បរទេស៖ អ្នកនាំពាក្យ អង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយនៅក្នុង សន្និសីទសារព័ត៌មានមួយថា យ៉ាងហោចណាស់អ្នកកាសែត ៧១ នាក់ត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធា នៅក្នុងខែកុម្ភៈ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើង របស់លោក...
បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពរុស្ស៊ីជាច្រើននាក់ ពីបទប៉ុនប៉ង ធ្វើការជ្រៀតជ្រែក និងធ្វើឲ្យជះឥទ្ធិពល ដល់ដំណើរបោះឆ្នោត ជ្រើសរើសប្រធានាធិបតី អាមេរិក ក្នុងឆ្នាំ២០២០។ ការិយាល័យគ្រប់គ្រង ទ្រព្យសម្បត្តិបរទេស របស់ក្រសួងរតនាគារអាមេរិក បានចេញទណ្ឌកម្ម ដែលបានបញ្ជាក់ អត្តសញ្ញាណមនុស្សចំនួន១៦នាក់ និងអង្គភាពចំនួន១៦ សម្រាប់ការជ្រៀតជ្រែក ក្នុងដំណើរបោះឆ្នោត អាមេរិកឆ្នាំ២០២០។...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល លើកឡើងថា ប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោល កូវីដ-១៩ ដើម្បីចៀសផុតពីជ្រោះមរណៈ ដោយសារជំងឺដ៏ កាចសាហាវនេះ។ តាមសារលិខិត ចេញផ្សាយនាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ លោកស្រី...
ភ្នំពេញ៖ ទន្ទឹមនឹងបរិបទនៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅលើសកលលោក ក៏មានបញ្ហាក្ដៅ មួយចំនួននៅក្នុងតំបន់ផងនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចចាក់វ៉ាក់សាំងកូវីដដូសទី២ មុនថ្ងៃកំណត់ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន នៅហ្សាកាតា នាថ្ងៃទី២៤ខាងមុខ។ សូមរំលឹកបញ្ហាក្ដៅ ដែលកិច្ចប្រជុំអាស៊ានគ្រោងនឹង លើកឡើងនៅពេលនេះ គឺជាបញ្ហាវិបត្តិ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលចាប់តាំងពីយោធា បានធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី...
បាងកក៖ ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ បានកត់ត្រាការឆ្លង ជំងឺកូវីដ-១៩ទម្រង់ថ្មីចំនួន ១៩៥៤៣ករណី ដែលជាចំនួនខ្ពស់បំផុត សម្រាប់ថ្ងៃទីពីរជាប់គ្នា និងធ្វើឲ្យចំនួនអ្នកឆ្លងនៅទូទាំងប្រទេសកើនឡើងដល់ ៣៧,៤៥៣ នាក់។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ក្នុងចំនោមករណីថ្មីចំនួន ១,៥៤០ នាក់ គឺជាករណីឆ្លងក្នុងតំបន់ និង ៣ ករណីទៀតជាករណីនាំចូល នេះបើយោងតាមមជ្ឈមណ្ឌល...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ថា កូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីបន្ថែមទៀតនៃជំងឺកូវីដ-១៩ចំនួន៦៩៨នាក់ កាលពីយប់ថ្ងៃពុធ ធៀបនឹងក្នុងអំឡុង ពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើង ដល់១១២.១១៧នាក់ ។ ករណីឆ្លងជំងឺប្រចាំថ្ងៃ បានថយចុះពី៧៣១នាក់ នៅក្នុងថ្ងៃមុន ប៉ុន្តែ វានៅត្រឹមប្រមាណ៧០០នាក់ ដែលជាក្តីបារម្ភ សម្រាប់រលកទី៤...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ថា នាយកដ្ឋានសុខាភិបាលរបស់ហ្វីលីពីន បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន១១.៤២៩នាក់ ដែលនំាឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើង នៅក្នុងប្រទេសអាស៊ីអាគ្នេយ៏មួយនេះ ដល់៩០៤.២៨៥នាក់ ។ នាយកដ្ឋានសុខាភិបាល ហ្វីលីពីន បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ បានកើនឡើងដល់១៥.៥៩៤នាក់ បន្ទាប់ពីអ្នកជំងឺ១៤៨នាក់បន្ថែមទៀត បានស្លាប់ដោយសារ ជំងឺបង្កឡើងដោយវីរុស...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានរាយការណ៍កាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់៣៦១.៨៨៤នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៣.៤៥៩នាក់ ដែលត្រូវបានរាយការណ៍ឲ្យដឹងក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺថ្មីចំនួន៧៣.៥១៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១៣.៦៧៣.៥០៧នាក់ ។ សៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនជាងគេបំផុតនៅក្នុងប្រទេសប្រេស៊ីល ក៏ជារដ្ឋដែលរងគ្រោះដោយវីរុសដែលមានអ្នកឆ្លងជំងឺចំនួន២.៦៨៦.០៣១នាក់ និងមានអ្នកស្លាប់ចំនួន៨៥.៤៧៥នាក់...
បរទេស៖ មធ្យោបាយកូរ៉េខាងជើង គេចវេសពីទណ្ឌកម្ម គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់ ផលប៉ះពាល់ ពីទណ្ឌកម្មនោះទេ នេះបើយោងតាមការសិក្សាថ្មីមួយ។ លោក Kim Suk-jin ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៅវិទ្យាស្ថាន សម្រាប់ការរួបរួមជាតិ នៅក្នុងប្រទេសកូរ៉េខាងត្បូង បានមានប្រសាសន៍ ក្នុងរបាយការណ៍ថ្មីមួយថា ទីក្រុងព្យុងយ៉ាង បានបង្កើតវិធីសាស្ត្រថ្មី ដើម្បីគេចពីទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលបានដាក់លើ...
ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៥ មេសានេះបានប្រកាស ពីការរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ២ នាក់ នៅល្ងាចថ្ងៃទី១៤ ខែមេសា។ រដ្ឋបាលខេត្តក្រចេះ អំពាវនាវ ដល់បងប្អូនណា ដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺ សូមប្រញាប់ជួបក្រុមមន្ត្រីជំនាញ ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាកធ្វើតេស្ត។ សូមបងប្អូនអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន...