ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរាត្រីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសារបញ្ជាក់យ៉ាងច្បាស់ថា គ្មានការបិទបណ្ដាញសង្គមហ្វេសប៊ុក នៅកម្ពុជា នោះទេ គ្រាន់តែនឹងវិធានការ ចំពោះតំណាងក្រុមហ៊ុននេះ នៅកម្ពុជាតែប៉ុណ្ណោះ។ តាមរយៈសារជាសំឡេងជាង៩នាទី សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖
ភ្នំពេញ៖ ក្រោយ បញ្ចប់ការធ្វើអត្ថាធិប្បាយអំពី «ព្រែកជីក ហ្វូណនតេជោ សែន» ក្នុងបរិបទប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ រវាងប្រ៊ី (BRI) របស់ចិន- ឥណ្ឌូប៉ាស៊ីហ្វិក របស់អាមេរិកនិងសម្ព័ន្ធមិត្ត លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរាត្រីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសារព្រមាន ចំពោះការបង្ហោះព័ត៌មាន ក្លែងក្លាយ ទាក់ទងរឿង យន្តហោះគ្មានមនុស្សបើក ជាមួយយន្តហោះពាណិជ្ជកម្ម។ តាមរយៈសារជាសំឡេងជាង២នាទី សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គិតត្រឹមម៉ោង១១យប់ ថ្ងៃទី២៨ ខែមិថុនា...
ភ្នំពេញ៖ ក្រោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានដឹកនាំកម្លាំងទ័ពចំនួន៥០០នាក់ រួមជាមួយអាវុធ២០០ដើម ទៅមកដល់ខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម ដើម្បីត្រៀមបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ដែលហោះចូលមកទឹកដីនៃប្រទេសកម្ពុជា។នេះបេីយោងតាមការចុះផ្សាយ របស់នាយកដ្ឋានព័ត៌មាននៃទូរទស្សន៍ជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃអង្គារម្សិលមិញនេះបានលើកឡើងថា កងកម្លាំងយោធារុស្សី និងក្រុមអ្នកអនុវត្តច្បាប់ទាំងអស់ គឺជាអ្នកដែលបានការពារប្រទេស រួចចេញពីជម្លោះ ដោយយោធានៅផ្ទៃក្នុង ប្រទេសជាប្រវត្តិសាស្ត្រមួយ របស់ប្រទេសកាលពីសប្តាហ៍កន្លងទៅ។ យោងតាមការចេញផ្សាយរបស់កាសែតរុស្សី RT បានឲ្យដឹងថាការសរសើរ របស់លោកប្រធានាធិបតីរុស្សីបានធ្វើឡើង គឺសំដៅទៅលើការបះបោរ ដោយយោធា ដែលធ្វើឡើងដោយក្រុមទាហានស៊ីឈ្នួល របស់ក្រុមហ៊ុន Wagner ដែលដឹកនាំដោយមហាសេដ្ឋីរុស្សីលោក...
បរទេស៖ យោងតាមការបញ្ជាក់ដោយមន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាសន្តិសុខជាតិ អាមេរិក និងត្រូវបានយកមកចេញផ្សាយដោយ RT បានបញ្ជាក់កាលពីថ្ងៃម្សិលមិញថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការទំនាក់ទំនង ផ្នែកនយោបាយនិងស្តារឡើងវិញ នូវច្រកទាក់ទងគ្នាដោយផ្ទាល់ជាមួយនឹងចិន ដើម្បីបង្ការហេតុការណ៍ ឬការបង្កហេតុណាមួយនាពេលអនាគត។ ថ្លែងនៅក្នុងអំឡុងពេល នៃកិច្ចប្រជុំស្តីអំពីយុទ្ធសាស្ត្រ នៃក្រុមសម្ព័ន្ធមិត្ត AUKUS លោកមន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ថាភាពចាំបាច់ ដែលចិននិងអាមេរិកត្រូវតែឈានជំហានរួមគ្នា ដើម្បីអាចទទួលបាននូវការទំនាក់ទំង ដ៏មានប្រសិទ្ធភាព ក្នុងការដោះស្រាយ រាល់បញ្ហាដោយអចេតនាទាំងឡាយ។...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញអបអរសាទរទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ» ដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ តាមរយៈសារលិខិតរបស់ សម្ដេចតេជោ...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ប្រទេសជប៉ុន នឹងដាក់ប្រទេសកូរ៉េខាងត្បូង ជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់នៅថ្ងៃទី២១ ខែកក្កដា ក្រោយពីការផ្លាស់ប្តូរស្រដៀងគ្នា ដោយក្រុងសេអ៊ូល លើស្ថានភាពពាណិជ្ជកម្ម របស់ទីក្រុងតូក្យូ ។ គួរបញ្ជាក់ថា សកម្មភាពនេះបង្ហាញពីការធ្វើឱ្យមានលក្ខណៈធម្មតានៃពាណិជ្ជកម្ម រវាងប្រទេសទាំង២ បន្ទាប់ពីទំនាក់ទំនងរបស់ពួកគេ...
បរទេស៖ អ្នកវិភាគបាននិយាយថា ការកើនឡើងនៃបំណុលគ្រួសារ និងប្រាក់កម្ចីមិនដំណើរការ (NPLs) ឬបង់យឺត នឹងប៉ះពាល់ដល់ក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងការជួល ជួលទិញ និងហិរញ្ញវត្ថុ ដោយសារតែពួកគេកំពុងអូសទាញសេដ្ឋកិច្ច និងកម្លាំងសម្រាប់អ្នក គឺទាប។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Jitipol Puksamatanan...
ភ្នំពេញ៖ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ តបតាមការអញ្ជើញ របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីចុះកិច្ចសន្យាកសិកម្ម រវាងសមាជិក ដែលជារោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្ម នៅខេត្តកំពង់ធំ ក្រោមអធិបតីភាព លោកឌិត ទីណា...