ភ្នំពេញ៖លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរជំនាញ ពិសេសមន្ទីរធានធានទឹកខេត្ត ត្រូវគ្រប់គ្រង និងផ្តល់លទ្ធភាពបើកទឹក ឱ្យបានគ្រប់គ្រាន់ ជូនប្រជាពលរដ្ឋបង្កបង្កើនផលស្រូវ ស្តារឡើងវិញ ឱ្យបានចប់សព្វគ្រប់ ក្រោយពីទទួលបានស្រូវពូជ (OM) ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ ការណែនាំរបស់លោក ខូយ រីដា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ នឹងអញ្ជើញជាអធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ។ បើតាមក្រសួងសាធារណការនិងដឹកជញ្ជួន បានឱ្យដឹងថា គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងសរុបប្រមាណ ៩៥,២៧គីឡូម៉ែត្រ ចាប់ពីថ្នល់ទទឹង...
ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធ ដែលឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ដែលក្នុងនោះមាន កងកម្លាំងអនុសេនាធំលេខ១, កងកម្លាំងវរៈការពារព្រំដែនលេខ៥០១, កងកម្លាំងវរៈសេនាតូចលេខ១ និងកងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨២៥។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលនេះ...
បរទេស៖ យោងតាមការសិក្សាស្រាវជ្រាវមួយ ដោយមជ្ឈមណ្ឌលកែទំរង់ ដើម្បីអឺរ៉ុបឬ the Center for European Reform (CER) បានរកឃើញថា សេដ្ឋកិច្ចរបស់អង់គ្លេស អាចនឹងទទួលបានកំណើនល្អប្រសើរ ជាងនេះប្រសិនបើប្រទេសនេះ បន្តរស់នៅជាមួយនឹងប្លុកអឺរ៉ុប។ របាយការណ៍ស្រាវជ្រាវ ដដែល បានបង្ហាញទៀតថាគិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ ផលិតផលក្នុងស្រុក សរុបរបស់អង់គ្លេស មានកំណើនតិចតួច...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានបំណងបណ្តុះបណ្តាលកុមារ ហ៊ឺ ទៀងគីមហុង ឲ្យជាប់ថ្នាក់បណ្ឌិតខាងវិទ្យាសាស្រ្តឲ្យ ខានតែបាន ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងគ្រួសារ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ល្ងាចនេះ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានកោតសរសើរខ្មែរឥស្លាមទូទាំងប្រទេស បានខិតខំថែរក្សាប្រពៃណីដ៏ល្អ តស៊ូចំពោះការលំបាកគ្រប់បែបយ៉ាង ដើម្បីកសាងសហគមន៍ និងក្រុមគ្រួសារឱ្យមានភាពរីកចម្រើនរុងរឿង។ ក្នុងពិធីសម្ពោធវិហារឥស្លាមនូរុលមុតតាគីន ស្ថិតនៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ សម្ដេច ស...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ប្រទេសចិន ស្វាគមន៍ចំពោះ សេចក្តីសម្រេចដោយយុត្តិធម៌ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងតម្រូវការសម្គាល់ប្រភពដើម ដោយសហរដ្ឋអាមេរិក លើផលិតផលពីតំបន់ រដ្ឋបាលពិសេស ហុងកុង (HKSAR) ។ ការកត់សម្គាល់នេះបានធ្វើឡើង ក្នុងការឆ្លើយតបទៅនឹងសំណួរ ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹង សេចក្តីសម្រេចកាលពីថ្ងៃពុធ ដែលធ្វើឡើងដោយក្រុមវិវាទ WTO ដែលថាតម្រូវការសម្គាល់ប្រភពដើម ដែលដាក់ដោយសហរដ្ឋអាមេរិក...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ការផ្គត់ផ្គង់សព្វាវុធ របស់លោកខាងលិច ដល់អ៊ុយក្រែន មិនជួយដោះស្រាយជម្លោះនោះទេ ប៉ុន្តែការអូសបន្លាយការឈឺចាប់ របស់ប្រជាជនអ៊ុយក្រែន ទៅវិញទេ។ លោក Peskov បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រសិនបើសហរដ្ឋអាមេរិកផ្តល់ប្រព័ន្ធមីស៊ីលពីដីទៅអាកាស Patriot ដល់អ៊ុយក្រែន ពួកគេនឹងក្លាយទៅជាគោលដៅស្របច្បាប់របស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី។ លោក Konstantin...
អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេស តួកគី លោក Mevlut Cavusoglu បានឲ្យដឹងថា ប្រទេសស៊ុយអែត មិនបានចាត់វិធានការ ជាក់លាក់គ្រប់គ្រាន់ ដើម្បីធ្វើបត្យាប័នមនុស្ស ដែលទីក្រុងអង់ការ៉ា មើលឃើញថាជាភេរវករ និងបង្កកទ្រព្យសម្បត្តិ របស់ពួកគេនោះទេ ខណៈដែលស៊ុយអែត ព្យាយាមបញ្ចុះបញ្ចូល តួកគីឱ្យផ្តល់សច្ចាប័ន លើការដេញថ្លៃរបស់ខ្លួន ដើម្បីចូលរួមជាមួយអង្គការណាតូ។ លោក Cavusoglu...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា វិធីសាស្រ្តឯកតោភាគីរបស់អឺរ៉ុប ចំពោះបញ្ហាអ៊ីរ៉ង់ និងការបន្តជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់ប្រទេសគឺ “មិនអាចទទួលយកបាននោះទេ” ។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអេស្ប៉ាញលោក Jose Manuel Albares ដែលក្នុងនោះភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហា ដែលមានផលប្រយោជន៍រួមផងដែរ នេះបើយោងតាមគេហទំព័រ របស់ក្រសួងការបរទេសអ៊ីរ៉ង់។ ដោយថ្កោលទោសទង្វើ...