ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយសម្ដេច ក៏គ្មានឆ្លងជំងឺកូវីដ-១៩ ដែរ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នាពេលថ្មីៗនេះ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ថ្ងៃនេះខ្ញុំបានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ បន្ទាប់ពីគ្រូពេទ្យយកសំណាកទៅពិនិត្យ...
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានពង្រីកការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ជូនដល់កម្លាំងចម្រុះយាមតាមគោលដៅបិតខ្ទប់ចំនួន២០ទីតាំង ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជាផ្នែកមួយនៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា»។ នេះជាការបរិច្ចាគបន្ថែមទៅលើអំណោយជាង២ពាន់កេស ដែលក្រុមហ៊ុនបានចែកជូនគោលដៅបិទខ្ទប់ជាង១០០ទីតាំង ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាលពីសប្តាហ៍មុន។ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន...
ភ្នំពេញ៖ នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុនសែលកាត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយដល់សហគមន៍ក្នុងការភ្ជាប់ទំនាក់ទំនងនៅក្នុងអំឡុងពេលនៃការបិទខ្ទប់ តាមរយៈការដំឡើងបណ្តាញ 4G LTE ថ្មីចំនួន 169 ទីតាំងបន្ថែមទៀតនៅក្នុងតំបន់ក្រហម និងពណ៌លឿងទុំ ចាប់តាំងពីមានការរីករាលដាលនៃជម្ងឺកូវីដនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនទូរគមនាគមន៍ ដែលជាមោទនភាពរបស់ខ្មែរ ហើយក៏ជាក្រុមហ៊ុនតែមួយគត់ដែលគ្រប់គ្រងដោយជនជាតិខ្មែរ 100% បានបញ្ចប់ការដំឡើងបណ្តាញផ្តល់សេវាក្នុងសប្តាហ៍នេះ...
ភ្នំពេញរដ្ឋបាលខេត្តកណ្ដាលនៅព្រលប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១បាន ចេញសេចក្ដីសម្រេចស្តីពីការកំណត់ជា “តំបន់ក្រហម” និង “តំបន់លឿង” ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ភ្នំពេញ៖ ខណះពេលនេះ មានករណីអគ្គីភ័យ កំពុងតែឆាបឆេះផ្សារត្រាំកក់ ខេត្តតាកែវ រថយន្តពន្លត់អគ្គិភ័យ កំពុងតែអន្តរាគមន៍ ពន្លត់អគ្គិភ័យមួយ នេះផងដែរ។
បច្ចុប្បន្នភាព មជ្ឈមណ្ឌលសិក្សាការស្អប់ខ្ពើម និងគំនិតជ្រុលនិយមនៅសកលវិទ្យាល័យក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក (Center for the study of Hate & Extremism at California State University) បានបង្ហាញថា អំពើឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការស្អប់ខ្ពើមជនជាតិអាស៊ីក្នុងប្រទេសមហាអំណាចមួយនេះ បានកើនឡើង១៦៤%នៅត្រីមាសទី១នៃឆ្នាំ២០២១នេះ ។ មជ្ឈមណ្ឌលនេះ បានចេញផ្សាយទិន្នន័យវិភាគរបស់ប៉ូលីស...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចដាក់ចេញ វិធានការចាំបាច់មួយចំនួន ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្ត។
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការរកឃើញ អ្នកជំងឺកូវីដ១៩ ចំនួន ១នាក់បន្ថែមទៀត នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ នៅភូមិគោកស្រុក ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា អ្នកវិជ្ជមានកូវីដ១៩រូបនេះ ជាអ្នកជំងឺដែលចូលសម្រាកព្យាបាល និងជាករណីមានទំនាក់ទំនងជាមួយ លោក ស៊ាន គឹមសាន ដែលវិជ្ជមានជំងឺកូវីដ-១៩...