មានីល៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធបតីនៃ ប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទ បានសម្រេចចិត្តក្នុងការចាក់វ់ាក់សាំង ដូសដំបូងរបស់លោកហើយជាមួយ នឹងវ៉ាក់សាំងប្រទេសចិនដែលមានឈ្មោះថា Sinopharm។ លោក Rodrigo Duterte ដែលមានវ័យ៧៦ឆ្នាំ ទៅហើយនោះបានសម្រេចចិត្ត ក្នុងការចាក់វ៉ាក់សាំងរបស់ចិន ក៏ដោយសារតែលោកមានបំណង សម្រាប់ការពារខ្លួនពីកូវីដផងនិងជាពិសេសដើម្បីលើកទឹកចិត្ត ដល់ពលរដ្ឋហ្វីលីពីនទាំងអស់ ឲ្យទទួលយកការចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្តឲ្យបានកាន់តែច្រើនឡើងផង។ គួរឲ្យដឹងដែរថា យោងតាមការស្ទាបស្ទង់មួយដោយ...
ភ្នំពេញ ៖ ក្មេងប្រុសអាយុប្រហែល៣ឆ្នាំដែលជា សះស្បើយពីជំងឺកូវីដ១៩បានធ្វើឲ្យមានការចាប់ អារម្មណ៍ខ្លាំងពីសាធារណជននោះ គឺរូបគេឆ្លងតែម្នាក់ឯងប៉ុណ្ណោះ ខណៈឪពុក-ម្តាយមិនបានឆ្លងជំងឺ នោះទេ។ រូបភាព២សន្លឹករបស់ក្មេងប្រុសនេះ បានចាប់អារម្មណ៍ខ្លាំងក្រោយដើរចេញមកពីមណ្ឌលព្យាបាលជំងឺកូវីដ១៩។ តាមការឲ្យដឹងពីឪពុក របស់ក្មេងប្រុស បានបញ្ជាក់ថា ម្ដាយ-ឪពុក របស់គេមិនមានវិជ្ជមានកូវីដ១៩ នោះទេ គឺក្មេងប្រុសនេះបានមកព្យាបាល ជាមួយមីងរបស់គេ ហើយបានជាសះស្បើយមុនម្តាយមីង៕
ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាប សម្រេចបិទខ្ទប់ការចេញ-ចូល ជាបណ្ដោះអាសន្នផ្សារចាស់ និងហាងថតរូបល្អពេញចិត្ត នៅផ្លូវស៊ីវត្ថា ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ។ ការបិទនេះ ដោយសារនៅថ្ងៃទី៤ ឧសភា បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់ និងបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៤នាក់ នោះ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦៧២នាក់ទៀត និងអ្នកស្លាប់កើនឡើង១១០នាក់។ បើតាមការប្រកាសរបស់ក្រសួង គិតមកដល់ថ្ងៃ៥ ឧសភា កម្ពុជា មានអ្នកជាសះស្បើយ សរុបចំនួន ៦០១៩នាក់ និងមានអ្នកជំងឺសរុប ចំនួន១៦៩៧១ករណី ៕
ភ្នំពេញ៖ ក្រសួងសុខាភិបាលនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសកំណត់យកខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺឲ្យអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព៕
បរទេស៖ ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-19 របស់ថៃ បានកើនលើស ៣០០ នាក់ហើយ គិតត្រឹមរសៀលថ្ងៃអង្គារ បន្ទាប់មានអ្នកស្លាប់ថ្មី ២៧ នាក់ ហើយថៃក៏បានរកឃើញករណីឆ្លងវីរុសថ្មីចំនួន ១ ៧៦៣ ករណីបន្ថែមទៀត ផងដែរ ដែលបាននាំឱ្ យចំនួនអ្នកស្លាប់ដោយសារវីរុសនេះ កើនដល់ ៣០៣ នាក់ និងមានអ្នកឆ្លងសរុប...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជា ការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានបណ្តេញមន្រ្តីអាវុធហត្ថម្នាក់ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ក្រោយចូលតំបន់ក្រហមគ្មានការអនុញ្ញាត ដោយខ្លួនមិនគោរពវិន័យរបស់កងទ័ព។ ចំណាត់ការភ្លាមៗរបស់ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ក្រោយពេលមន្រ្តីអាវុធហត្ថម្នាក់នេះដែល មានឈ្មោះ ហម វុទ្ធី មិនបានទៅយាមប្រចាំការគោលដៅរបស់ខ្លួន ហើយមិនសុំច្បាប់ត្រឹមត្រូវ បែរជាចូលទៅតំបន់ក្រហមទៀត។ តាមរយៈសារសំឡេងកាលពីថ្ងៃទី៤ ខែឧសភា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ០២នាក់ក្នុងនោះ៖ បុរសជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ រស់នៅស្រុកចំការលើ និងស្ត្រីអាយុ ៣៩ឆ្នាំ រស់នៅស្រុកបាធាយ ក្នុងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឱ្យក្រុមការងារត្រូវចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម គឺចាក់ឱ្យអស់ប្រជាពលរដ្ឋ ហើយវ៉ាក់សាំងរបស់ចិន ចំនួន១លានដូសទៀត នឹងមកដល់កម្ពុជា ជាបន្ដបន្ទាប់។ សម្ដេច រៀបរាប់ថា វ៉ាក់សាំង១លានដូស នឹងមកដល់កម្ពុជានៅថ្ងៃទី១១ ឧសភា ៥០ម៉ឺនដូស និងថ្ងៃទី១៥ ឧសភា ៥០ម៉ឺនដូស។...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹង ស្ដីពីយកក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ អនុវត្តកាតព្វកិច្ចពាក់ម៉ាស់និង កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ។