ភ្នំពេញ៖ លោក វ៊ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន៨៥នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត ឱ្យត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ក្រោយព្យាបាលជាសះស្បើយ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វ៊ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសរសេរយ៉ាងដូច្នេះថា «សូមអបអរសាទរជាមួយ អ្នកខេត្តកំពង់ស្ពឺ!!...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានស្នើដល់កងកម្លាំងប្រចាំការ នៅតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវសហការល្អជាមួយភាគីថៃ ធ្វើឲ្យព្រំដែនមានសន្តិភាព និងការអភិវឌ្ឍ។ ក្នុងពិធីប្រជុំបូកសរុបលទ្ធផល យោធាសន្តិសុខខែឧសភា ផ្សព្វផ្សាយផែនការខែមិថុនា និងបំពាក់ឋានន្តរស័ក្តិជូនយោធិន របួសពិការនៅយោធភូមិភាគទី៥នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ឯក សំអូន...
តេអេរ៉ង់៖ រដ្ឋមន្រ្តីសុខាភិបាលអ៊ីរ៉ង់លោក Saeed Namaki បានប្រកាសពីការប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងក្នុងស្រុក សម្រាប់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក Namaki បានឲ្យដឹងនៅក្នុងសន្និសីទមួយនៅកណ្តាលទីក្រុង Arak ថាការប្រើប្រាស់វ៉ាក់សាំង COVIran Barakat ជាបន្ទាន់ ដែលផ្តល់ហិរញ្ញប្បទានដោយមូលនិធិ Barakat ត្រូវបានអនុញ្ញាត។ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថាវ៉ាក់សាំង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤៩៥នាក់ទៀត ខណៈជាសះស្បើយចំនួន៦០៤នាក់ និងស្លាប់១៣នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៣៩៤៦៤នាក់អ្នកជាសះស្បើយចំនួន៣៣៥៧១នាក់ និងអ្នកស្លាប់ចំនួន៣៦១នាក់៕
ហាណូយ៖ យោងតាមក្រសួងសុខាភិបាលវៀតណាមបានរាយការណ៍ថា ប្រទេសវៀតណាមបានរាយការណ៍ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២៧២ ករណី រួមមានការឆ្លងក្នុងស្រុកចំនួន ២៦៦ករណី និងករណីនាំចូលចំនួន ៦ ករណីដែលករណីឆ្លងសរុបកើនឡើងដល់ចំនួន ១០ ៨១០ករណី ។ ក្នុងចំណោមករណីសហគមន៍ ២៣៦ករណី ត្រូវបានគេរាយការណ៍នៅក្នុងកន្លែងដាក់ដាច់ដោយឡែក ឬតំបន់ចាក់សោ។ បើនិយាយអំពីតំបន់នានាចំនួន ១២១ករណី ត្រូវបានរកឃើញនៅភាគខាងជើងនៃខេត្ត Bac...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានជំរុញឱ្យប្រទេសនានា ដើម្បីបិទគម្លាតថវិកាចំនួន ១៦ ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើនល្បឿនឧបករណ៍ការពារជំងឺកូវីដ-១៩ (ACT) ដែលមានគោលបំណងពន្លឿនការអភិវឌ្ឍន៍ផលិតកម្ម និងការទទួលបាននូវសិទ្ធិទទួលបាននូវឧបករណ៍ធ្វើតេស្ដរកជំងឺកូវីដ-១៩ ការធ្វើតេស្ត ការព្យាបាល និងការចាក់វ៉ាក់សាំង មិនត្រូវបានឆ្លើយតបដោយអ្នកចូលរួមក្នុងកិច្ចប្រជុំកំពូល G7 លើកទី ៤៧ នៅចក្រភពអង់គ្លេសនោះឡើយ។ លោក Bruce Aylward...
បរទេស៖ មេដឹកនាំនៃក្រុមប្រទេស G7 បានចេញនូវសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដោយប្តេជ្ញាផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន ១ពាន់លានដូស នៅទូទាំងពិភពលោក និងស្នើឲ្យមានការស៊ើបអង្កេតជាថ្មី ចំពោះប្រភពនៃមេរោគកូរ៉ូណា។ ក្រុមប្រទេស G7 បាននិយាយថា ពួកគេនឹងផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន ១ពាន់លានដូស នៅឆ្នាំក្រោយនេះ ហើយនឹងធ្វើការងារជាមួយវិស័យឯកជន G20 និងប្រទេសដទៃទៀត ដើម្បីបង្កើនការចូលរួមចំណែក បរិច្ចាគនៅក្នុងពេលប៉ុន្មានខែខាងមុខនេះ។ តាមសេចក្តីរាយការណ៍...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១១នាក់ ក្នុងនោះអ្នកពាក់ព័ន្ធ ជាមួយព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៦នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន៥នាក់ និងមានករណីជាសះស្បើយ ចំនួន ៣៧នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣២នាក់ និងជាសះស្បើយចំនួន ០១នាក់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៤៥៤នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៣៥នាក់(១៧នាក់មកពីថៃ) និងជាសះស្បើយ ចំនួន៤នាក់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៩៤នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១១៧នាក់ ស្លាប់៣នាក់ និង៣៧៤នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក...