បរទេស៖ ប្រទេសរុស្ស៊ីនិងប្រទេសឥណ្ឌា តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជំនួញនិងអាវុធ នៅក្នុងអំឡុងដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន នៅទីក្រុងញូដេលី សម្រាប់កិច្ចពិភាក្សាគ្នា ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី នៅថ្ងៃចន្ទ។ លោក ពូទីន បានធ្វើដំណើរទៅកាន់ ប្រទេសឥណ្ឌា ជាមួយរដ្ឋមន្ត្រីការពារជាតិ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើសេចក្តីថ្លែងការណ៍មួយ ដែលមានន័យសរសើរខ្លាំងៗ ទៅលើក្រុមកងកម្លាំងយោធា របស់ប្រទេស ហើយបញ្ជាក់ថា កម្លាំងបច្ចុប្បន្ន គឺសាកសមនិងគ្រប់គ្រាន់ ដើម្បីការពារប្រទេស ពីការប៉ុនប៉ងទាំងឡាយ ដោយរុស្សី ខណៈភាពតានតឹង កំពុងបន្តកើនឡើង តាមបណ្តោយព្រំដែន។ គួរឲ្យដឹងដែរថាកន្លងមក ទាំងមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន និងលោកខាងលិច បានបង្ហាញអំពីការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះការកើនឡើង...
បរទេស៖ ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក លោកស្រី Gina Raimondo តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នាពីសង្វាក់ផ្គត់ផ្គង់បន្ទះឈីប នៅក្នុងអំឡុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រី សេដ្ឋកិច្ចតៃវ៉ាន់ ហើយប្រទេសទាំងពីរ នឹងសហការគ្នាលើជំនួញ និងការវិនិយោគបច្ចេកវិទ្យា តាមរយៈយន្តការទើបបង្កើតថ្មី។ សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានបញ្ជាក់ដដែលៗដល់តៃវ៉ាន់ ដែលជាអ្នកផលិតបន្ទះឈីបដ៏ធំមួយ ក្នុងពិភពលោកនោះ ឲ្យធ្វើការផលិតបន្ថែម...
ដាម៉ាស៖ សារព័ត៌មានរដ្ឋ របស់ប្រទេសស៊ីរី នៅថ្ងៃនេះបានចេញផ្សាយថា យន្តហោះចម្បាំង របស់ប្រទេសអ៊ីស្រាអ៊ែល បានបើកការវាយប្រហារ ដោយមីស៊ីលទៅលើទីតាំង ទីក្រុងផែសមុទ្រ Latakia ដោយធ្វើឲ្យខូចខាតទូកុងទីនឺ ជាច្រើននិងបណ្តាឲ្យ ទៅជាភ្លើងឆាបឆេះយ៉ាងធំ។ ការវាយប្រហារនេះ បានធ្វើឡើងដោយកម្រទៅលើទីក្រុងផែមួយនេះ ដែលជាទីតាំងស៊ីរី នាំចូលផលិតផលច្រើនជាងគេបំផុត ជាងគេចូលមកកាន់ ប្រទេសដែលកំពុងមានសេដ្ឋកិច្ច ហួងហែង ដោយសារសង្គ្រាមមួយនេះ។ ប្រភពដដែលបានសរសេរទៀតថា...
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងផ្ទេរការចែកចាយឧបករណ៍ តេស្តរហ័ស ទៅប្រៃសណីយ៍កម្ពុជា ដើម្បីបន្តចែកចាយ និងអាចផ្ដល់បន្ថែមនូវសេវាកម្មដឹកជញ្ជូន ចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្តីពី ការផ្ទេរការចែកចាយឧបករណ៍តេស្តរហ័សទៅប្រៃសណីយ៍កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ក្រសួងកំពុងចែកចាយ ឧបករណ៍តេស្តរហ័ស អង់ទីហ្សែនកូវីដ-១៩ Asan Easy...
ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា ប្រកាសបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មី សម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដើម្បីពង្រឹងបន្ថែមទៀតនូវសមត្ថភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រក្សាស្ថិរភាពហិរញ្ញវត្ថុ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ យោងតាម សេចក្តីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ស្តីពី ការបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មី សម្រាប់ប្រកបអាជីវកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ បានឱ្យដឹងថា បច្ចុប្បន្នគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានការរីកចម្រើនគួរជាទី មោទនៈ...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងាររវាង នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាមួយ នាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតុ ស្រ៊ី ហាជី អាហ្វេនឌី ប៊ីន ប៊ូអាង អគ្គមេបញ្ជាការ កងទ័ពម៉ាឡេស៊ី នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ភាគីទាំងពីរ...
ភ្នំពេញ៖ ក្រោយបញ្ចប់ដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា គឺលោក វុនណា ម៉ោងល្វីន (Wurna Maung Lwin) នៅកម្ពុជារយៈពេល២ថ្ងៃ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានបង្ហាញនូវ សេចក្តីប៉ងប្រាថ្នាតែមួយគត់ របស់កម្ពុជា គឺចង់ឱ្យប្រជាជាតិមីយ៉ាន់ម៉ាទាំងមូល រីករាយក្នុងជីវិតជាមួយសន្តិភាព និងភាពសុខដុមរមនា។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងការបរទេសកម្ពុជា នៅយប់ថ្ងៃទី៧ ខែធ្នូ...
