ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានចុះបិទ«វត្តនាគវ័ន»ស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោកជាបន្ទាន់ ក្នុងថ្ងៃកាន់បិណ្ឌទី១ បន្ទាប់ពីបានរកឃើញ អ្នកឆ្លងកូវីដ១៩ចំនួន០៣នាក់។ អាជ្ញាធរ បានបញ្ជាក់ថាបន្ថែមទៀតថា អ្នកឆ្លងមេរោគកូវីដ-១៩ ទាំង០៣នាក់នោះ រួមមានជាលោកតាអាចារ្យម្នាក់ និងនិស្សិតស្នាក់នៅក្នុងវត្តចំនួន០២នាក់ ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចហ៊ុនសែន បានចុះយកសំណាកភ្លាមៗ និងបានបិទវត្តនាគវ័ន...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានស្នើឲ្យអ្នកវិភាគ ដែលបានតាំងខ្លួនឯងថា ជាអ្នកវិភាគឯករាជ្យ ត្រូវធ្វើការវិភាគតាមវិជ្ជាជីវៈ របស់ខ្លួនដែលបានរៀនសូត្រ ស្រាវជ្រាវមក ដោយកុំវិភាគជោរ តាមអ្នកសំភាសន៍ និងវិទ្យុបរទេសជាដើម ដើម្បីធ្វើវាយប្រហារ រាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីមានអ្នកវិភាគមួយចំនួន ត្រូវបានសារព័ត៌មាន បរទេសសំភាសន៍ ហើយយកទស្សនៈមតិ...
គោលនយោបាយ និងយុទ្ធសាស្រ្តដើម្បីទន្រ្ទានកាន់កាប់ ! យោងតាមការសិក្សារបស់ Michel Collon គឺយុទ្ធសាស្រ្តបច្ចុប្បន្ន និងក្នុងអនាគតរបស់អាមេរិក ក្នុងការត្រួតត្រាពិភពលោក នៅតែមានគោលដៅដ៏សារវ័ន្ត ៥យ៉ាងដដែល រួមមានៈ ១-គ្រប់គ្រងឲ្យបានធនធានប្រេង-ឧស្ម័ននៅក្នុងបណ្ដាប្រទេសអាស៊ីកណ្តាល! ២-កសាងឲ្យបាននូវមូលដ្ឋានទ័ព ឲ្យស្ថិតនៅចំស្នូលកណ្តាលអាស៊ី ដែលមូលដ្ឋានយោធាទាំងនេះស្ថិតនៅចំទីតាំងភូមិសាស្រ្តកណ្ដាលរវាងចិន និងរុស្ស៊ី! ៣-បន្តរក្សាឲ្យបាននូវសិទិ្ធអំណាចក្នុងការគ្រប់គ្រងនៅ Saudi Arabia ៤-យោធូបនីយកម្មសេដ្ឋកិច្ច បន្តទប់ស្កាត់...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានស្នើឲ្យក្រសួងទេសចរណ៍ ត្រៀមរៀបចំនីតិវិធី ប្រតិបត្តិស្តង់ដារសម្រាប់ដាក់ ឲ្យអនុវត្តនៅផ្សារទំនើប និងផ្សារសាធារណៈទាំងអស់ នៅទូទាំងប្រទេសកម្ពុជា។ យោងតាមលិខិតរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានថ្លែងថា...
ភ្នំពេញ ៖ នំអន្សម គឺជានំដែលប្រជាជនខ្មែរស្ទើរគ្រប់ក្រុមគ្រួសារ តែងតែរៀបចំវេចនំអន្សម ជារៀងរាល់ឆ្នាំ មិនដែលខាន ឲ្យតែដល់រដូវបុណ្យចូលឆ្នាំខ្មែរ ឬរដូវកាលបុណ្យភ្ជុំបិណ្ឌម្ដងៗ ជាពិសេស គឺរដូវបុណ្យភ្ជុំបិណ្ឌ គឺប្រជាពលរដ្ឋខ្មែរតែងវេចនំអន្សមនេះ ស្ទើរគ្រប់ផ្ទះ។ យើងតែងសម្គាល់ឃើញ ប្រជាពលរដ្ឋខ្មែរវេចនំ នៅមុនថ្ងៃបុណ្យភ្ជុំ មួយឬពីរថ្ងៃ គឺគ្រប់ផ្ទះញាប់ដៃញាប់ជើង ម្នីម្នារៀបចំវេចនំដើម្បីទុកចូលរួមក្នុងឱកាសភ្ជុំបិណ្ឌ។ នំដែលយើងវេចរួមមាន ៖ នំអន្សមជ្រូក...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់ក្រុមហ៊ុន យន្តហោះក្នុងស្រុក មួយ គឺក្រុមហ៊ុន Sky Angkor Airline ឱ្យត្រៀមលក្ខណៈបើកការហោះហើរ ដឹកជញ្ជូនភ្ញៀវទេសចរ-អ្នកដំណើរឡើងវិញ ខណៈរាជរដ្ឋាភិបាលកម្ពុជា ក៏ត្រៀមប្រកាសបើកទេសចរណ៍ អន្តរជាតិឡើងវិញ នាពេលឆាប់ៗខាងមុខដែរ ប៉ុន្តែស្របតាមយន្តការ «ទេសចរណ៍សុវត្ថិភាព»។ នេះបើយោងតាមក្រសួងទេសចរណ៍។ ក្នុងឱកាស...
បរទេស៖ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃអង្គារនេះ បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការជុំវិញតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី ស្របពេលដែលបារាំងធ្វើការដោះស្រាយ ជាមួយកាធ្លាក់ចុះ បណ្ដាពីការដែលអូស្ត្រាលីលុបចោល ការបញ្ជាទិញនាវា មុជទឹកបារាំង មានទំហំទឹកប្រាក់៤០ពាន់លានដុល្លារ។ សេចក្តីថ្លែងការណ៍មួយ ពីការិយាល័យ ប្រធានាធិបតីបារាំង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មេដឹកនាំនៃប្រទេសទាំងពីរ...
ភ្នំពេញ ៖ ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូច្នេះ អាច សម្គាល់ ពាក្យ នេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ”...
បរទេស៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បាននិយាយនៅពេលថ្មីៗនេះថា នៅពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីបារាំង លោក Emmanuel Macron ជួបគ្នានៅក្នុងសប្ដាហ៍នេះ សហរដ្ឋអាមេរិកនឹងចាំបាច់ ត្រូវផ្តល់ការបកស្រាយ និងការបញ្ជាក់ឲ្យច្បាស់។ យោងតាមសេចក្តីរាយការណ៍មួយ បានឲ្យដឹងថា ថ្លែងប្រាប់អ្នកសារព័ត៌មាន...
ញូវដេលី៖ មន្រ្តីក្រសួងសុខាភិបាល សហព័ន្ធ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសឥណ្ឌា នឹងបន្តនាំចេញវ៉ាក់សាំងការពារជំងឺ COVID-19 ចាប់ពីខែតុលាតទៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការនាំចេញវ៉ាក់សាំងពីប្រទេសឥណ្ឌា ត្រូវបានបញ្ឈប់នៅខែមេសា ឆ្នាំនេះដោយសារការកើនឡើងនៃករណីកូវីដ-១៩ និងតម្រូវការក្នុងស្រុក សម្រាប់ការចាក់វ៉ាក់សាំងនៅក្នុងប្រទេស។ ការប្រកាសដើម្បីបន្តការនាំចេញនៃជំងឺកូវីដ -១៩ ត្រូវបានធ្វើឡើងដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាលសហព័ន្ធ Mansukh Mandaviya។ លោក Mansukh...