កំពង់ចាម ៖ ក្នុងជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារ រវាង អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ជាមួយនឹងនាយិកាបេសកកម្ម USAID ណែនស៊ី អ៉ីសលីក និងប្រតិភូ នៅរសៀលថ្ងៃទី១២ ខែមករាឆ្នាំ ២០២២ នៅសាលាខេត្តកំពង់ចាម ភាគីទាំងពីរ បានគូសបញ្ជាក់ពីគោលបំណង ដើម្បីបន្តសហការគ្នាលើ សកម្មភាពការងារ លើកកម្ពស់...
ភ្នំពេញ៖ គម្រោង ខុនដូ អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម ក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ដែលពេលនេះបានបញ្ចប់ការសាងសង់នូវអគារមួយចំនួន នឹងរៀបចំកម្មវិធីបើកសម្ពោធលក់ និងទស្សនាផ្ទះគម្រូពិត ខុនដូ ជូនសាធារណជនឲ្យចូលទស្សនានាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ នៅអគារខុនដូផ្ទាល់ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ (ម៉ៃដា) សង្កាត់អូបែកក្អម ទល់មុខសាលាអន្តរជាតិ ស៊ី-អាយ-អេ ។...
អគ្គនាយក សហព័ន្ធសន្តិភាពសកល ចាត់ទុកដំណើរទៅមីយ៉ាន់ម៉ា របស់សម្តេចតេជោ ជាទស្សនកិច្ចសន្តិភាពhttps://dap-news.com/national/2022/01/11/213061/ ផ្លែមៀនប៉ៃលិន ឆ្លងកាត់ការវាយតម្លៃ ពីរដ្ឋបាលគយប្រទេសចិន ដោយជោគជ័យhttps://dap-news.com/national/2022/01/11/212971/ សម្ដេច ស ខេង ណែនាំបេក្ខជន ក្រុមប្រឹក្សាឃុំ-សង្កាត់ ធ្វើសកម្មភាពល្អៗ និងស្វែងយល់ជីវភាពពលរដ្ឋhttps://dap-news.com/national/2022/01/11/212943/ លោក ឃួង ស្រេង ឲ្យពង្រឹងវិធានការ ទប់ស្កាត់កូវីដ១៩ ប្រភេទអូមីក្រុង...
បរទេស៖ ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ត្រូវបានមើលឃើញថា ទីក្រុងទីបីនៅក្នុងប្រទេសចិន ត្រូវបានដាក់ចូលទៅក្នុងការបិទខ្ទប់ដែលធ្វើឱ្យចំនួនអ្នកស្រុកសរុបដែលត្រូវបានបង្ខាំងនៅក្នុងផ្ទះរបស់ពួកគេនៅទូទាំងប្រទេស គឺបានកើនឡើងដល់ប្រហែល ២០ លាននាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អាជ្ញាធរនៅក្នុងទីក្រុង Anyang បានហាមឃាត់ប្រជាជនរបស់ខ្លួនជិត ៥,២ លាននាក់មិនឱ្យចេញទៅក្រៅ។ ហាងភាគច្រើនក្រៅពីលក់ទំនិញសំខាន់ៗត្រូវបានបិទ ហើយយានជំនិះឯកជនទាំងអស់ ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរតាមផ្លូវ។...
បរទេស៖នៅថ្ងៃអង្គារនេះប្រទេសជប៉ុនបានប្រកាសអំពាវនាវឲ្យកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងជាមួយនឹងកោះតៃវ៉ាន់ចំពោះផលិតផលបន្ទះឈីបនៅក្នុងជំនួបសេដ្ឋកិច្ចទ្វេភាគីក្នុងថ្ងៃដដែលនេះ។ ប្រធានសមាគមន៍ផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសជប៉ុននិងកោះតៃវ៉ាន់លោក Mitsuo Ohashi ក៏បានធ្វើសេចក្តីថ្លែងកោតសរសើរផងចំពោះផែនការរបស់ក្រុមហ៊ុនតៃវ៉ាន់ TSMC ក្នុងការពង្រីកផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសជប៉ុនដោយនិយាយទាំងសង្ឃឹមថានឹងអាចបន្តកិច្ចសហប្រតិបត្តិការគ្នាក្នុងស្ថានភាពគ្រប់រូបភាព។ លោកបន្តថា៖ទោះបីជាក្នុងបញ្ហាវិបត្តិកូវីដដែលបានធ្វើឲ្យការដោះដូរពាណិជ្ជកម្មរវាងភាគីទាំងពីរបានជួបប្រទះនូវបញ្ហាខ្លះៗក្តីប៉ុន្តែទំនាក៉ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពិរគឺនៅតែបន្តនិងកាន់តែស៊ីជម្រៅ។ គួរឲ្យដឹងដែរថាកិច្ចប្រជុំពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងតៃវ៉ាន់និងជប៉ុនជារៀងរាល់ឆ្នាំគឺតែងតែប្រព្រឹត្តទៅនៅក្នុងកោះតៃវ៉ាន់ឬប្រទេសជប៉ុនប៉ុន្តែដោយសារវិបត្តិភាគីទាំងពីរបានត្រឹមជួបគ្នាតាមអនឡាញប៉ុណ្ណោះនៅសប្តាហ៍នេះ៕ ប្រែសម្រួល៖ស៊ុនលី
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់គោលការណ៍មួយចំនួន ឲ្យកម្លាំងនគរបាលបន្តអនុវត្តដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋកាន់តែល្អសើរថែមទៀត បើទោះបីជា ខេត្តកំពង់ចាម បានទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ លើចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព នៅទូទាំង ប្រទេស ចំនួន ៥ឆ្នាំជាប់គ្នាក៏ដោយ ។ លោក អភិបាលខេត្ត បានលើកឡើងដូច្នេះ នារសៀលថ្ងៃទី...
