ព័ត៌មានអន្តរជាតិ

គុយបា មើលឃើញកំណើនសេដ្ឋកិច្ច ២,២ភាគរយ ក្នុងឆ្នាំ២០២១នេះ

ហាវ៉ាណា៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នៃប្រទេសគុយបាលោក Alejandro Gil កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថាសេដ្ឋកិច្ច របស់ប្រទេស នឹងទទួលបានកំណើន ប្រមាណជា២,២ភាគរយ នៅក្នុងឆ្នាំ២០២១នេះ។

លោក Gil បន្តទៀតថា បន្ទាប់ពីផលិតផលក្នុងស្រុក សរុបឬ GDP បានធ្លាក់ចុះខ្លាំង កាលពីឆ្នាំ២០២០ដល់ទៅ១០,៩ភាគរយ ក្តីប៉ុន្តែគុយបា បានចាប់់ផ្តើមស្ទុះងើបឡើងវិញ ក្នុងរយៈពេលចុងក្រោយនេះ ចេញពីបញ្ហាវិបត្តិកូវីដ និងបើទោះបីជាកំពុងប្រឈមមុខ ទៅនឹងទណ្ឌកម្មពីអាមេរិកក្តី។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាលោក Gil ក៏មានតំណែង ជាឧបនាយករដ្ឋមន្ត្រី របស់គុយបា ផងដែរហើយលោកបានអះអាងថា សេដ្ឋកិច្ចគុយបា បច្ចុប្បន្នកំពុងផ្តោត សំខាន់ទៅលើលើភារកិច្ច អាទិភាពក្នុងការប្រយុទ្ធប្រឆាំង អតិផរណា ការកសាងវិស័យថាមពល អគ្គិសនីជាតិ ប្រកបដោយនិរន្តរភាព និងជួយដល់ក្រុមពលរដ្ឋ ដែលងាយរងគ្រោះ ដោយសេដ្ឋកិច្ចបំផុត៕

ប្រែសម្រួល៖ស៊ុនលី

To Top