ភ្នំពេញ៖ លោក វ៉ាងយី (Wang Yi) ទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានចេញមុខអះអាងថា ភាគីចិនគាំទ្រភាគីកម្ពុជា យ៉ាងពេញទំហឹង ក្នុងការប្រយុទ្ធប្រឆាំង លើជំងឺកូវីដ-១៩ និងចាត់ទុកប្រទេសកម្ពុជាជាទិសដៅអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការវ៉ាក់សាំង។នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា។ ការចេញមុខគាំទ្រ នេះធ្វើឡើងក្រោយដំណើរទស្សនកិច្ច របស់អនុរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក គឺលោកស្រី Wendy Sherman នៅកម្ពុជា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៧នាក់ និងជាសះស្បើយចំនួន ០៨នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤១នាក់ និងមានករណីជាសះស្បើយ ចំនួន២១នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីចំនួន៤៩នាក់ ដែលជាករណីឆ្លងក្នុងសហគម ២០កុម្ភៈ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១៥នាក់ ក្នុងនោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគម ២០ កុម្ភៈ ចំនួន១២នាក់ និងជាពលករទើបត្រឡប់មកពីប្រទេសថៃ ចំនួន៣នាក់ និងករណីជាសះស្បើយចំនួន ១២នាក់ ផងដែរ។
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញ ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេស អាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មេគង្គ-ឡានឆាង លើកទី៦ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៧ និងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងឆុងឈីង...
បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅក្នុងសុន្ទរកថាមួយ នៅមុនជំនួកកំពូលដ៏ចម្បង បានស្នើឲ្យមានភាពបត់បែន ការធ្វើទំនើបកម្ម និងការវិនិយោគបន្ថែមទៀត ពីបណ្ដាប្រទេស ជាសមាជិកសម្ពន្ធមិត្ត។ ការថ្លែងដ៏ច្បាស់ៗ របស់លោកនេះ ត្រូវបានគេចាត់ទុកថា ជាការថ្លែងដ៏សំខាន់ សម្រាប់ជំនួបកំពូលរបស់អង្គការណាតូនៅថ្ងៃទី១៤ ខែមិថុនា មានការចូលរួមដោយមេដឹកនាំពិភពលោក ដែលរួមបញ្ចូលទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ...
បរទេស៖សមាជិកព្រឹទ្ធសភា អាមេរិកចំនួន៣រូប នឹងធ្វើទស្សនកិច្ចកោះតៃវ៉ាន់ នៅថ្ងៃអាទិត្យនេះ ហើយនឹងជួបជាមួយ ប្រធានាធិបតីតៃវ៉ាន់ គឺលោកស្រី ត្សៃ អ៊ីងវិន ដើម្បីពិភាក្សាគ្នា អំពីបញ្ហាសន្តិសុខ និងបញ្ហាដទៃទៀត នេះបើយោងតាម សម្តីរដ្ឋាភិបាលតៃវ៉ាន់ និងស្ថានទូតក្រៅផ្លូវការ របស់អាមេរិក ក្នុងទីក្រុងតៃប៉ិ បាននិយាយនៅថ្ងៃសៅរ៍នេះ ហើយដំណើរទស្សនកិច្ចនេះ ទំនងជានឹងធ្វើឲ្យចិនខឹង។ សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសភាគច្រើន...
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកអាជីវកម្ម ការលក់ដូរក្នុងផ្សារតាកែវ បរិវេណជុំវិញផ្សារ និងការលក់ដូរតាមគេហដ្ឋានជុំវិញផ្សារទាំងអស់ ចាប់ពីម៉ោង១២៖០០ នាទីថ្ងៃត្រង់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី ។ សូមបញ្ជាក់ថា ផ្សារតាកែវ មានទីតាំងនៅក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ដែលជាទីតាំងមានអ្នកវិជ្ជមានជំងឺកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់...
បរទេស៖ ប្រទេសវៀតណាមនិងប្រទេសចិន គួរតែសហការដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺ Covid-19 លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានប្រាប់សមភាគីចិន របស់លោកគឺលោក Li Keqiang និងបានស្វែងរកការគាំទ្រ ពីចិនសម្រាប់យុទ្ធសាស្ត្រ វ៉ាក់សាំង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១...