ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអះអាងថា ប្របើអ្នកធ្វើដំណើរ នៅលើនាវាយក្ស មានផ្ទុកវីរុសកូរ៉ូណា ក៏សម្តេចឲ្យចូលចតដែរ គឺមិនទុកឲ្យនៅកណ្តោតកណ្តែង ក្នុងមហាសាគរទេ ព្រោះជាអំពើមនុស្សធម៌ ។ ម្យ៉ាងយកពួកគេ មកព្យាបាល នៅកម្ពុជាផងដែរ ។
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កំពុងទទួលស្វាគមន៍អ្នកដំណេីរតាម នាវាទេសចរយក្ស ចតនៅព្រះសីហនុ មុនផ្ទេរតាមយន្តហោះ ទៅប្រទេសវិញ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ៕
បរទេស៖ ក្រសួងការពារជាតិ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានប្រកាសថា ក្រុមហ៊ុនការពារជាតិ Lockheed Martin ទើបទទួលបានកំណែប្រែ កុងត្រាថ្មីមួយ មានទំហំទឹកប្រាក់៦៧,៧លានដុល្លារ ដើម្បីធ្វើទំនើបកម្ម យន្តហោះចម្បាំង F-16 ឲ្យរដ្ឋាភិបាលសិង្ហបុរី។ កិច្ចព្រមព្រៀងថ្មី ធ្វើការកែប្រែកុងត្រា ដែលផ្តល់ឲ្យកាលពី ឆ្នាំ២០១៥ ជាមួយនឹងជម្រើសផ្សេងៗ ប្រសិនបើអនុវត្តនោះ...
ភ្នំពេញ៖ នាវាទេសចរណ៍ Westerndam ដែលផ្ទុកអ្នកដំណើរ ទាំង១៤៥៥នាក់ ត្រូវបានគេរាយការណ៍ថា មានជនជាតិអាមេរិកាំង ៦៥១នាក់ ក្នុងនោះមានស្រ្តីចំនួន៣០៧នាក់។ តាមតួលេខផ្លូវការមួយដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន ឱ្យដឹងថា ជនជាតិអាមេរិកាំង ចំនួន៦៥១ នាក់ ដែលជាចំនួនច្រើនជាងគេ ក្នុងចំណោម បណ្តាភ្ញៀវសរុបទាំងអស់ ដែលមានចំនួន៤១ប្រទេស។ ជនជាតិ កាណាដា ឈរនៅលំដាប់ទី២ ដែលមានចំនួន២៧១...
ភ្នំពេញ៖ មិនថាធ្វើអ្វី ឬទៅណាមកណា ការលាងសម្អាតដៃ មុនប៉ះកាន់អាហារ ឬខ្លួនប្រាណ មុខមាត់របស់អ្នក គឺជារឿងដែលមនុស្សគ្រប់រូបត្តូវអនុវត្តន៍ជាប្រចាំ មិនថាក្មេង ឬចាស់ ចាំបាច់ត្រូវតែការពារ ហើយសកម្មភាពដ៏សាមញ្ញនេះអាចការពារអ្នកពីជំងឺផ្សេងៗ ម្យ៉ាងវិញទៀត បច្ចុប្បន្នពិភពលោក កំពុងផ្ទុះឡើងវីរុសថ្មី កូរ៉ូណា ដែលក្រសួងសុខាភិបាល ប្រកាស ឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ត្រូវលាងសម្អាតដៃជាប្រចាំ ក្រោយពេលប៉ះកាន់...
ភ្នំពេញ៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានអនុញ្ញាតិឱ្យនាវា Westerdam ចូលសំចតនៅកំពង់ផែខេត្តព្រះសីហនុ។ តាមបណ្តាញ ទំនាក់ទំនងសង្គមធ្វីតធឺលោក Tedros ឱ្យដឹងថា “ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ បំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោក Patrck Murphy បានធ្វើការណែនាំពលរដ្ឋរបស់ខ្លួន តាមដានលើ Twitter ពាក់ព័ន្ធនឹងអ្នកដំណើរជនអាមេរិកាំង នៅលើនាវា Westerdam ។ លោកទូត បានសរសេរបណ្តាញទំនាក់ទំនងសង្គមធ្វីតធឺ ឱ្យដឹងថា “សំរាប់បច្ចុប្បន្នភាពព័ត៌មាននានាពាក់ព័ន្ធនឹងពលរដ្ឋអាមេរិកាំង លើនាវា Westerdam សូមតាមគណនីធ្វីតធឺផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា”។
បរទេស៖ ការិយាល័យទទួលបន្ទុក សម្របសម្រួល កិច្ចការមនុស្សធម៌ របស់អង្គការ សហប្រជាជាតិ បានចេញរបាយការណ៍ មូលនិធិមួយថា ប្រជាជនកូរ៉េខាងជើង ជាង៤០ភាគរយ កំពុងតែត្រូវការជាខ្លាំង នូវជំនួយមនុស្សធម៌ ដោយរួមបញ្ចូលទាំងការ ផ្គត់ផ្គត់ចំណីអាហារ និងអាហារបំប៉ន និងការធ្វើឲ្យប្រសើរឡើង នូវការចូល ទៅទទួលបានសេវា មូលដ្ឋាននានា ដូចជាសេវាសុខាភិបាល ទឹកស្អាត និងអនាម័យ។...
ភ្នំពេញ៖ នាវាដឹកភ្ញៀវទេសរចរ Westerdam កំពុងធ្វើដំណើរមកកាន់ កំពង់ផែ ខេត្តព្រះសីហនុ បានព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីទទួលបានការអនុញ្ញាតិ ឱ្យចូលចត។ នេះតាមការផ្សាយ របស់ទូរទស្សន៍BTV ។
ភ្នំពេញ៖ ឥឡូវនេះ នាវាទេសចរណ៍ Westerdam កំពុងធ្វើដំណើរឆ្ពោះទៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា ជាទីដែលដំណើរកម្សាន្ត នាពេលបច្ចុប្បន្ននឹងត្រូវបញ្ចប់។ យើងនឹងមក ដល់នៅម៉ោង ៧ នាទីព្រឹកម៉ោង ក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍ទី ១៣ ខែកុម្ភៈ ហើយយើងនឹងស្នាក់នៅក្នុងកំពង់ផែរយៈពេលជាច្រើនថ្ងៃ ដើម្បីឱ្យអ្នកទេសចរ អ្នកចុះពីលើកប៉ាល់ ហើយភ្ញៀវនឹងអាច ទៅច្រាំងដើរកំសាន្ត។ រាល់ការយល់ព្រមទាំងអស់ ត្រូវបានទទួល...