ព័ត៌មានជាតិ

ប្រធាន ស.ស.ក.ច បង្ហាញក្តីព្រួយបារម្ភពីសុត្ថិភាព អ្នកសារព័ត៌មាន ពេលចុះយកព័ត៌មាន កូដកម្មឬបាតុកម្ម នៅទីសាធារណៈ

ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមគម អ្នកសារព័ត៌មាន កម្ពុជា-ចិន (ស.ស.ក.ច) បានបង្ហាញនូវក្តីព្រួយបារម្ភពីសុត្ថិភាព អ្នកសារព័ត៌មាន ពេលចុះយកព័ត៌មាន កូដកម្មឬបាតុកម្ម នៅទីសាធារណៈ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ លោក សយ សុភាព បានលើកឡើងយ៉ាងដូច្នេះថា «សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន ពិតជាមានក្តីព្រួយបារម្ភពីសុត្ថិភាពអ្នកសារព័ត៌មានយ៉ាងខ្លាំង ពេលចុះយកព័ត៌មានកូដកម្ម ឬបាតុកម្ម នៅទីសាធារណៈគ្មានសុវត្ថិភាព»។

សូមរំលឹកថា លោក ប៉េង សុភា ហៅ តូម៉ាតូ ជាអ្នកវិទ្យុ និងជាអ្នករាយការណ៍ព័ត៌មានជាភាសាថៃ ទៅប្រទេស ថៃ ត្រូវបានជនមិនស្គាល់ឈ្មោះ ជាសមាជិកសន្តិសុខក្រុមកូដករ ឬបាតុករ របស់សហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ មានចេតនាលួចថតរូបអ្នកសារព័ត៌មានមិនដឹងក្នុងគោលបំណងអ្វីនោះទេ?

លោក ប៉េង សុភា ហៅ តូម៉ាតូ បានចូលទៅយកព័ត៌មាន និងបានបង្ហាញប័ណ្ណសម្គាល់ខ្លួន ជាអ្នកសារព័ត៌មានស្របច្បាប់ ដល់ជនលួចថត តែបែជាមិនព្រមមើលរួចរត់គេចខ្លួនចូល ក្នុងហ្វូងកូដករ ឬបាតុកម្មបាត់។
សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន ពិតជាមានការសោកស្តាយនិងព្រួយបារម្ភ ពីសុវត្ថិភាព អ្នកសារព័ត៌មានពេលចុះយកព័ត៌មាន នៅទីប្រមូលផ្តុំតវ៉ាកូដកម្ម ឬបាតុកម្ម ឬកុបកម្ម។

ជាងនេះទៅទៀត មានអ្នកលួចចូលទៅរាយការណ៍ (Report) ក្រុមហ៊ុន Facebook ឱ្យលុបអត្ថបទខ្លឹមសារ របស់លោក តូម៉ាតូ ទាំងពីរលើក។

ជុំវិញករណីនេះ គឺជាការព្រួយបារម្ភនិងភ័យខ្លាច របស់អ្នកសារព័ត៌មាន ពាក់ព័ន្ធការចូលរួមសម្ដែងមតិឬចេញផ្សព្វផ្សាយព័ត៌មាននោះ ធ្វើឱ្យមានការប៉ះពាល់ សិទ្ធសេរីភាព យ៉ាងធ្ងន់ធ្ងរបំផុត ដោយសារតែមានការ លួចចូល Report ហើយក៏ជាសញ្ញាមួយ ឈានដល់ការបដិវត្តន៍ ផ្នែកបច្ចេកវិទ្យា។

អ្វីដែលជាចំងល់នោះ តើការធ្វើកូដកម្មឬបាតុកម្ម របស់បុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ នេះជាចេតនា ទាមទាពិតប្រាកដ ឬជាឈ្នាន់បង្ករឱ្យមានភាពចលាចល ហើយឈានដល់ការធ្វើបដិវត្តន៍ តែទឹកដោះគោ ណាមួយ ចេញពីកណ្ដាលទីក្រុងភ្នំពេញ។ បដិវត្តន៍តែទឹកដោះគោ (Tea Milk Alliance) នេះមានប្រភពចេញទីក្រុងហុងកុង ប្រទេសថៃ រហូតដល់ភូមា ហើយកាលពីថ្មីៗនេះ ក្នុងកំឡុងខែកុម្ភៈ គេសង្កេតឃើញមានសម្ព័ន្ធអង្គការ សមាគម សហគម ក្រៅរដ្ឋាភិបាល ធ្វើការសម្ដែងមតិការគាំទ្រ ទៅលើចលនា បដិវត្តន៍តែទឹកដោះគោ (Tea Milk Alliance) នៅទីក្រុងហុងកុង ក៏ដូចជាប្រទេសភូមា។

សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន បានយល់ឃើញថា នេះជាករណីគំរាមកំហែងថ្មីមួយទៀត តាមរយៈបណ្តាញសង្គម នាំឱ្យប៉ះពាល់សិទ្ធិបញ្ចេញមតិ សិទ្ធិរាយការណ៍ព័ត៌មានយ៉ាងធ្ងាន់ធ្ងរបំផុត។

សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន សូមអំពាវនាវ និងសហការដល់ក្រសួងស្ថាប័ន ជំនាញដើម្បីទប់ស្កាត់ ឱ្យបានដូចករណីខាងលើនេះ៕

To Top