ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៦៥០នាក់ ខណៈមានអ្នកជាសះស្បើយ ៧៣៩នាក់ និងមានអ្នកស្លាប់៤នាក់ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ចំនួន ១៧ ៦២១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុប៦ ៨៤៣នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញឈ្មោះអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៥នាក់ទៀត ជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ-១៩ ដែលទើបរកឃើញលទ្ធផលវិជ្ជមាន ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ។
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពី ពីការបិទខ្ទប់ជាបណ្តោះអាសន្ន ភូមិសេដាសែនជ័យ និងភូមិតាកែវ ឃុំសេដា ស្រុកតំបែរ ត្រូវបានរដ្ឋបាលខេត្ត ចាប់ពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ តទៅ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋផ្សេងទៀត កុំធ្វើដំណើរទៅភូមិទាំង២នេះ បើគ្នានការចាំបាច់ រហូតដល់មានការជូនដំណឹងជាថ្មី។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ បានសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ០៣នាក់ក្នុងនោះ៖ បុរសជនជាតិខ្មែរ អាយុ ៥០ឆ្នាំ និងប្រពន្ធអាយុ ៥៦ឆ្នាំ រស់នៅស្រុកចំការលើ និងស្ត្រីអាយុ ៦៧ឆ្នាំឆ្នាំ រស់នៅស្រុកកោះសូទិន ក្នុងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ។
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារម្សិលមិញនេះ បានកំណត់គោលដៅនៃ ការទទួលបានប្រជាជនចំនួន ៧០ ភាគរយនៃចំនួនប្រជាជន ពេញវ័យរបស់ប្រទេសដើម្បី ទទួលបានវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ យ៉ាងតិចមួយដងនៅត្រឹមថ្ងៃទី៤ ខែកក្កដា។ សុន្ទរកថានៅសេតវិមានបានឲ្យដឹងថា លោកក៏ចង់ឲ្យមនុស្សពេញវ័យ ១៦០លាននាក់ចាក់វ៉ាក់សាំងការពារខ្លួន ដោយទិវាឯករាជ្យផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមមជ្ឈមណ្ឌលការពារ និងបង្កាជំងឺអាមេរិក (CDC)...
បរទេស៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល របស់ប្រទេសបារាំងលោក Olivier Veran នៅថ្ងៃអង្គារនេះបានប្រកាសថា ប្រទេសបារាំងនឹងអាចធ្វើការបោះបង់ចោល កាតព្វកិច្ចក្នុងការពាក់ម៉ាស់នៅក្រៅផ្ទះបានយ៉ាងឆាប់បំផុតនៅរដូវក្តៅខាងមុខនេះ ប្រសិនបើល្បឿននៃការចាក់វ៉ាកសាំង បច្ចុប្បន្នត្រូវបានពន្លឿន ។ រដ្ឋមន្ត្រីរូបនេះដដែលបានបន្តទៀតថា នៅពេលដែលពលរដ្ឋរបស់យើង ទទួលបានវ៉ាក់សាំងគ្រប់គ្នា ហើយនោះមានន័យថា យើងអាចដកកងកម្លាំងរក្សាសន្តិសុខ ចេញពីតំបន់សាធារណៈនានាផងដែរ។ គួរឲ្យដឹងដែរថា មកដល់ពេលនេះពលរដ្ឋបារាំងច្រើនជាង ១៦លាននាក់ ហើយដែលទទួលបានវ៉ាក់សាំង លើកដំបូងហើយប្រមាណជា...
ភ្នំពេញ៖រយៈពេល៥ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៅរាជធានីភ្នំពេញ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ បានចំនួន ១៩៦,០៦៦នាក់ (នារី ១០២,៣៣៨នាក់)។ នេះបើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ឈុំ សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិ ។ ដោយឡែកក្នុងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហមចំនួន ៤៨,៨៤៨នាក់ ក្នុងនោះមាននារី ២៥,៣៨១នាក់ផងដែរ។តាមផែនការ...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី បន្ថែម ៦នាក់ សរុប៧នាក់ ជាករណីពាក់ព័ន្ធនឹង ៣នាក់ វិជ្ជមាន នៅភូមិដកពោធិ៍។
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវីជ្ជាជីវៈ បានដាស់តឿន ទៅដល់ម្ចាស់រោងចក្រទាំងអស់ កុំធ្វើឱ្យការផ្តើមសកម្មភាព អាជីវកម្មឡើងវិញនេះ ទៅជាឱកាស ធ្វើឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងរោងចក្ររបស់ខ្លួន ហើយដែលនឹងនាំឱ្យ មានការបិទរោងចក្រនោះឡើង វិញដោយ រដ្ឋបាលរាជធានី ឬខេត្ត។ ការដាស់តឿននេះធ្វើឡើងក្រោយ រដ្ឋបាលសាលារាជធានីភ្នំពេញ និងខេត្តកណ្ដាលរោងចក្រវិស័យកាត់ដេរ ដែលស្ថិតនៅតំបន់លឿង គឺអាចផ្តើមសកម្មភាព...
ភ្នំពេញ៖នៅរសៀលថ្ងៃពុធ ទី៥ ខែឧសភា ឆ្នាំ២០២១ លោក ណុប ដារ៉ា អភិបាលរង ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កក្នុងខេត្តបាត់ដំបង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ លោក ណុប ដារ៉ា បានណែនាំដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុក និងកងកម្លាំងគ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់បំពេញការងារ ជាពិសេសត្រូវពង្រឹងការអនុវត្តវិធានសុខាភិបាល និងវិធានការនានាប្រឆាំងនឹងកូវីដ-១៩។ ក្នុងនោះដែរ...