ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦០នាក់ថ្មី ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៥៣នាក់ និងជាពលករមកពីប្រទេសថៃចំនួន៧នាក់ និងមានករណីជាសះស្បើយ ចំនួន៥នាក់ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២៨៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៦៣៥នាក់...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រារព្ធធ្វើព្រឹត្តិការណ៍ទី៤កក្កដា នៅសេតវិមាន ដើម្បីជាការអបអរសាទរ ចំពោះសមិទ្ធផលជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូរ៉ូណា ទន្ទឹមនឹងការរំឭកដល់ជីវិតដែលបាន បាត់បង់ដោយសារជម្ងឺដ៏សាហាវនេះ។ បុគ្គលិកសំខាន់ៗ និងគ្រសារយោធាប្រមាណ ១.០០០នាក់ ត្រូវបានទទួលដោយលោកប្រធានាធិបតី និងស្ត្រីទីមួយអាមេរិក លោកស្រី Jill Biden នៅទីលានខាងត្បូងនៃសេតវិមាន កាលពីថ្ងៃអាទិត្យ...
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាមចំនួន ១លានដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីមិត្តចិន បានដឹកមកដល់កម្ពុជាទៀតហើយ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីយកចាក់ជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំង ជាង១២លាន ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ-១៩ ដែលទទួលបាន...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក ខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៨៥នាក់ថ្មី ក្នុងនោះ (១០ករណី សហគមន៍ និង៧៥ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន ១៥នាក់ បន្ថែមទៀត នៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៥...
ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៣នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន១៤នាក់ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ថ្មីចំនួន១៤៤នាក់ ជាសះស្បើយ អ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ចំនួន២៥នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩៤ នាក់ ខណៈមានករណីជាសះស្បើយចំនួន ១៣២ នាក់ និងស្លាប់ម្នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន កូវីដ១៩ចំនួន៥០នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៤៤នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃចំនួន៦នាក់ និងមានករណីជាសះស្បើយចំនួន១៨នាក់ និងស្លាប់២នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុនចំនួន១២២៦នាក់...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ថា តួលេខផ្លូវការមួយបានប្រកាសកាលពីថ្ងៃអាទិត្យថា ចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២៤.២៤៨នាក់ គិតក្នុងរយៈពេល២៤ម៉ោង ចុងក្រោយមកនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើងដល់ ៤.៩០៣.៤៣៤នាក់ ។ ចក្រភពអង់គ្លេស ក៏បានកត់ត្រាអំពីអ្នកស្លាប់បន្ថែមទៀតដោយវីរុសកូរ៉ូណា ចំនួន១៥នាក់ ។ សរុបចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨៩៦នាក់ទៀត ជាសះស្បើយចំនួន៦៤៦នាក់ និងស្លាប់ចំនួន២៨នាក់។ ក្នុងនោះករណីឆ្លងចូលសហគមន៍ចំនួន៦៨៦នាក់ និងអ្នកដំណើរពីបរទេសចំនួន២២១០នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៥៥១៨៧នាក់អ្នកជាសះស្បើយចំនួន៤៧៣៨៦នាក់ និងអ្នកស្លាប់ចំនួន៧៤៨នាក់៕