ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កម្ពុជាអត់មានការរើសអើងខាងនយោបាយសម្រាប់ការចាក់វ៉ាក់សាំងកូវីដ១៩នោះទេ អ្នកណាក៏ចាក់បានដែរ ឲ្យតែរស់នៅលើទឹកដីកម្ពុជា ។ នេះជាហើយជាចំណែកជោគជ័យភាពស៊ាំក្នុងសហគមន៍៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ទោះបីជាសម្តេចប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាស់ក៏ដោយ ប៉ុន្តែវិធានការ ៣កុំ ៣ការពារ នៅតែជាវិធានការចាំបាច់ក្នុងការអនុវត្តសម្រាប់ប្រជាពលរដ្ឋ។ សម្តេចតេជោបន្តថា ទោះបីជាមានការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ ប៉ុន្តែសម្តេចសង្កេតឃើញថា មានពលរដ្ឋ៦០ភាគរយ នៅតែបន្តពាក់ម៉ាស់នៅពេលពួកគាត់ធ្វើដំណើរ និងនៅទីសាធារណៈ មួយចំនួន។ សម្តេចថា នេះហើយជាការឈ្នះសង្គ្រាមតូចៗ ទោះមិនទាន់ឈ្នះសង្រ្គាមៗធំក៏ដោយ៕
ខេត្តកោះកុង ៖ សមត្ថកិច្ចនគរបាលខេត្តកោះកុង កាលពីថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២២ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលជាអតីតមន្ត្រីនគរបាលចូលនិវត្តន៍ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកោះកុង ជាប់ពាក់ព័ន្ធនឹងការកាប់គាស់រុករានឆ្ការដីព្រៃ និងរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ដោយខុសច្បាប់ ដើម្បីធ្វើជាកម្មសិទ្ធិរបស់ខ្លួន ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០២១ នៅឃុំកាពិ ស្រុកកោះកុង...
កាលពីថ្ងៃទី ២៥ ខែមេសា លោកXi Jinpingបានចុះត្រួតពិនិត្យការងារ នៅសាកលវិទ្យាល័យប្រជាជនចិន។ លោកបានដើរចូលម៉ោងរៀនគំនិតនយោបាយ បន្ទប់ឆ្លាត សារមន្ទីរនិងបណ្ណល័យ ហើយអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយតំណាងគ្រូបង្រៀននិងនិស្សិត។ តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក លោកXi Jinpingបានចុះត្រួតពិនិត្យការងារជាច្រើនដងនៅសាលាឧត្តមសិក្សា។ លោកដើរចូលសាលារៀន ជួបទប់មុខជាមួយមិត្តនិស្សិត យកចិត្តទុកដាក់ចំពោះជីវភាពរបស់ពួកគេ សំណេះសំណាលជាមួយពួកគេអំពីឆាកជីវិត និងឧត្តមគិត ដែលបានផ្ញើក្តីរំពឹងទុកយ៉ាងខ្លាំងនិងផ្តាំផ្ញើយ៉ាងស្មោះចំពោះពួកគេ៖...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បាននិងកំពុងអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)។ សន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២២ របស់ក្រសួងអប់រំ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ២៥-២៧ មេសា ។...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បាននិយាយកាលពីថ្ងៃអង្គារ នៅក្នុងសន្និសីទស្តីពីការផ្គត់ផ្គង់អាវុធ និងឧបករណ៍យោធាឱ្យទីក្រុងគៀវ ក្នុងប្រទេសអាល្លឺម៉ង់ថា សហរដ្ឋអាមេរិកនៅតែកំពុងវិភាគឧប្បត្តិហេតុថ្មីៗ នៅក្នុងតំបន់បំបែកខ្លួនគឺ Transnistria ហើយមិនចង់ឃើញជម្លោះ ក្នុងប្រទេសអ៊ុយក្រែន “ហៀរ” ទៅកាន់តំបន់នេះទេ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរប្រជាពលរដ្ឋ មានបណ្ណបើកបរផុតសុពលភាព មកប្ដូរ ឬពន្យារបណ្ណបើកបររបស់ខ្លួនឲ្យស្របតាមច្បាប់ ជៀសវាងការផាកពិន័យ។ ក្នុងពិធីសម្ពោធមណ្ឌលផ្តល់សេវាសាធារណៈ និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ស្ថិតនៅផ្សារទំនើប ហ្វូរី ថាម សឃ្វែរ...
កម្ពុជា នឹងបន្តសហការជាពិសេស ជាមួយភាគីចិន ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ ទាំងស្រុង តាមរយៈយន្តការសំខាន់ៗ ចំនួនបី។ ថ្លែងនៅក្នុងខួបលើកទី៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកាសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា សម្រាប់ទិសដៅទៅអនាគត កម្ពុជានឹងបន្តពង្រឹងកិច្ចសហការជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំង អស់ ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន តាមរយៈគំនិតផ្តួតផ្តើមខ្សែក្រវ៉ាត់និងផ្លូវ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនិងមូលនិធិជំនួយ សហប្រតិបត្តិការត្បូង-ត្បូងប្រទេសចិន...
តាមការផ្សាយដំណឹងឱ្យដឹងថា លោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងថា ស្ថានការណ៍រវាងរុស្ស៊ីនិងអ៊ុយក្រែន នាពេលបច្ចុប្បន្ន បាននិងកំពុងប្រឈមមុខ នឹងការគំរាមកំហែង ដ៏ពិតប្រាកដ ពីសង្គ្រាមលោកលើកទី៣។ជាការឆ្លើយតបនឹង សំណួររបស់អ្នកសារព័ត៌មាន លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំកាលពីថ្ងៃទី ២៦ ខែមេសាថា ប្រទេសចិនសង្ឃឹមថា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥នាក់ទៀត ខណៈជាសះស្បើយចំនួន២៦នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៣៥នាក់ អ្នកជាសះស្បើយចំនួន ១៣២ ៩៩៤នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