វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃអង្គារថា លោកនឹងកំពុងពិភាក្សាជាមួយប្រធានាធិបតី Volodymyr Zelenskyy លើសំណើចុងក្រោយបង្អស់ របស់អ៊ុយក្រែន សម្រាប់អាវុធទំនើបៗ ដើម្បីការពារប្រឆាំងនឹងរុស្ស៊ី ។ លោក...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ថា កោះតៃវ៉ាន់ បានសម្រុកបញ្ជូន យន្តហោះចម្បាំងជំនួយ ដល់កងទ័ពជើងទឹករបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្ន និងធ្វើឱ្យប្រព័ន្ធមីស៊ីលសកម្ម ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការនៅក្បែរៗ របស់យន្តហោះយោធាចិន ចំនួន៣៤គ្រឿង និងនាវាចម្បាំងចំនួន៩គ្រឿង ដែលជាផ្នែកនៃយុទ្ធសាស្ត្រ របស់ក្រុងប៉េកាំង ក្នុងការរំសាយ និងបំភិតបំភ័យ...
ភ្នំពេញ៖ ប្រជាពលរដ្ឋ បានសម្ដែងនូវការហួសចិត្ត ជាពន់ពេក ចំពោះសំណងដែលទទួលបាន ដោយទារិការម្នាក់អាយុ២ខួប បានស្លាប់បាត់បង់ជីវិត ចោលឪពុកម្តាយ ទាំងខ្លួនមិនទាន់ស្គាល់ ពន្លឺព្រះអាទិត្យ ច្បាស់ស្រួលបួលផង ដោយសារហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍មួយ កើតឡើងនៅចំណុចរង្វង់មូល កួរស្រូវ ផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ដូចក្នុងរូបជាភស្តតាង...
ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អ្នកបើកយន្តហោះម្នាក់បានស្លាប់នៅគ្រាដែលយន្តហោះចម្បាំងរបស់កងទ័ពអាកាសវៀតណាមបានធ្លាក់អំឡុងពេលហ្វឹកហាត់នៅថ្ងៃអង្គារនេះ នៅភាគខាងជើងនៃប្រទេស ។ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្លូវការបានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលថ្ងៃត្រង់នៅក្នុងខេត្ត Yen Bai ហើយអ្នកបើកយន្តហោះអាយុ៣០ឆ្នាំបានស្លាប់ខណៈគ្រាដែលព្យាយាមចុះចតយន្តហោះចម្បាំង Su-22 ដែលផលិតដោយរុស្ស៊ីនៅឯអាកាសយានដ្ឋានក្នុងស្រុក ។ ក្រសួងការពារជាតិវៀតណាម បានបើកការស៊ើបអង្កេតលើមូលហេតុនៃឧបទ្ទវហេតុនេះ...
ភ្នំពេញ៖ លោក កេត ព្រុង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ខេត្តតាកែវ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះត្រួតពិនិត្យប្រភពនិងបច្ចេទេស ក្នុងស្ថានីយ៍ផលិតទឹកស្អាតមួយ ស្ថិតក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានណែនាំ ដល់ម្ចាស់អាជីវកម្មទឹកស្អាត ត្រូវយកចិត្តទុកដាក់ ថែរក្សា...
អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានផ្តល់សញ្ញាថា ទីក្រុងអង់ការ៉ា អាចទទួលយកប្រទេសហ្វាំងឡង់ ចូលទៅក្នុងអង្គការណាតូ មុនពេលធ្វើសកម្មភាពណាមួយ លើសមាជិកភាព នៃប្រទេសជិតខាង Nordic ស៊ុយអែត។ លោក Erdogan បានលើកឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុងអង់ការ៉ា បានផ្អាកកិច្ចពិភាក្សាស្តីពីការចូលជា សមាជិករបស់អង្គការណាតូ ជាមួយប្រទេសទាំងពីរ បន្ទាប់ពីការតវ៉ាមួយក្នុងទីក្រុងស្ដុកហូម ដែលអ្នកនយោបាយស្តាំនិយមម្នាក់ បានដុតច្បាប់ចម្លងនៃគម្ពីគូរ៉ា។...
គ៊ែរ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅដល់ប្រទេសអេហ្ស៊ីប នៅពេលចាប់ផ្តើមដំណើរទស្សនកិច្ច រយៈពេល៣ថ្ងៃ នៅតំបន់មជ្ឈិមបូព៌ា ជាមួយនឹងភាពតានតឹង រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលកំពុងកើនឡើង ហើយសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន និងកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ស្ថិតក្នុងរបៀបវារៈ របស់លោក។ បន្ទាប់ពីឈប់នៅទីក្រុងគែរ លោក Blinken...
ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ ខែកុម្ភៈ ខាងមុខនេះ តំបន់មួយចំនួន របស់ប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយ ទៅមធ្យមដោយអន្លើ។ យោងតាមសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹកចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តដែល នឹងថមថយឥទ្ធិពល មកត្រឹមកម្រិតខ្សោយ ។ ក្រសួងថា ស្ថានភាពបែបនេះ...
ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានជំរុញម្តងទៀតប្រឆាំងនឹង ការទាមទារនៅក្នុងប្រទេសអាល្លឺម៉ង់ និងពីមន្ត្រីអ៊ុយក្រែន កូវីដ-១៩សម្រាប់យន្តហោះចម្បាំង ដើម្បីទប់ទល់ការឈ្លានពានរបស់រុស្ស៊ី ដោយជំរុញឱ្យប្រទេសលោកខាងលិចមិនចូលរួមក្នុង “សង្រ្គាមដេញថ្លៃ” សម្រាប់ការផ្គត់ផ្គង់សព្វាវុធទំនើបៗ។ កាលពីសប្តាហ៍មុន អាល្លឺម៉ង់បានប្រកាសថា ខ្លួននឹងប្រគល់រថក្រោះប្រយុទ្ធ Leopard 2 របស់ខ្លួនទៅឱ្យអ៊ុយក្រែន បន្ទាប់ពីសម្ពាធជាច្រើនសប្តាហ៍ពីអង្គការណាតូ និងសម្ព័ន្ធមិត្តសហភាពអឺរ៉ុប។ លោក...
ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ការផ្ទេរប្រាក់ទៅកាន់ប្រទេសវៀតណាមមានចំនួនសរុប ១៩ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន ដែលធ្វើឱ្យវាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលការផ្ទេរប្រាក់ច្រើនជាងគេទាំង ១០ របស់ពិភពលោក។ ការផ្ទេរប្រាក់សរុបទៅកាន់ ប្រទេសអាស៊ីអាគ្នេយ៍ បានកើនឡើងជិត ៥ភាគរយក្នុងឆ្នាំ២០២២ ហើយអាចនឹងកើនឡើងពី ៣,៦ ទៅ ៤,៥ភាគរយនៅឆ្នាំបន្ទាប់ កាសែតក្នុងស្រុកវៀតណាម បានរាយការណ៍ដោយដកស្រង់របាយការណ៍ថ្មីៗនេះដោយធនាគារពិភពលោក និងដៃគូចំណេះដឹងសកល ស្តីពីការធ្វើចំណាកស្រុក និងការអភិវឌ្ឍន៍។ ក្នុងចំណោមប្រភពផ្ញើប្រាក់...