសកម្មភាពឧក្រិដ្ឋកម្មប្រឆាំងទៅនឹងមនុស្សជាតិ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងនៅលើ បណ្តាញសង្គម Facebook ក្រសួងបានសរសេរបែបនេះថា រុស្សីបានបើកការវាយប្រហារបែបភេវរកម្មប្រឆាំងទៅ នឹងពលរដ្ឋស៊ីវិលនិងក្រុមគ្រូពេទ្យ នៅក្នុងប្រទេស អ៊ុយក្រែនសំដៅទៅលើ ទីតាំងមន្ទីរពេទ្យច្រើនកន្លែង រថយន្តសាមុយជាច្រើនគ្រឿងទីតាំងមជ្ឈមណ្ឌលកុមារកំព្រាផងនិងទីតាំង ពលរដ្ឋស៊ីវិលផង។...
បរទេស៖ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសក្នុងការបង្កើតជាកងពលបែបចម្រុះជាតិសាសមួយ ដែលអាចអនុញ្ញាតិឲ្យជនបរទេសស្ម័គ្រចិត្តក្នុងការ ចូលរួមសង្គ្រាមប្រយុទ្ធប្រឆាំងទៅនឹង ការឈ្លានពានរបស់រុស្សី។ នៅក្នុងសេចក្តីប្រកាសរបស់លោក Zelensky បានបញ្ជាក់បែបនេះទៅកាន់ពលរដ្ឋជាជនបរទេស ទាំងឡាយដែលមានវត្តមានរស់នៅក្នុងប្រទេសរបស់លោក ថា៖រុស្សីចាប់ផ្តើមធ្វើការលុកលុយ មកលើអ៊ុយក្រែននេះមានន័យថា ក៏ជាការចាប់ផ្តើមធ្វើសង្គ្រាមប្រឆាំងអឺរ៉ុបផងដែរដូចនេះគ្រប់គ្នាមានសិទ្ធក្នុងការចូលរួមដើម្បីការពារនិងស្ថិតនៅលើគោល ជំហរតែមួយ។ អង្គភាពឬកងពលថ្មីមួយដែលនឹងត្រូវបាន បង្កើតឡើងដាច់ចេញពីកងកកម្លាំងការពារ របស់ប្រទេសអ៊ុយក្រែននោះមានឈ្មោះថា the International Legionof Territorial...
ប្រធាន NATO លើកឡើងថា ការព្រមានរបស់លោក ពូទីន ពី នុយក្លែរអ៊េរ ជារឿងគ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ នេះបើយោងតាមសេចក្តីរាយការណ៍ ពី AFP បានឲ្យដឹងមុននេះ។
Breaking News: រដ្ឋមន្ត្រីការបរទេស EU នឹងធ្វើការកោះប្រជុំជាបន្ទាន់ នៅថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាដោះស្រាយ វាយបកពីសំណាក់ប្រទេសរុស្សី ដែលកំពុងវាយលុកក្នុងប្រទេស អ៊ុយក្រែន។ លោក Josep Borrel នឹងធ្វើជំនួបតាមរយៈ video conferene នៅម៉ោង 1700GTM ដែលលោកនឹងទទូចអោយមានជំនួយ សង្គ្រោះជាបន្ទាន់ដើម្បីគាំទ្រការតបត របស់អ៊ុយក្រែន ទៅលើរុស្សី។