Covid-19

ថៃបង្កើនគោលការណ៍ កូវីដ កាន់តែតឹងរឺង បំផុតជុំវិញក្រុងបាងកក

បរទេស៖ ប្រទេសថៃ នៅថ្ងៃចន្ទនេះ បានប្រកាសដាក់រឹតបន្តឹង ច្បាប់គ្រប់គ្រងវិរុសឆ្លងយ៉ាងតានតឹងបំផុតមិនធ្លាប់មានអស់រយៈ ពេលជាង១ឆ្នាំ ចុងក្រោយនេះទៅក្នុងតំបន់ជុំវិញក្រុងបាងកកនិងខេត្តមួយចំនួនទៀតដើម្បី អាចទប់ស្កាត់ការរីករាលដាល នៃវិរុសកូវីដសាជាថ្មី។

អជ្ញាធរបានធ្វើការប្រកាសអំពាវនាវឲ្យពលរដ្ឋក្នុង ក្រុងបាងកកព្រមទាំងនៅក្បែរខាងក្រុងបាងកកដើម្បីឲ្យពួកគេចាប់ផ្តើមធ្វើការងារ ពីចំងាយឬពីផ្ទះជំនួសវិញហើយ ក៏បានរៀបចំកន្លែងត្រួតពិនិត្យ ចំនួន១៤៥ ផងដែរនៅក្នុងខេត្តដែលកំពុងទទួល រងនូវការកម្រិតប្រកាស អាសន្នចំនួន១០ដែលក្នុងនោះមាន៨៨ កន្លែងនៅ ក្នុងរដ្ឋធានីក្រុងបាងកក។

ការរឹតបន្តឹងមួយនេះនឹងត្រូវធ្វើឡើងក្នុងរយៈពេល២ សប្តាហ៍ក្នុងគោលបំណងសំខាន់ទប់ស្កាត់និងបន្ថយល្បឿននៃការរីករាលដាលវិរុសកូវីដ ហើយជាពិសេសអជ្ញាធរក៏ នឹងប្រកាសបិទមិនឲ្យមានការជួបជុំ គ្នាលើសពី៥នាក់ ផងដែរក្នុងអំឡុងពេលនេះ។

គួរឲ្យដឹងដែរថាគិតត្រឹមថ្ងៃចន្ទនេះ ចំនួនអ្នកឆ្លងថ្មីគឺមានរហូតទៅដល់៨៦៥៦នាក់ និងស្លាប់៨០ នាក់ ដែលធ្វើឲ្យចំនួននៃអ្នកបាត់បង់ជីវិត សុរបបានកើនឡើងទៅដល់២៧៩១នាក់ មកហើយ៕

ប្រែសម្រួល៖ស៊ុនលី


បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top