តាកែវ៖ មន្ត្រីជាន់ខ្ពស់ គណបក្សភ្លើងទៀន និងសកម្មជនផ្សេងៗទៀតចំនួន ២០០នាក់ បានស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដែលធ្វើឡើងនៅមន្ទីបក្សស្រុកត្រាំកក់ ខេត្តតាកែវ។ពិធីទទួលសមាជិកថ្មីនេះ ក្រោមអធិបតីភាពរបស់ លោក លី សាម៉េត (គ្រូមា) ទីប្រឹក្សាផ្ទាល់សម្តេចតេជោ...
កំពង់ចាម ៖ សាកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានរៀបចំកម្មវិធីទិវាជាតិអំណានលើកទី២ ការប្រឡងស្នាដៃ តែងនិពន្ធ យករង្វាន់ជ័យលាភីប្រចាំឆ្នាំ២០២៣ និងពិធីកាត់ខ្សែបូផ្ទាំងសិលាព្យញ្ជនៈ និងស្រះភាសាខ្មែរ ដោយមានការនិមន្ត និងអញ្ជើញចូលរួម ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនា...
ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសចិន ភាគីទាំងពីរ (កម្ពុជា-ចិន) បានចុះហត្ថលេខា លើលិខិតប្រគល់ទទួល នូវទឹកប្រាក់ហិរញ្ញប្បទានឥតសំ ណង ចំនួន ៤,៤លានដុល្លាអាមេរិក សម្រាប់គម្រោងកាត់បន្ថយយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅប្រទេសកម្ពុជា ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ដោយក្នុងនោះ...
ភ្នំពេញ៖ ក្នុងឱកាសចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ចាំង យូសៀ (Zhang You Xia)...
ភ្នំពេញ៖ គណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលសមាជវិសាមញ្ញគណបក្ស ដោយបានជ្រើសតាំងមន្រ្តី៣រូប បន្ថែមទៀត ឱ្យធ្វើជាអនុប្រធានបក្ស។ មន្រ្តីទាំង៣រូបនោះ រួមមាន៖ លោក រ៉ុង ឈុន ដែលទើបនឹងប្រកាស ហក់ចូលធ្វើនយោបាយសារជាថ្មីជាគណបក្សភ្លើងទៀន លោក សុន ឆ័យ ដែលកំពុងរងពាក្យបណ្ដឹងនៅតុលាការពីសំណាក់គណបក្សកាន់អំណាច និងលោក...
ភ្នំពេញ៖ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា រួមទាំងបុគ្គលិក បាននាំយកវិភាគទាន ២៨០ ០០០ ០០០រៀល (ពីររយប៉ែតសិបលានរៀល) ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយសង្គ្រោះកុមារកម្ពុជា។ យោងតាម គណនីហ្វេសប៊ុក «ក្រគរ កែវ រតនៈ» បានឱ្យដឹងថា ថ្នាក់ដឹកនាំ និងបុគ្គលិកអគ្គិសនី កម្ពុជាអបអរបុណ្យ...
បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រទេសអ៊ុយក្រែន បានទទួលរងការវាយប្រហារ ដោយដ្រូននិងមីស៊ីល ជាច្រើនដង ពីសំណាក់ប្រទេសរុស្សី សំដៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធធំៗ នៅក្នុងប្រទេស។ ការវាយប្រហារ ដែលត្រូវបានគេដឹងថា បានចាប់ផ្តើម នៅវេលាពេលព្រឹកព្រលឹម ដោយក្នុងនោះអ៊ុយក្រែន បានបន្លឺជាសម្លេង ប្រកាសអាសន្នផង នៅទូទាំងប្រទេស ហើយអជ្ញាធរអ៊ុយក្រែន បានអះអាងថា បានរារាំងនិងបាញ់ទំលាក់យន្តហោះដ្រូន ប្រភេទ Kamikaze...
បរទេស៖ អតីតភ្នាក់ងារ FBI បានប្រាប់សមាជិកសភាអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ថា មានការបាត់បង់ការជឿទុកចិត្ត លើទីភ្នាក់ងារ អនុវត្តច្បាប់ ក្នុងចំណោមប្រជាជនអាមេរិក ជាច្រើន ហើយការិយាល័យនេះ បានក្លាយជា “អាវុធនយោបាយ” ដោយរដ្ឋាភិបាល សហព័ន្ធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយថា ការប្រគល់យន្តហោះចម្បាំង F-16 របស់ប៉ូឡូញ ទៅឱ្យកងកម្លាំងរបស់ទីក្រុងគៀវ គឺអាស្រ័យលើការសម្រេចចិត្ត របស់អង្គការណាតូ ដែលនៅពេលនេះ គឺមិនទាន់ឈានដល់កិច្ចព្រមព្រៀង ណាមួយ លើបញ្ហានេះនៅឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី គឺលោក Alexander Novak បាននិយាយនៅថ្ងៃសុក្រថា ប្រទេសរុស្ស៊ីនឹងកាត់បន្ថយការផលិតប្រេង ដោយស្ម័គ្រចិត្តចំនួន ៥០០ ០០០ បារ៉ែលក្នុងមួយថ្ងៃក្នុងខែមីនា ដើម្បីរួមចំណែកដល់ការស្តារទំនាក់ទំនង ទីផ្សារឡើងវិញ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមលោក Novak បានប្រាប់សន្និសីទសារព័ត៌មានមួយថា “រុស្ស៊ីនឹងកាត់បន្ថយការផលិតដោយស្ម័គ្រចិត្តចំនួន...