បរទេស៖ ស្ថានទូតរុស្ស៊ីបាននិយាយទាក់ទងនឹងការអំពាវនាវរបស់អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy R. Sherman ដើម្បីដកកងទ័ពចេញពីព្រំដែនជាមួយអ៊ុយក្រែនថា រុស្សីមានសិទ្ធិសម្រេចចិត្តដោយខ្លួនឯងថាត្រូវដាក់ពង្រាយទ័ពនៅទីណានៅក្នុងប្រទេសរបស់ខ្លួន ហើយថា រុស្ស៊ីនឹងបន្តធ្វើសមយុទ្ធយោធា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ស្ថានទូតរុស្ស៊ីថា «យើងមិនយល់ពីហេតុផលរបស់លោកស្រី Wendy R. Sherman ដែលថា រុស្ស៊ីគួរតែ...
បរទេស៖នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅថ្ងៃអង្គារនេះបានប្រកាសថាកម្មវិធីចាក់វ៉ាក់សាំងរបស់ជាតិក្នុងពេលឆាប់ៗនេះនឹងអាចអនុវត្តការងារចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនដែលមានវ័យក្រោម១២ឆ្នាំជាពិសេសក្នុងពេលដែលប្រទេសកំពុងប្រឈមមុខទៅនឹងការរីករាលដាលនៃវិរុសអូមីក្រុង។ ដូសជម្រុញក៏នឹងត្រូវរៀបចំដើម្បីចាក់ជូនពលរដ្ឋពេញវ័យផងដែរនៅឯមជ្ឈមណ្ឌលចាក់វ៉ាក់សាំងដ៏ធំបំផុតរបស់ប្រទេសដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយកងកម្លាំងការពារជាតិហើយវាគ្រោងនឹងបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ។ ជាផ្នែកមួយនៃកិច្ចខិតខំដើម្បីទប់ស្កាត់ការរីករាលដាលនៃវិរុសពូជថ្មីអូមីក្រុងនេះលោក Kishida ក៏បានប្រកាសផងដែរដើម្បីដាក់បម្រាមចំពោះពលរដ្ឋនិងជនបរទេសទាំងឡាយរហូតដល់ចុងខែកុម្ភៈ៕ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលច័ន្ទ បានបើកសវនាការជំនុំជម្រះ បុរសជាប់ចោទ ចំនួន២នាក់ ពាក់ព័ន្ធអំពើឃាតកម្ម ដោយ បាញ់សម្លាប់បុរសរងគ្រោះ ម្នាក់ ដើម្បី ដោះបំណុល ជំពាក់ ៣០ ម៉ឺនដុល្លារអាមេរិក ដែលខ្លួនបានជំពាក់ ជនរងគ្រោះ និង មិនមានលទ្ធភាពសង។ លោកហុក ពៅ...
ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២២ បានប្រកាសសាលដីកា លើបណ្តឹងឧទ្ធរណ៍ របស់ជនជាប់ចោទប្រុស-ស្រី ចំនួន២នាក់ ដែលជាអតីត: សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និង សកម្មជន របស់អតីត: គណបក្សសង្គ្រោះជាតិ ជាប់ពាក់ព័ន្ធនឹងបទល្មើសញុះញង់ឱ្យមហាជន ប្រឆាំងនឹងរាជរដ្ឋាភិបាល តាមរយៈការសរសេរសារ ជេរប្រមាថ...