ព័ត៌មានអន្តរជាតិ

ក្រុមឧទ្ធាម សម្លាប់ជនស៊ីវិល អស់១៥នាក់ នៅភាគខាងលិច ប្រទេសអេត្យូពី

អាប់ឌី អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ថា ក្រុមឧទ្ទាមកងទ័ពរំដោះ Oromia (OLA) ដែលសង្ស័យថា បានសម្លាប់ជនស៊ីវិល១៥នាក់នៅក្នុងការវាយប្រហារនៅភាគខាងលិចនៃរដ្ឋ Oromia របស់ប្រទេសអេត្យូពី នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន FBC ដែលផ្សាយនៅថ្ងៃព្រហស្បតិ៍ នេះ ។

ទីភ្នាក់ងារ FBC បានរាយការណ៍ដោយដកស្រង់សម្តីរបស់លោក Hailu Adugna ប្រធានការិយាល័យទំនាក់ទំនងតំបន់ Oromia ថា ក្រុម OLA បានបង្កការខូចខាត នៅក្នុងការវាយប្រហារ ដែលខ្លួនបានធ្វើឡើង កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារនៅទីក្រុង Haro តំបន់ Kirimu woreda នៃតំបន់ Wollega ខាងកើត។

ការវាយប្រហារ របស់ក្រុម OLA នៅទីក្រុង Haro បានបណ្តាលឱ្យមនុស្ស១៥នាក់ស្លាប់ និងផ្លាស់ទីលំនៅ ប្រហែល៩៦៧ គ្រួសារ ។

ផ្ទាំងពាណិជ្ជកម្ម

មន្រ្តីរូបនេះបានប្រាប់ FBC ថា រដ្ឋបាលតំបន់បានដាក់ពង្រាយកម្លាំងសន្តិសុខបន្ថែមនៅតំបន់នោះ ហើយបច្ចុប្បន្នកំពុងខិតខំប្រឹងប្រែង ដើម្បីស្តារឡើងវិញ នូវប្រជាជនដែលផ្លាស់ទីលំនៅ ។

គួរបញ្ជាក់ថា ក្រុម OLA គឺជាក្រុមបំបែកខ្លួន របស់ក្រុមឧទ្ទាម រណសិរ្សរំដោះ Oromia (OLF) ដែលជាគណបក្សនយោបាយប្រឆាំងមួយដែលអះអាងថា បានប្រយុទ្ធដើម្បីសិទ្ធិ ជនជាតិអូរ៉ូម៉ូស ដែលមានចំនួនប្រហែល៣៥ភាគរយ នៃប្រជាជនអេត្យូពី៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top