ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន នឹងដំណើរការហោះហើរឡើងវិញ ជាមួយនឹងអាហ្គានីស្ថាន

បរទេស៖ទីភ្នាក់ងារចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរ របស់ប្រទេសប៉ាគីស្ថាន PIA បានសម្រេចចិត្ត ក្នុងការដំណើរការហោះហើរ គ្រប់កម្រិតទាំងអស់ ជាមួយនឹងរដ្ឋធានីកាប៊ុល ប្រទេសអាហ្គានីស្ថានវិញ ហើយចាប់ពី ថ្ងៃចន្ទទី១៣ ខែកញ្ញា ខាងមុខ។

ប្រភពដដែល បានសរសេរទៀតថា ជើងហោះហើររបស់រដ្ឋ PIA នឹងចាប់ផ្តើមប្រតិបត្តិការ ហោះហើរឡើងវិញ សម្រាប់រដ្ឋធានីកាប៊ុល ហើយជើងហោះហើរ ដំបូងត្រូវបានគេដឹងថា នឹងចាក់ចេញពីរដ្ឋធានីអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន នៅថ្ងៃចន្ទ។

PIA ក៏បានប្រកាសដែរថា ការអនុញ្ញាតិឲ្យមានការហោះហើរ ទៅដល់រដ្ឋធានីក្រុងកាប៊ុល ត្រូវបានធ្វើឡើង ដោយអជ្ញាធរជាតិ ទទួលបន្ទុក កិច្ចការងារអាកាសចរស៊ីវិល របស់ប្រទេសអាហ្គានីស្ថាន។

គួរឲ្យដឹងដែរថា PIA ដដែលនេះធ្លាប់បាន ប្រកាសផ្អាករាល់ ជើងហោះហើរទាំងអស់ របស់ខ្លួនទៅកាន់ប្រទេសអាហ្គានីស្ថាន ជាបណ្តោះអាសន្ន កាលពីខែមុន នៅក្រោយបន្តិច នៃការចូលកាន់កាប់ ជាផ្លូវការដោយក្រុមតាលីបង់ នៅក្នុងប្រទេសអាហ្គានីស្ថាន ទាំងមូល៕

ប្រែសម្រួល៖ស៊ុនលី

To Top