បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃចន្ទនេះ បានឲ្យដឹងថាកញ្ចប់ដំបូង នៃវ៉ាក់សាំង Pfizer បានធ្វើដំណើរមកដល់ទីក្រុង Johannesburgរបស់ប្រទេស
អាហ្វ្រិកខាងត្បូង ហើយកាលពីពាក់កណ្តាលយប់ ថ្ងៃអាទិត្យយប់មិញនេះ។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Zwei Mkhize នៅព្រឹកថ្ងៃចន្ទនេះតាមរយៈបណ្តាញសង្គមបានបន្តទៀតថាវ៉ាក់សាំងដែល
មានចំនួនប្រមាណជា ៣២៥ ២៦០ដូសគឺជាវ៉ាក់សាំងដែលទាមទារអាកាសធាតុត្រជាក់ខ្លាំង។
លោក Mkhize បានបញ្ជាក់ទៀតថាកញ្ចប់វ៉ាក់សាំងដដែលនេះក្នុងចំនួនដូចគ្នាក៏នឹងត្រូវធ្វើដំណើរមកដល់ប្រទេសជារៀងរាល់សប្តាហ៍តាមផែនការរហូតដល់ពេលដែលអាហ្វ្រិក
ខាងត្បុងនឹងទទួលបានសរុប១,៣លានដូសតាមបញ្ជាការទិញ។
គួរឲ្យដឹងដែរថាកន្លងមកក្រុមអ្នកមន្ត្រីធ្វើការជួរមុខរបស់ខ្លួនបានទទួលវ៉ាក់សាំង Johnson and Johnson ហើយតួលេខសរុបមានប្រមាណជា ៣១៨ ០០០នាក់មកហើយ៕
ប្រែសម្រួល៖ស៊ុនលី
