ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដី សម្រេចផ្អាកជាបណ្តោះអាសន្ន «ផ្សារកំពង់ស្ពឺ» ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី១២ កក្កដា រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។
ភ្នំពេញ៖រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣១នាក់បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពត មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២ ៤០៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន១ ២៤៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១...
បច្ចុប្បន្នភាពក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងនៅតំបន់អាស៊ី បានលើកឡើងថា ក្នុងរយៈពេលប្រហែល៥សប្តាហ៍កន្លងមកនេះ ករណីឆ្លងរាលដាលវីរុសCovid-19នៅតាមបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន បានហក់ឡើងខ្ពស់ជាបន្តបន្ទាប់ ដែលនាំអោយមានក្តីបារម្ភកាន់តែខ្លាំងពីផលប៉ះពាល់ផ្នែកសុខភាព និងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ។ ក្រុមអ្នកជំនាញដដែលបានបន្តថា ប្រទេស៥ក្នុងចំណោម ប្រទេសជាសមាជិកអាស៊ានទាំង១០ គឺមានប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ និងសហភាពមីយ៉ានម៉ា ជាប្រទេសដែលកំពុងប្រឈមមុខនឹងកំណើនឆ្លងវីរុសCovid-19ប្រចាំថ្ងៃក្នុងកម្រិតខ្ពស់ លាយឡំដោយការឆ្លងរាលដាលវីរុស Covid-19 បម្លែងខ្លួនថ្មីប្រទេស...
បរទេស៖ ប្រទេសថៃ នៅថ្ងៃចន្ទនេះ បានប្រកាសដាក់រឹតបន្តឹង ច្បាប់គ្រប់គ្រងវិរុសឆ្លងយ៉ាងតានតឹងបំផុតមិនធ្លាប់មានអស់រយៈ ពេលជាង១ឆ្នាំ ចុងក្រោយនេះទៅក្នុងតំបន់ជុំវិញក្រុងបាងកកនិងខេត្តមួយចំនួនទៀតដើម្បី អាចទប់ស្កាត់ការរីករាលដាល នៃវិរុសកូវីដសាជាថ្មី។ អជ្ញាធរបានធ្វើការប្រកាសអំពាវនាវឲ្យពលរដ្ឋក្នុង ក្រុងបាងកកព្រមទាំងនៅក្បែរខាងក្រុងបាងកកដើម្បីឲ្យពួកគេចាប់ផ្តើមធ្វើការងារ ពីចំងាយឬពីផ្ទះជំនួសវិញហើយ ក៏បានរៀបចំកន្លែងត្រួតពិនិត្យ ចំនួន១៤៥ ផងដែរនៅក្នុងខេត្តដែលកំពុងទទួល រងនូវការកម្រិតប្រកាស អាសន្នចំនួន១០ដែលក្នុងនោះមាន៨៨ កន្លែងនៅ ក្នុងរដ្ឋធានីក្រុងបាងកក។ ការរឹតបន្តឹងមួយនេះនឹងត្រូវធ្វើឡើងក្នុងរយៈពេល២ សប្តាហ៍ក្នុងគោលបំណងសំខាន់ទប់ស្កាត់និងបន្ថយល្បឿននៃការរីករាលដាលវិរុសកូវីដ ហើយជាពិសេសអជ្ញាធរក៏...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញកំពុងដាក់ដំណើរការនីតិវិធីឲ្យអ្នកជំងឺកូវីដ១៩កម្រិតស្រាល ឬគ្មានរោគសញ្ញាព្យាបាលនៅតាមផ្ទះ ខណៈកុមារតូចៗមិនត្រូវបានអនុញ្ញាតឲ្យព្យាបាលនៅផ្ទះនោះទេ។ ការមិនអនុញ្ញាតឲ្យព្យាបាលនៅផ្ទះនេះ ព្រោះក្មេងតូចៗបានចាប់ចូលជាប្រភេទអ្នកជំងឺដែលត្រូវការថែទាំងដិតដល់ និងមានហានិភ័យ។ នេះបើតាមការឲ្យដឹងពីលោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលក្នុងសន្និសីទសារព័ត៌មាន ស្ដីពីគោលបំណងផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១...
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងកាលពីរាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ថា ម៉ាឡេស៊ី បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩បន្ថែមទៀតចំនួន៩.១០៥នាក់ ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអាទិត្យដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៨៣៦.២៩៦នាក់ ។ លោក Noor Hisham Abdullah អគ្គនាយកក្រសួងសុខាភិបាល បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយថា ១៨នាក់ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីនេះ គឺជាអ្នកនាំចូលពីខាងក្រៅ និង៩.០៨នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ ។ អ្នកស្លាប់បន្ថែមទៀតចំនួន៩១នាក់ត្រូវបានគេរាយការណ៍ឲ្យដឹង...
បាងកក៖ ក្រសួងសុខាភិបាលប្រទេសថៃ បាននិយាយឲ្យដឹងថា បុគ្គលិកពេទ្យជាង ៦០០ នាក់ដែលបានទទួលវ៉ាក់សាំង Sinovac របស់ចិនចំនួន ២ ដូស បានឆ្លងជំងឺកូវីដ-១៩ ខណៈអាជ្ញាធរមានបំណងផ្តល់កម្រិតថ្នាំបន្ថែម ដើម្បីបង្កើនភាពស៊ាំ។ ទិន្នន័យរបស់ក្រសួងសុខាភិបាលពីខែមេសា ដល់ខែកក្កដា បានបង្ហាញថា ក្នុងចំណោមបុគ្គលិកពេទ្យ ៦៧៧,៣៤៨ នាក់ ដែលបានទទួលវ៉ាក់សាំង Sinovac ចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមាន កូវីដ ១៩ ចំនួន៦២នាក់ថ្មី និងមានករណី ជាសះស្បេីយចំនួន៣៥នាក់ និងស្លាប់ចំនួន ២នាក់។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថាក្នុងចំណោមអ្នកវិជ្ជមាន ទាំង៦២នាក់នោះរួមមាន៖ ក្រុងកំពង់ចាម៨នាក់ ស្រុកកំពង់សៀម៨នាក់ ស្រុកជើងព្រៃ៣នាក់ ស្រុកព្រៃឈរ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីថ្មីដែលបង្ក ដោយវីរុសកូរ៉ូណា ចំនួន១.១០០នាក់ គិតត្រឹមថ្ងៃអាទិត្យ ។ ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការោគរោគកូរ៉េ (KDCA)បានឲ្យដឹងនៅថ្ងៃចន្ទនេះ ខណៈដែលប្រទេសចាត់វិធានការទប់ស្កាត់ នឹងវីរុសកូរ៉ូណា ដែលចូលជាធរមាន សម្រាប់ក្រុងសេអ៊ូល...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៣០នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ មកពីខេត្តកណ្តាល ៣នាក់ និងមកពីខេត្តស្វាយរៀង ៥នាក់ និងមានករណីស្លាប់ម្នាក់ ថ្ងៃទី ១១ខែកក្កដា ឆ្នាំ២០២១។ ក្នុងនោះរួមមាន៖ ១- ក្រុងព្រៃវែង...