Covid-19

ក្លាហានណាស់! ក្មេងប្រុសម្នាក់ សំពះអរគុណ ក្រុមគ្រូពេទ្យ ពេលចុះយកសំណាក ខ្លួនដោយមិនតក់ស្លុត

ភ្នំពេញ៖ រូបភាពប៉ុន្មានសន្លឹក ធ្វើឱ្យមានចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្មេងប្រុសម្នាក់ បានបង្ហាញនូវភាពក្លាហាន មិនតក់ស្លុត ពេលឃើញក្រុមគ្រូពេទ្យ ចុះទៅយកសំណាក ដោយលើកដៃសំពះ និងព្រមអោយក្រុមគ្រូពេទ្យ ពិនិត្យសំណាកយ៉ាងស្រួល។

យោងតាមហ្វេសប៊ុក ឈ្មោះ “Chomrong Somarita” បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ប្រុសពៅម៉ាក់ចេះណាស់ ក្លាហានណាស់កូន កូនស្រីធំក៍ក្លាហាន មិនយំមិនងុិកង៉ក់ អេលីតឃើញអ៊ុពេទ្យចូល មកសាធូបអ៊ុភ្លៀម អ៊ុពេទ្យអោយ ហាមាត់ ហាមាត់ភ្លៀម កុសលផលបុណ្យ ដែលខ្ញុំធ្វើរអំពើរល្អ ដែលខ្ញុំសាង សូមអោយកូនកូនខ្ញុំប្តីខ្ញុំបងបងខ្ញុំ និងរូបខ្ញុំផ្ទាល់ចៀសផុត ពីជំងឺកាចសាហាវនេះ ផងធ្លាប់តែឃើញកូន គេឥលូវមកជួប កូនខ្លួនឯង ជាម្តាយអានិតកូនខ្លោចចិត្ត 3 កុំ 3 ការពា»។

សូមបញ្ជាក់ថា នេះគ្រាន់តែជាការយកសំណាក លើកទី១ តែប៉ុណ្ណោះ ចំពោះលទ្ធផល ខាងក្រុមគ្រួសារកុមារខាងលើ កំពុងរង់ចាំ ទោះជាយ៉ាងណា សូមជូនពរពួកគាត់ ឱ្យរួចផុតពីជំងឺកូវីដ១៩ នេះផងចុះ៕

To Top