ព័ត៌មានជាតិ

មេដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជួប អគ្គលេខាធិការបក្ស វៀតណាម ង្វៀន ភូជុង

ភ្នំពេញ÷ មេដឹកនាំបក្សកាន់អំណាច ដ៏មានឥទ្ធិពលនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃសៅរ៍នេះ បានជួបមេដឹកនាំ ដ៏មានឥទ្ធិពល នៃបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូជុង នៅប្រទេសវៀតណាម។

ការជួបគ្នា នៃមេដឹកនាំកំពូលទាំងពីរ នៅវៀតណាម បានធ្វើឡើងបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន បានជួប មេដឹកនាំដ៏មានអំណាចចិន លោក សី ជីនពីង និងមេដឹកនាំឡាវ កាលពីសប្ដាហ៍មុន នៅទីក្រុងប៉េកាំង និងវៀងចន្ទ។

ដោយឡែកលោក ង្វៀន ភូជុង អគ្គលេខាបក្សវៀតណាម បានជួបលោក សី ជីនពីង មេដឹកនាំចិន កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ។ក្រោយជំនួប ប្រធានាធិបតីវៀតណាម លោក ង្វៀន ស៊ុនហ្វុក ត្រូវបានលាលែង ចេញពីតំណែងប្រធានាធិបតីនិងមន្រ្តីជាន់ខ្ពស់មួយចំនួន ត្រូវបានដកចេញពីដំណែង ព្រមទាំងមន្រ្តីជាច្រើនទៀត ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធអំពើពុករលួយ៕

To Top