ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅឥណ្ឌា កើនឡើងដល់ជិត ២២ម៉ឺននាក់ហើយ

ញូវដេលី៖ រដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ចំនួន ២១៨,០០០ នាក់កាលពីថ្ងៃច័ន្ទ ខណៈប្រទេសនេះ មានជំងឺឆ្លងថ្មីដ៏ច្រើន លើសលុប ជារៀងរាល់ថ្ងៃ។

ក្រសួងសុខាភិបាល និងសុខមាលភាពគ្រួសារ របស់ប្រទេសឥណ្ឌា បានរាយការណ៍ថា ប្រទេសឥណ្ឌា បានរាយការណ៍ថា មានអ្នកស្លាប់ថ្មី ៣,៤១៧ នាក់ក្នុងរយៈពេល ២៤ ម៉ោង ដែលចំនួនអ្នកស្លាប់សរុបដល់ ២១៨.៩៥៩ នាក់គិតត្រឹមថ្ងៃច័ន្ទ។

ចំនួនអ្នកស្លាប់នៅក្នុងប្រទេសនេះ គឺខ្ពស់ជាងគេលំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល លើសពីម៉ិចស៊ិកូមានចំនួន ២១៧,២៣៣ នាក់ នេះបើយោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ Johns Hopkins ។

យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថាជាមួយនឹងករណីឆ្លងថ្មីចំនួន ៣៦៨,១៤៧ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកប្រទេសឥណ្ឌាបានបញ្ជាក់ថា មានចំនួន ១៩,៩២៥,៦០៤ ករណីសរុប។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ការរីករាលដាលនៃវីរុសថ្មីចំនួនពីរនៅក្នុងប្រទេស បានបង្កើនការកើនឡើងក្នុងករណីឆ្លង។ដោយសារការកើនឡើងនេះបណ្តាលឱ្យកង្វះគ្រែមន្ទីរពេទ្យ ថ្នាំ និងអុកស៊ីសែន វេជ្ជសាស្ត្រ ហើយអ្នកជំងឺជាច្រើនមិនអាចទទួលបានការថែទាំត្រឹមត្រូវនៅមន្ទីរពេទ្យនោះទេ៕

ដោយ ឈូក បូរ៉ា

To Top