ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI PHNOM PENH) បានរៀបចំនូវកម្មវិធីប្រចាំឆ្នាំរបស់ខ្លួន ENTREPRENEUR SQUARE លើកទី៣ តាមរយៈ សន្និសិទសហគ្រិនកសិកម្មកម្ពុជា ក្រោមប្រធានបទ “គំនិតច្នៃប្រឌិតនៃកសិកម្មសម្រាប់ការរីកចម្រើនប្រកបដោយចីរភាព” កាលពីព្រឹក ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ដោយមានអ្នកចូលរួមប្រមាណជាង ៣០០នាក់...
កំពង់ឆ្នាំង: ឈ្នះរង្វាន់ធំបំផុត $10,000 បានផ្លាស់ប្តូរជីវិតអ្នកលក់ចាប់ហួយម្នាក់ទាំងស្រុងក្នុងកំឡុងពេលលំបាកក្នុងសម័យកូវីដ 19 នេះ។ អ្នកនាង នួន ស្រីល័ក្ខ បានឈ្នះរង្វាន់ $10,000។ អ្នកនាង នួន ស្រីល័ក្ខ បាននិយាយថា “វាជារង្វាន់ធំបំផុតដែលខ្ញុំបានឈ្នះក្នុងជិវិតខ្ញុំ។” អ្នកនាង នួន ស្រីល័ក្ខ មានស្រុកកំណើតមកពីខេត្តកំពង់ឆ្នាំង មានអាយុ ៣២ឆ្នាំ...
ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានលើកឡើង ដោយអះអាងថា គ្មានការបិទខ្ទប់ រាជធានីភ្នំពេញទេ បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួន យល់ច្រលំថា «បិទខ្ទប់រាជធានីភ្នំពេញ»។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមកុំជ្រួលច្របល់! គ្មានការបិទខ្ទប់ រាជធានីភ្នំពេញទេ!»។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចស្តីពី ការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហាឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ ដែលបណ្តាលមក ពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)៕
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបិទព្រំដែន កម្ពុជា-ថៃ ជាបណ្តោះអាសន្នលើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសតែប៉ុណ្ណោះ ដើម្បីទប់ស្កាត់មេរោគកូវីដ-១៩ ប្រភេទ ដែលតា (Delita)។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប ជាបណ្ដោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង ២៣៖៤៥នាទី ថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ ដែលបណ្ដាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delita)។ យោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាស ន៍ថា«ដោយសារខេត្ត ដែលត្រូវបានបិទខ្ទប់ ភាគច្រើនមានព្រំប្រទល់ ជាប់នឹងព្រះរាជាណាចក្រថៃឡងដ៍ និងដើម្បីធានា ដល់ប្រសិទ្ធភាព នៃការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delita) ក្នុងខេត្តដែល ត្រូវបានបិទខ្ទប់ ប្រគល់ភារកិច្ចជូន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើទំនាក់ទំនងជាបន្ទាន់ជាមួយភាគីថៃ ដើម្បីបិទព្រំដែនជាបណ្តោះអាសន្នសម្រាប់អ្នកដំណើរចេញ-ចូល លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសដែលមានការអនុញ្ញាតរបស់អាជ្ញាធរមានសមត្ថកិច្ច ជាអាទិ៍ ករណីអ្នកជំងឺសង្គ្រោះបន្ទាន់»។ សម្ដេចតេជោ ក៏បានណែនាំ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការគ្នាផ្សព្វផ្សាយព័ត៌មានអំពីការអនុវត្តវិធានការបិទខ្ទប់សម្រាប់បណ្តាខេត្តកម្ពុជា ដែលមានព្រំប្រទល់ជាមួយប្រទេសថៃព្រមទាំងសម្របសម្រួលជាមួយអាជ្ញាធរ មានសមត្ថកិច្ចថៃ ដើម្បីផ្តល់ការគាំពារចាំបាច់នានាដល់ពលករខ្មែរ រស់នៅប្រទេសថៃក៏ដូចជាសម្របសម្រួល ជាមួយពលករខ្មែរ រស់នៅថៃ ដែលមានបំណងវិលត្រឡប់មកកម្ពុជាវិញ ឱ្យពន្យារពេល នៃការវិលត្រឡប់របស់ខ្លួន រហូតដល់ការបិទខ្ទប់នេះ ត្រូវបានបញ្ចប់។ ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យអភិបាលខេត្ត នៃខេត្តជាប់ព្រំប្រទល់ជាមួយថៃ ត្រូវបង្កើនកិច្ចសហការនិងការសម្របសម្រួលជាមួយបណ្តាខេត្តថៃ ដែលជាសមភាគីរបស់ខ្លួន ដើម្បីធានាដល់ការអនុវត្តនូវបណ្ដាវិធានការខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕ ដោយ៖អេង ប៊ូឆេង
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជា ឱ្យអភិបាលរាជធានី-ខេត្ត ត្រូវបង្កើនការ យកចិត្តទុកដាក់ ក្នុងការដាក់ចេញការហាមឃាត់ ឬរឹតបន្ដឹងត្រួតពិនិត្យ និងការរៀបចំរបៀបរៀបរយ និងសណ្ដាប់ធ្នាប់ នៅតាមទីកន្លែងដែលជាប្រភព ឬអាចមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ តាមសារាចររបស់ រាជរដ្ឋាភិបាល នាថ្ងៃទី២៨ ខែកក្កដា...
ភ្នំពេញ៖ កាលពីថ្ងៃសុក្រទី២៣ ខែកក្កដា ឆ្នាំ២០២១ កម្មវិធី K-POP World Festival នៅកម្ពុជាប្រចាំឆ្នាំ២០២១ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ដោយទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ យុវជនកម្ពុជា ដែលស្រលាញ់ K-POP។ នេះបើតាមស្ថានទូតកូរ៉េប្រចាំកម្ពុជា នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២១។ ព្រឹត្តិការណ៍នេះ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្មីៗនេះបានចេញសេចក្ដីសម្រេចស្ដីពីការបង្កើត ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩៕
ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ-១៩ប្រភេទ Johnson&Johnson ចំនួន ១លានដូសដែល ជាជំនួយរបស់អាមេរិក នឹងត្រូវដឹកជញ្ជូនមកដល់កម្ពុជានៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ។
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើលិខិតទៅកាន់អភិបាលរាជធានី-ខេត្ត ឲ្យពន្យារពេល នៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ដេីម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ៕