ភ្នំពេញ៖ លោក វុនណា ម៉ោងល្វីន (Wurna Maung Lwin) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអះអាងថា មីយ៉ាន់ម៉ា ទន្ទឹងរង់ចាំស្វាគមន៍ និងធ្វើការសម្របសម្រួល ជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ានដើម្បី អនុវត្តនូវការព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុច រួមទាំងការធ្វើឲ្យកាន់តែប្រសើរឡើង នូវដំណើរការ ផ្តល់ជំនួយមនុស្សធម៌។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ស្ដីពី...
ភ្នំពេញ៖ នេះមិនមែនជាលើកទី១នោះទេ ដែលអ្នកការសែតជើងចាស់ លោក សយ សុភាព ចេញមុខប្រតិកម្មទៅនឹង ការលើកឡើងបែបវាយប្រហារកម្ពុជា ពីសំណាក់អតីតរដ្ឋមន្ត្រីការបរទេសថៃ កាស៊ីត ភារម្យា រាប់ចាប់តាំងពី ជម្លោះបញ្ហាប្រាសាទព្រះវិហារ ។ ថ្មីៗនេះលោក កាស៊ីត ភារម្យា អតីតរដ្ឋមន្រ្តីកាបរទេសថៃ និងបច្ចុប្បន្ន ជាសមាជិកគណៈកម្មាធិការនាយករបស់ APHR បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន កំពុងតែព្យាយាមធ្វើឱ្យកិច្ចខិតខំប្រឹងប្រែង តស៊ូមតិដ៏លំបាក របស់អាស៊ាន ប្រឆាំងមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា (Myanmar) ឬភូមា ប្រែក្លាយជាអសារបង់ ដោយសារតែការប៉ុនប៉ងទទួលស្គាល់ និងព្យាយាមចង់ឱ្យមេដឹកនាំរបបនេះ អាចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាប្រធាននៅឆ្នាំ២០២២ ខាងមុខ។ សូមរំលឹកថា ក្នុងឱកាសអញ្ជើញសម្ភោធ ដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ នាថ្ងៃទី៦ ធ្នូ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថានឹងបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នាដើមឆ្នាំ២០២២ ក្នុងនោះ សម្ដេចនឹងជួបពិភាក្សាផ្ទាល់ជាមួយលោកមីន អ៊ុងឡាំង (Min Aung Hlaing) មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា។ ដោយសម្ដេចលើកហេតុផលថា «ធម្មនុញ្ញអាស៊ានមិនបានចែងពីការដេញសមាជិកណាមួយនោះទេ»។ ជុំវិញការលើកឡើងរបស់អតីតរដ្ឋមន្រ្តីកាបរទេសថៃ រូបនេះ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ លោក សយសុភាព បានសរសេរយ៉ាង ដូច្នេះថា «អ្នកឯង (កាស៊ីត ភារម្យា) គ្មានសិទ្ធិបង្គាប់បញ្ជាលើខ្មែរទេ!»។ លោកថា អតីតរដ្ឋមន្ត្រីការបរទេស ជម្លើយរបស់សៀម កាស៊ីត ភារម្យា គ្មានសិទ្ធិអ្វី មករារាំងលើបញ្ហាអធិបតេយ្យ និងកិច្ចការរបស់កម្ពុជា នោះទេ។ លោក សយ សុភាព បន្តថា ពួកជម្លើយ អ្នកឯងនេះហើយបង្កបញ្ហាលើកម្ពុជា តាមព្យាបាទកម្ពុជារឿងប្រាសាទព្រះវិហារ មិនអស់ចិត្តឥឡូវតាម លងកម្ពុជា លើបញ្ហាភូមាទៀត។ ពេលនេះកម្ពុជាជាប្រធានអាស៊ានប្តូរវេន ដូច្នេះកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ ស្វែងរកសន្តិភាពសម្រាប់ភូមា និង ប្រជាជាតិរបស់អាស៊ានទាំងមូល។ អ្នកកាសែតជើងចាស់រូបនេះ បន្តថា «ពួកអ្នកឯងកុំយកសត្រូវ ជាមួយភូមា មករារាំងកម្ពុជាឱ្យសោះ។ កន្លងមកអ្នកឯងភ័យខ្លាច ភូមាសងសឹង ណាស់ព្រោះជាសត្រូវប្រវត្តិសាស្ត្រ។ អ្នកឯងភ័យណាស់ពេលដឹងភូមា មានផែនការកសាង អាវុធបរិមាណូ។ អ្នកបានបំផ្លាញផែនការនេះ ជាមួយសេ អ៊ី អា របស់អាមេរិក។ លោកបន្តថា «ឪ កាស៊ីតភារម្យា អើយ! អ្នកបាន អស់សិទ្ធិត្រួត និងចាត់ចែងកិច្ចការខ្មែរតាំងពីរជ្ជកាល ព្រះបាទ នរោត្តម ម៉េះ។ ពោលពេលបារាំង ចូលមកធ្វើអាណាព្យាបាល លើខ្មែរ ១១ សីហា ១៨៦៣។ បើតាមប្រវត្តិសាស្ត្រ អ្នកធ្លាប់ឈ្លានពានយើង តែពេលនេះខ្មែរ ឯករាជ្យ និង សន្តិភាព ហើយ ចូរ អ្នកឯង បោះបង់គំនិតឈ្លើយ ព្រហើនកោងកាចចំពោះខ្មែរទៅ(កាស៊ីត ភារម្យា)៕